ស្រីនិងប្រុសដូចប្រេងនិងភ្លើង

បុរាណភាសិត(២២)

…. រឿងដែលដឹងទាំងអស់គ្នា បុរាណបណ្ឌិតលោកបាននិពន្ធបទកវីទុកសម្រាប់ដាស់តឿនទុក
សូមកំសាន្ដអារម្មណ៍ដោយមនសិការនឹងគាថានោះ មានសេចក្ដីទាំងស្រុងដូចតទៅនេះ-
(ភាសាបាលីសរសេរដោយតួអក្សរភូមានិងតួអក្សរខ្មែរ)

ဃတကုမ္ဘသမာ နာရီ၊
တတ္တင္ဂာရ သမော ပုမာ။
တသ္မာ ဃတဉ္စ အဂ္ဂိဉ္စ၊
နေကတ္ရ ထပယေ ဗုဓော။

ឃដកុម្ភសមា នារី,
តត្តង្គារសមោ បុមា;
តស្មា ឃដញ្ច អគ្គិញ្ច
នេកត្រ ឋបយេ ពុធោ។

ស្ដ្រីប្រៀបដូចឆ្នាំងប្រេង
បុរសប្រៀបដូចរងើកភ្លើងក្ដៅគគុក
ព្រោះហេតុដូច្នេះ អ្នកចេះមិនគប្បី
ទុកប្រេងនិងភ្លើងនៅក្នុងទីជាមួយគ្នា ។

សាកប្រែលោតប្រយោគ…..
នារី រីស្ដ្រី ឃដកុម្ភសមា (ហោតិ) ជាអ្នកស្មើនឹងឆ្នាំងនៃប្រេង, បុមា រីបុរស តត្តង្គារសមោ (ហោតិ) ជាអ្នកស្មើនឹងរងើកភ្លើងដ៏ក្ដៅ ។ តស្មា ព្រោះហេតុដូច្នេះ ពុធោ រីអ្នកចេះ ន ឋបយេ មិនគប្បីតាំង ឃដំ ច នូវប្រេងផង អគ្គឹ ច នូវភ្លើងផង ឯកត្រ (ឋានេ) ក្នុងទីមួយ ។

———————–
ប្រភព- ចាណក្យនីតិ គាថា ៧៧
កាត់បទ-
ឃដកុម្ភសមា (ឃដ + កុម្ភ + សមា)
តត្តង្គារសមោ (តត្ត + អង្គារ + សមោ)
នេកត្រ (ន + ឯកត្រ)

តាអារាមប៊យ
២៣ កញ្ញា ២០១៨

🔸Last Updated កំណែចុងក្រោយ on March 27, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram