អនិសង្សកតញ្ញូ Posted on November 1, 2018April 18, 2025 by Johnny ចន្នី ចំនួនទស្សនា: 139 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ 🔸តិះដៀលខ្លួនឯងដោយហេតុណា មិនគួរធើ្វហេតុនោះឡើយ។ អនិសង្សកតញ្ញូ បទពាក្យប្រាំពីរ កតញ្ញូជាតួកុសលធម៌ល្អល្អះបវរកតវេទីគួរកូនប្រុសស្រីលៃសំភីតាមតួនាទីកុំទាក់ទើរ ។បុត្រណាតបស្នងត្រង់ប្រពៃបុត្រនោះថ្លាថ្លៃពេញប្រសើរអានិសង្សផ្តល់ផលមិនស្ទាក់ស្ទើរផ្តល់ដល់អ្នកធ្វើបួនប្រការ ។ទីមួយកុសលមូលតាចាត់ជាឫសគល់នៃកុសលាកតញ្ញូលោកផ្គូប្រៀបភស្តុធាឯព្រៃព្រឹក្សាប្រៀបកុសល ។ទីពីរឈ្មោះថាបធានតាចាត់ជាប្រធាននៃកុសលជាបារមីធម៌ទ្រតម្កល់ឱ្យសម្រេចផលយ៉ាងស្តុកស្តម្ភ ។ទីបីបុញ្ញាភិវឌ្ឍនោចម្រើនហែរហូរមកឧបត្ថម្ភបុណ្យស័ក្តិកិត្តិយសខ្ពស់ស័ក្តិសមការងារតូចធំផ្គុំឱ្យផល ។ទីបួនសម្បត្តិមិច្ឆន្តាជួយញ៉ាំងប្រាថ្នាសម្រេចដល់លាភយសសរសើរសុមង្គលផុតក្តីកង្វល់ស្គាល់តែបុណ្យ ។បុណ្យធំជាងគេគឺកត្តញ្ញូបុណ្យដឹងគុណគ្រូថាមានគុណមានឧបការៈដ៏លើសលន់ហើយបានធ្វើបុណ្យតបលោកវិញ៕ និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ វត្តគិរីសោភា (កូនសត្វ), ថៃ្ងទី១៧ ខែឧសភា ឆ្នាំ២០០៨ 🔸កំណែចុងក្រោយ Last Updated on April 18, 2025 by Johnny ចន្នីShare this article: