គាថាទី១១

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
គាថាទី ១១(១)

☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនូវព្រះបាទបសេនទីកោសលផង និងបុរសម្នាក់ផង ទើបត្រាស់នូវព្រះគាថានេះថា៖

ទីឃា ជាគរតោ រត្តិទីឃំ សន្តស្ស យោជនំ
ទីឃោ ពាលានំ សំសារោសទ្ធម្មំ អវិជានតំ។

☸️រាត្រីវែង ចំពោះតែអ្នកភ្ញាក់រឭក (អ្នកដេកមិនលក់) យោជន៍វែង ចំពោះតែអ្នកនឿយហត់ សង្សារវដ្តវែង ចំពោះតែបុគ្គលពាលមិនដឹងច្បាស់នូវព្រះសទ្ធម្ម។

☑️ យប់យូរសម្រាប់អ្នលដេកមិនលក់ព្រោះចិត្តខ្វល់ខ្វក់រសាប់រសល់
ផ្លូវកាន់តែឆ្ងាយមិនងាយទៅដល់សម្រាប់អ្នកហល់ហត់យ៉ាប់កាយា ។
☑️ ឯដំណើរឆ្ងាយនៅក្នុងវដ្ដៈគ្មានទិសដៅជាក់សម្រាប់អ្នកណា
ជ្រប់ងប់វង្វេងដោយក្តីមោហាទ្រង់ត្រាស់ហៅថាជាបុគ្គលពាល ។
ភិក្ខុ សាន សុជា Bhikhu San Sochea

(១)-បើរាប់តាមលំដាប់ក្នុងពាលវគ្គ ត្រូវជាគាថាទី ១។

ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ‌‍ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).