កំណប់ព្យញ្ជនៈ
បទពាក្យប្រាំពីរ
កំណប់កប់នៅក្នុងព្យញ្ជនៈ | គ្រប់ឃ្លោងឃ្លាវគ្គជាក់ថ្លៃថ្លា |
បើអ្នកណាមួយព្រួយឧស្សាហ៍ ភ។ | អ្នកនោះឈ្មោះថាពេញមានលា |
លាភយសកើតព្រោះមកពីប្រឹង | វិជ្ជាចេះដឹងថ្លឹងខ្ពស់ទាប |
បាបបុណ្យគុណទោសតាមរបៀប | រាបទាបរាក់ទាក់មិនទើសទាស់ |
នាងអ្នកណាមួយព្រួយនឹកនា | កំណាព្យកាព្យាឃ្លាពីរោះ |
រណ្តំណែងណងន័យខ្ពង់ខ្ពស់ | អ្នកនោះឈ្មោះថាមានកំណប់ ។ |
កំណប់កប់នៅក្នុងព្យញ្ជនៈ | មិនជ្រៅមិនរាក់តាមប្រសប់ |
កែច្នៃលៃលករកគុណគាប់ | នឹងបានជាទ្រព្យជាប់អាត្មា ។ |
ក កើតកំណើតជាកូនខ្មែរ | គោត្រកូលពូកែកាន់កិច្ចការ |
កែកុនកាប់គាស់ស្រស់កាយា | ក្រុងស្រែចំការថ្លាផូរផង់ ។ |
ខ ខំសន្សំសេចក្តីល្អ | ខ-ខិតជិតធម៌ល្អឥតហ្មង |
មិនខុសខូចខិលខកខាតផង | ខិតខំផ្សំផ្សងប៉ងសុខា ។ |
គ គេងគិតគូរគុណគួរគាប់ | គងជាប់គយគន់គុណមេបា |
ឧបជ្ឈាយ៍ជាគ្រូបាអាចារ្យ | ផ្តល់ត្រៃសិក្ខាសរណគមន៍ ។ |
ឃ ឃាត់សង្កត់ចិត្តឃោរឃៅ | ឃុបឃិតឃាតខ្លៅផ្លូវមិនឃុំ |
ឃាឃាំងបាំងបាបបានភិរម្យ | ឃើញខុសត្រូវកុំឃុបឃិតអី ។ |
ង ងើបកុំងើយងាកងីងើ | ងក់ងោកភ្លីភ្លើស្ទើរស្មើក្ស័យ |
ងោកងុយងងឹតពិតមិនថ្លៃ រ។ | ងាយងាប់ក្សិណក្ស័យមិនមានងា |
ច ចារចាត់ចែងចូរចូលចិត្ត | ចែកចាយជួយមិត្រពិតមេត្តា |
ចាស់ៗចាប់ចិត្តជាប់ចិន្តា | លោកចែចង់ថាចេះជួយគ្នា ។ |
ឆ ឆាប់ឈូសឆាយចិត្តឆេវឆាវ | ឆោតខ្លៅឆាឆៅទៅប្រេះឆា |
ឆាប់ឆក់យកឆត្រមកការពារ | កុំឱ្យឆន្ទាឆាបឆេះខ្លួន ។ |
ជ ជួយលើកស្ទួយជាតិសាសនា | ជូនជាតិខេមរាឱ្យជាប់ជួន |
ជជែកជញ្ជឹងដឹងជាតិខ្លួន | ជឿជាក់មាំមួនជាតិជោគជ័យ ។ |
ឈ ឈប់ឈូឆរបង្ហូរឈាម | ឈានឈោងតោងនាមពីរោះល្បី |
ឈូសឆាយឈឺឆួលចោលចូលដី ឆៅ។ | ឈរឈានឃ្មាតឃ្មីឈប់ឆោត |
ញ ញឹមញញែមឱ្យញឹកញាប់ | ញ៉ាំងញាណដឹងជាប់រាប់ញាតិផៅ |
ញ៉ិកញ៉កញ៉ាំញើដើរតាមផ្លូវ | ចាស់លោកប្រដៅកុំញឹកញាប់ ។ |
ដ ដើរឬដេកដឹងដើមដាន | ដឹងដល់ប្រមាណដូចដឹងដប់ |
ដាំដុះដោះដូរគួរប្រសប់ | ដាក់ដុសទម្លាប់ឱ្យឧត្តម ។ |
ឋ ឋិតជិតឋានបានថ្នមថែ | រក្សាពុកម៉ែស្រែបុណ្យធំ |
ថែមថយប្រៀបធៀបមាសប៉ុនភ្នំ | ថាធំប៉ុនគុណមិនធន់ឡើយ ។ |
ឌ ឌុនឌឺដងដៀមដាមគ្នា | ឌុកដាន់ចណ្ឌាដេកដីហើយ |
ប្រឌិតដុតដាលដាក់ដល់ត្រើយ ដោះដូរ។ | ដាស់តឿនលឿនស្បើយគួរ |
ឍ ធនធូរធារហៀរធំធាត់ | ធនធានមិនក្សត់អត់ដេកថ្នូរ |
គ្រប់ធុនតូចធំផ្គុំសំបូរ | ធូរធារជន់ជោរមកពីខំ ។ |
ណ ណាត់ណែនាំអ្នកណាណាស់ | ណេះណោះចោះច្បាស់កុំបន្លំ |
ណែនណនណាំនួនឱ្យសួនសម សា។ | ណេះណោះណិមណុមនាំណាស់ |
ត តបស្នងគុណកុំតឹងតាន | តបតាមលំអានពីដូនតា |
តបតោងតាមច្បាប់ត្រាប់សាសនា | តាក់តែងចែងថាត្រូវតបគុណ ។ |
ថ ថែរក្សាកេរ្តិ៍ម៉ែពុក | ថែថួនថតទុកលោកថែមុន |
ថាវរៈឋិតថេរព្រោះមានទុន | ថាមពលផលគុណទាំងទ្វេហា ។ |
ទ ទប់ទុក្ខទោសទាស់ទែងគ្នា | ទៅតាមមាគ៌ាជាសញ្ញា |
ទោរទន់ទាក់ទងតាមមេត្តា | ទោះទាស់ម្តេចម្តាទើបទំនង ។ |
ធ ធន់អត់ធ្មត់ធាត់ធម្មា | ធនធានធូរធារធំធេងផង |
ធាតុធម៌បរិសុទ្ធល្អឥតហ្មង | ធានាផូរផង់ខ្ពង់ខ្ពស់ក្រៃ ។ |
ន អ្នកណាមួយនៅនឹងន | នែបនិត្យនឹកធម៌ល្អថ្លាថ្លៃ |
នួននាងអ្នកនោះនឹងមានន័យ | ដូចនិលចរណៃនាំនាថនៅ ។ |
ប បានបោះបង់បាបបៀតបៀន | បែបបទឈ្លានពានបំបាត់ទៅ |
បោកបោសសំអាតគ្រឿងហ្មងសៅ | បំបែររកផ្លូវទៅស្ងប់ស្ងៀម ។ |
ផ ផឹកផិតផាយមិនស្មោះត្រង់ | ផលមិនផូរផង់កុំព្យាយាម |
ផលិតភោគផលត្រូវតែត្រៀម | ផស្សាហារទាមបៀមជាប់កាយ។ |
ព ពោលពាក្យពេចន៍ពេញពិតត្រង់ | ពាំនាំពូជពង្សពិតស្រស់ស្រាយ |
ពាក្យពិតបណ្ឌិតលោកបរិយាយ ថ្កាន។ | ស្លាប់កាយកេរ្តិ៍ឈ្មោះខ្ពស់ថ្កើង |
ភ ភូតមិនពិតនាំភិតភ័យ | ភូតច្រើនចង្រៃអសោចិ៍ប្រាណ |
ភាវនាទានសីលទើបសំខាន់ | ភាគផលភោគមានផែនភពថ្មី ។ |
ម មានមេត្តាករុណាមិត្រ | មូលមកស្នេហ៍ស្និទ្ធស្ម័គ្រភក្តី |
មានមេត្តាធម៌ជាបារមី | សន្តោសប្រណីមិនរើសមុខ ។ |
យ យកយោគយល់មកជាយាន | យកមកជាស្ពានជួយទំនុក |
យឹងយោងអ្នកយ៉ាប់ខ្វះក្តីសុខ | យាយីដោយទុក្ខមកយូរយារ ។ |
រ រស់រុងរឿងថ្កើងដោយយស | កេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់ព្រោះទ្រព្យា |
កុំភ្លេចរួសរាយរាក់ទាក់គ្នា | ដល់អ្នកកំព្រារស់រងកម្ម ។ |
ល លះលោភលន់លបលួចលាក់ ស្រាំ | លូកលាន់ទាន់ជាក់លក្ខណ៍ប្រេះ |
លាក់លៀមលលេងលង់ខែឆ្នាំ យ។ | លោកផ្តាំលឿនលះមិនល្អឡើ |
វ វាងវិវាទឈ្លោះវឹកវរ | វីវក់វ័ណ្ឌ-ក–វង្វេងត្រើយ |
វិបត្តិវិលវល់មិនល្អឡើយ | វៀចហើយវាងវៃច្នៃវិវឌ្ឍន៍ ។ |
ស ស៊ូសន្សំសព្វសញ្ញា | ស៊ូសូត្រសិក្សាស្ថាបនារដ្ឋ |
ស៊ូសាងសង្គមឱ្យធំធាត់ | ស៊ូសាងបែបបទទៅសួគ៌ឋាន ។ |
ហ ហ៊ានលះបងស្រោចស្រង់ជាតិ | ហ៊ានការពារញាតិដោយក្លាហាន |
មិនខ្លាចហិនហោចខ្លោចខ្លួនប្រាណ | ក្លាហានជួយជាតិញាតិបានស្បើយ |
ឡ ឡើងខ្ពង់ខ្ពស់កុំភ្លេចទាប ត្រើយ | ឡើងដោយសុភាបស្គាល់កោះ |
ឡើងខ្ពស់ឡេះឡោះមិនល្អឡើយ | ឡើងហើយកុំឡប់ងាប់នឹងម៉្យាង។ |
អ អង្គទ្រង់នាមអ្នកអង់អាច | អង្គមានអំណាចកុំអួតអាង |
អង្គអាចអស់បុណ្យអស់សំណាង ល។ | អង្គត្រូវប្រឹងសាងបុណ្យទានសី |
ក ខ គ ឃ ឃើញកំណប់ | ង ងើបពីកប់គយគន់មើល |
ច ឆ ជ ឈ ឈូឆរផ្អើល | ញ ញឹមមៀងមើលមុខមាំមួន ។ |
ដ ឋ ឌ ឍ ដុះធនធាន ក្បួន | ណ ណាត់ព្រាងលានជាច្បាប់ |
ត ថ ទ ធ ថែទ្រព្យធន | ន នឹងនាំខ្លួនឱ្យមានន័យ ។ |
ប ផ ព ភ ភប់ប្រសប់ | ម មកជាទ្រព្យគាប់ប្រពៃ |
យ រ ល វ វិវឌ្ឍថ្លៃ | ស សូន្យចង្រៃដ្បិតសិក្សា ។ |
ហ ឡ លើកឡើងលែងឡេះឡោះ | ហ ហំហួនខ្ពស់ឈ្មោះសង្ហា |
អ អង្គអាចរាជរីកប្រាជ្ញា | អស់អត្ថខ្លឹមសារសូមបញ្ចប់ ។ |
កំណប់កប់កៀកកិតបង្កើយ | កកាយឡើងហើយគួរប្រសប់ |
កែច្នៃលៃលកមកជាទ្រព្យ | សម្បត្តិគុណគាប់ជាប់ខ្លួនចុះ ។ |
ខ្ញុំអ្នកសំណេរស្មេរចងក្រង | សូមអភ័យផងបើមានខុស |
បើបានជាលាភលាក់ទុកចុះ | បែរបើបានខុសកុំយកអី ។ |
សូមយកត្រង់ណាថាត្រឹមត្រូវ | បើចាកចែវផ្លូវមិនប្រពៃ |
សូមចោលឱ្យឆ្ងាយកុំមមៃ | មេត្តាអភ័យទោសផងណា ។ |
ចែកជូនកំណប់ចប់ប៉ុណ្ណេះ | សូមស្លេះសង្ខេបឈប់ចចារ |
ចាប់យកគម្របគ្របប៉ាកកា | ដាក់ពីហត្ថាត្រឹមណេះហោង ៕ |
និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ
វត្តចាក់អង្រែក្រោម, ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៤
🔸Last Updated កំណែចុងក្រោយ on August 9, 2024