១. មិនគួរប្រកាន់ចិត្តជារបស់ខ្លួន
🔸កុំមានព្រះពុទ្ធត្រាស់ដោយល្អ | ម្ល៉េះមនុស្សនិករនៅយល់ខុស |
មិនឃើញចិត្តបាបថាជាទោស | ស្វាគមន៍ទោមនស្សគ្រប់ខណៈ ។ |
🔸អកុសលកើតច្រើនជាងកុសល | រាលថ្ងៃច្របល់ដោយមោហៈ |
លោករាប់ចំនួនចិត្តទោសៈ | តិចជាងលោភៈអភិជ្ឈា ។ |
🔸នៅពេលករុណាអ្នកដទៃ | ជាបុណ្យប្រពៃល្អមហិមា |
តែត្រូវពិនិត្យចិត្តវេទនា | តើមានអវិជ្ជាចូលរួមដែរ? ។ |
🔸បើឆែកទៅឃើញព្រួយយំសោក | ស្រណោះស្រណោកក៏គួរតែ |
ដឹងថាអកុសលប្លមចូលក្បែរ | មិនមែនមានតែកុសលទេ ។ |
🔸អ្នកខ្លះយល់ខុសពីការពិត | ថាករុណាចិត្តនុះទាល់តែ |
ស្រពោនអាក់អន់ជួយខឹងជេរ | ជាមួយនឹងគេទើបហៅស្មោះ ។ |
🔸តែការត្រូវគឺករុណា | ត្រឹមជាឧបេក្ខាឬសោមនស្ស |
គ្មានទុក្ខសោកសៅគ្មានទោមនស្ស | ទើបឱ្យឈ្មោះករុណាពិត ។ |
🔸ទោមនស្សវេទនាគ្មានទីពឹង | កើតរួមតែនឹងទោសៈចិត្ត |
ផ្សំឡើងដោយហេតុបច្ច័យល្អិត | មិនគួរប្រកាន់ចិត្តជារបស់ខ្លួន ៕ |
នាទីកំណាព្យ រៀបរៀងដោយៈ ឧបាសិកា ឱម លក្ខិណា
🔸Last Updated កំណែចុងក្រោយ on October 4, 2024
Facebook Comments