ព្រះធម៌មិនស្ដាប់ច្បាប់មិនអាន | ចេះចាំនិងមានមកពីណា |
ខ្លួនឯងមិនស្វែងជោគវាសនា | សង្ឃឹមទេវតាគេអាណិត។ |
មានះជើងឯកប៉ែកខាងរឹង | ល្ងង់ម្ល៉ឹងគង់មិនព្រមញ៉មអ្នកណា |
មានះនេះមានដរាបណា | ប្រយោជន៍ខ្លឹមសារត្រូវអន្តរាយ។ |
ខានឃើញមុខម៉ែមានទៅទាស់អី | កុំតែបាត់មុខប្ដីឬឪអាង៉ា |
ខានឃើញមុខឪគ្មានបញ្ហា | កុំតែបាត់ភក្រ្តាម៉ែអាទូច។ |
គំនិតបែបហ្នឹងច្បាប់លោកថា | ចូលក្បួនបរាគេចមិនរួច |
តែមិនរហ័សច្បាស់ជាថ្ងួច | ត្រូវចេះកំហូចវាផ្ដន្ទា។ |
កំណាព្យនិពន្ធដោយៈ ធម្មាចារ្យ ឆឹង កាន
🔸Last Updated កំណែចុងក្រោយ on September 13, 2024
Facebook Comments