គាថាទី១៩

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា
Bhikkhu San Sochea
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
គាថាទី ១៩

☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធនូវនាយមាលាការឈ្មោះ សុមនៈ ទើបត្រាស់នូវព្រះគាថានេះថា៖

☸️បុគ្គលធ្វើកម្មណាហើយ រមែងមិនក្តៅក្រហាយ ឬដល់នូវសេចក្តីពេញចិត្ត មានចិត្តល្អទទួលផលនៃកម្មណា កម្មដែលគេធ្វើហើយនោះឯង ឈ្មោះថាជាកម្មល្អ ។

☑️ អ្នកបណ្តុះដាំផ្សាំពូជធារបំពេញការងារយ៉ាប់កម្លាំង
ធ្វើស្រូវវស្សាឬមួយប្រាំងទោះនឿយហត់ខ្លាំងមិនរួញរា ។
☑️ យកចិត្តទុកដាក់ភ្ញាក់ថែទាំគ្មានអ្នកបង្ខំក៏ឧស្សាហ៍
ព្រោះជឿជាក់ច្បាស់ក្នុងចិន្តាថាបានផ្លែផ្កាព្រោះប្រឹងប្រែង ។
☑️ រីឯក្ដីសុខក្នុងជីវិតជារបស់ពិតមិនមែនក្លែង
កើតព្រោះធ្វើបុណ្យដោយខ្លួនឯងឱ្យផលជាក់ស្តែងមិនបន្លំ ។
☑️ អ្នកខ្លះរឮកឃើញបុណ្យចាស់ត្រេកអរខ្លាំងណាស់រឹតតែខំ
ព្រោះឃើញកុសលគុណឧត្តមលោកក៏សន្សំបន្តទៀត ។
ភិក្ខុ សាន សុជា Bhikkhu San Sochea

ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ‌‍ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).