ច្បាប់មាតាបិតាសង្គ្រោះកូន ៥ យ៉ាង

ច្បាប់មាតាបិតាសង្គ្រោះកូន ៥ យ៉ាង

បទពាក្យប្រាំពីរ

ទី១-ត្រូវឃាត់កូនទាំងឡាយកុំឱ្យខ្វល់ខ្វាយក្នុងការបាប
សម្លាប់លួចប្លន់នាំដុនដាបអំពើបាបឃាត់ឱ្យបាន ។
ទី២-ត្រូវនាំកូនធ្វើបុណ្យអំពើជាគុណគាប់កល្យាណ
ទានសីលជាដើមដែលនាំប្រាណបានសុខក្សេមក្សាន្តឥតទុក្ខភ័យ ។
ទី៣-នាំកូនរៀនសិល្បសាស្ត្រឱ្យចេះដឹងច្បាស់ទាំងប្រុសស្រី
រៀនទាំងផ្លូវធម៌ផ្លូវលោកិយកុំឱ្យសល់អ្វីសព្វវិជ្ជា ។
ទី៤-ត្រូវរៀបកូនប្រុសស្រីឱ្យមានស្វាមីឬភរិយា
សមគួរដល់ជាតិធនវ័យវាកុំឱ្យខុសគ្នានាំអភ័ព្វ ។
ទី៥-ត្រូវបែងចែកធនធានតាមដែលខ្លួនមានឱ្យគួរគាប់
ឱ្យកូនបានធ្វើជាដើមទ្រព្យជាកេរ្តិគួរគាប់បំផុតអើយ ៕

ប្រភពៈ ទស្សនាវដ្តី កម្ពុជសុរិយា ឆ្នាំ១៩៤៤ (ចម្លងតាមច្បាប់ដើមទាំងអក្ខរាវិរុទ្ធ)

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace