
កម្ពុជ ឬ កម្ពុជា (ន.) (សំ. បា. កម្ពុ “មាស” + ជ ឬ ជា “កើត, កំណើត” = សុវណ្ណភូមិ “ទីកើតមាស, ភូមិប្រទេសជាទីកើតនៃមាស”) ពាក្យនេះជាឈ្មោះនៃ ប្រទេសខ្មែរយើង, យើងហៅប្រទេសរបស់យើងថា កម្ពុជរដ្ឋ ក៏បាន, ថា កម្ពុជប្រទេស ក៏បាន, ថា ប្រទេសកម្ពុជា ក៏បាន, ថា ប្រទេសខ្មែរ ក៏បាន, ថា ខេមរប្រទេស ក៏បាន, ថា ខេមររដ្ឋ ក៏បាន។
ប៉ុន្តែពាក្យប្រើក្នុងផ្លូវការ យើងសរសេរ យើងហៅ កម្ពុជរដ្ឋ ឬ ប្រទេសកម្ពុជា ។

🔸កំណែចុងក្រោយ Last Updated on July 6, 2024 by Johnny ចន្នី
Facebook Comments