ក្បួនប្រល័យខែ្មរដោយចំហ Posted on February 3, 2025February 3, 2025 by Johnny ចន្នី ចំនួនទស្សនា: 40 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ 🔸មនុស្សពាល មិនគួរជាអ្នកនាំមុខគេទេ។ ក្បួនប្រល័យខែ្មរដោយចំហ ក្បួនប្រល័យខ្មែរមានងាយៗតែគួរអោយស្តាយយើងភ្លេចគិតល្បិចបំផ្លាញខ្មែរស្រួលអស់ចិត្តបណ្តោយវិបរិតខ្មែរងាប់ឯង ។កលប្រល័យខ្មែរមានអវិជ្ជាខ្មែរល្ងង់វេទនារស់ចំបែងមិនចូលរៀនសូត្រខ្លួនវង្វេងខ្មែរឆោតបែរឆ្វេងលែងស្គាល់ល្អ ។កលមួយបណ្តោយឱ្យខ្មែរងោះមិនស្គាល់ត្រូវខុស ខ្មៅ ឬ សគិតតែកាប់ចាក់ពេញនគរលែងមានសីលធម៌ចំពោះគ្នា ។កលមួយទុកអោយខ្មែរកម្លៅចិត្តខ្មៅបង្កភ្លើងទោសាជាន់កគ្នាឯងឥតមេត្តារួចឱនសិរសាជូនជាតិគេ ។តាំងពីចំរៀងរឿងស្លៀកពាក់សក់លឿងលាបល័ក្សឥតគ្នាន់គ្នេរបើប្រពៃណីស្រែកថាទេរត់វេះគេចបែរបាត់រាប់យោជន៍ ។បើឆ្កួតផឹកស៊ីច្រៀងធុងបាសបោកកែវឈ្លោះណាស់ឥតប្រដូចយាយីខ្មែរឯងមុខសំពោចងាប់បោសដៃរួចដើរចូលគុក ។លើថ្នល់រចល់ដោយយន្តយានគ្មានអធ្យាស្រ័យសាងក្តីសុខខឹងគ្នាត្រង់ណាបរដេញបុកបាញ់រះសំរុកយកឈ្នះដៃ ។កវីឃើញហើយគិតសង្វេគអាណិតជាតិពេកតឹងទ្រូងក្រៃយើងធ្វើយ៉ាងណាជួយជាថ្មីស្រង់ខ្មែរផុតភ័យល្បិចបំផ្លាញ ៕ និពន្ធដោយៈ អ្នកស្រី កែវ ច័ន្ទបូរណ៍ Keo, Chanbo Share this article: