ច្បាប់កូនប្រតិបត្តិមាតាបិតា ៥ យ៉ាង
បទពាក្យប្រាំពីរ
ទី១- | ត្រូវចិញ្ចឹមរក្សា | មាតាបិតាដោយតបគុណ |
ដែលលោកធ្វើមកលើខ្លួនមុន | ចូរកុំភ្លេចគុណធ្ងន់នោះឡើយ ។ | |
ទី២- | បើលោកមានការងារ | ត្រូវជួយធ្វើការលោកឱ្យហើយ |
បើការស្ទួនគ្នាជួយឱ្យស្បើយ | ឬជួយឱ្យហើយក៏គួរគាប់ ។ | |
ទី៣- | រក្សាវង្សត្រកូល | ចងបាច់ប្រមូលគ្នាឱ្យជាប់ |
ទោះមានទោះក្រត្រូវតែរាប់ | រក្សាជាតិទ្រព្យកុំឱ្យបាត់ ។ | |
ទី៤- | បើមានទ្រព្យធនធាន | ដែលលោកឱ្យទានកុំឱ្យខ្ចាត់ |
ធ្វើខ្លួនឱ្យគួរដល់សម្បត្តិ | មត៌កលោកបាត់ចែកមកឱ្យ ។ | |
ទី៥- | ត្រូវធ្វើបុណ្យជូនផល | ផ្សាយជូនទៅដល់លោកញយៗ |
ទោះរស់ទោះស្លាប់ត្រូវធ្វើឱ្យ | កុំភ្លេចគុណឡើយណាកូនអើយ ៕ |
ប្រភពៈ ទស្សនាវដ្តី កម្ពុជសុរិយា ឆ្នាំ១៩៤៤ (ចម្លងតាមច្បាប់ដើមទាំងអក្ខរាវិរុទ្ធ)
Facebook Comments