ស័ក្តិពុំស្មើយស នាអ្នកខ្ពង់ខ្ពស់ ពុំស្មើចិត្តជា

ស័ក្តិពុំស្មើយស នាអ្នកខ្ពង់ខ្ពស់ ពុំស្មើចិត្តជា

បទកាកគតិ

ភាសិតចាស់ថា
នរូអ្នកណាមានស័ក្តិខ្ពង់ខ្ពស់មានត្រឹមតែស័ក្តិ
ប៉ុន្តែឥតយសច្រើនតែរលស់កេរ្តិ៍ឈ្មោះទៅឯង ។
រីអ្នកមានជាតិ
ត្រកូលអាមាត្យមន្ត្រីជាក់ស្តែងមានចិត្តអាក្រក់
តក់ម៉ក់ស្លាក់ស្លែងមានគេខ្លាចក្រែងប៉ុន្តែគេស្អប់ ។
នរូអ្នកណា
ឥតមានសក្តាប៉ុន្តែមានទ្រព្យមានគេរាប់អាន
ជុំវិញគ្រប់សព្វដប់នាក់ទាំងដប់សឹងមូលចូលមក ។
ព្រោះគេមានចិត្ត
មេត្តាអាណិតប្រណីហៅរកស៊ីចុះមិនគិត
 ជេរទៅហៅមកអ្នកផងចូលជ្រកបំពេញយសឱ្យ ៕


កំណាព្យនិពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ

វត្តឧណ្ណាលោម, ថ្ងៃអាទិត្យ ទី២១ កក្កដា ព.ស. ២៥១២ – គ.ស. ១៩៦៨

🔸Last Updated កំណែចុងក្រោយ on November 10, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace