ព្រះពុទ្ធទាំង ៥ ព្រះអង្គ

ប្រវត្តិសង្ខេប នៃ ព្រះពុទ្ធទាំង ៥ ព្រះអង្គ
(ដែលបានត្រាស់ដឹង ក្នុងភទ្ទកប្បយេីងនេះ)

នៅក្នុងគំនូររូបព្រះពុទ្ធទាំង ៥ ព្រះអង្គ ដែលបានត្រាស់ដឹង នៅក្នុងភទ្ទកប្បយេីងនេះ គេឃេីញរូបនៅក្រេាមព្រះពុទ្ធទ្រង់ព្រះនាម កកុសន្ធេា គេគូររូបមាន់, ព្រះពុទ្ធទ្រង់ព្រះនាម កេានាគមនេា គេគូររូបនាគរាជ, ព្រះពុទ្ធទ្រង់ព្រះនាម កស្សបេា គេគូររូបអណ្តេីក, ព្រះពុទ្ធទ្រង់ព្រះនាម គេាតមេា គេគូររូបគេា, ព្រះពុទ្ធទ្រង់ព្រះនាម អរិយមេត្តេយ្យេា គេគូររូបខ្លា (រឺ រូបរាជសីហ៍) ។
គេនាំគ្នាឆ្ងល់ថា តេីព្រះពុទ្ធទាំង ៥ ព្រះអង្គនេះព្រះអង្គជាសត្វមាន់, ជានាគរាជ, ជាអណ្តេីក, ជាគេា, ជាខ្លា? ឬព្រះពុទ្ធទាំង ៥ ព្រះអង្គនេះ គ្រាន់តែមានឈ្មេាះហៅថា មាន់, នាគរាជ, អណ្តេីក, គេា, ខ្លា ? រឺក៏ព្រះពុទ្ធទាំង ៥ ព្រះអង្គនេះ មានប្រវត្តិបែបណាវិញ បានជាអរិយធម៌ខ្មែរ គេគូររូបមាន់, នាគរាជ, អណ្តេីក, គេា, ខ្លា នៅពីក្រេាមបែបនេះទៅវិញ?

ប្រវត្តិនៃព្រះពុទ្ធទាំង ៥ ព្រះអង្គនេះ មានដំណាលពិតប្រាកដណាស់ នៅក្នុងសាស្ត្រាក្អែក និងសាស្ត្រាធម្មតាមហាអនន្តគុណ ខ្សែ៣ ត្រង់សន្លឹក ៦ B តទៅ ។ ខ្ញុំសូមដកស្រង់និងសំរួលដេាយសង្ខេប ចេញពីឯកសារខាងលេីនេះ ទុកជាអរិយធម៌សំរាប់កូនខ្មែរបានដឹងជាបន្តទៅ ។

ពីអតីតកាលដ៏យូរលង់កន្លងផុតទៅ ជាច្រេីនមកហេីយ មានស្តេចក្អែកទាំងគូញីឈ្មេាល នាំគ្នាកាច់ជាសំបុកពងនៅលេីដេីមឈេីធំមួយ ក្បែរឆ្នេរសមុទ្រ ។
លុះពងបានចំនួន ៥ ក្អែក ញី ឈ្មេាល ក៏ចាំថែរក្សាពង ដេាយយកចិត្តទុកដាក់ណាស់ ។ ថ្ងែមួយ កកាមហាក្អែកមានការអស្ចារ្យព្រួយចិត្តប្លែកណាស់ ពីព្រេាះមានខ្យល់ព្យុះបក់បេាកខ្លាំង ធ្លាក់ទាំងពង ទាំងសំបុកទៅក្នុងទឹក រុះរាយរពាយអណ្តែតតាមទឹកអស់ទៅ ។
កាលនេាះក្អែក ញី ឈ្មេាល ស្រែកយំសេាកស្រណេាះអាល័យពង ហិចហេីរឆ្លេឆ្លាទៅតាមឆាបឆក់យកពងពីក្នុងទឹកមកវិញពុំបាន ។ ក្អែក ញី, ឈ្មេាលព្រួយចិត្តខ្លាំងទាល់តែស្លាប់ ។ ក្អែក ញី ឈ្មេាល បានទៅចាប់កំណេីតនៅស្ថានព្រហ្មលេាកទាំងពីរមានឈ្មេាះហៅថា កកាមហាព្រហ្ម សេាយសម្បត្តិរហូតមកដល់សព្វថ្ងៃនេះ ។
ពងទាំង ៥ នេះ ចេះតែអណ្តែតចេញពីគ្នា ឆ្ងាយទៅៗ ។ តែតួអង្គព្រះពុទ្ធ ពុំដែលវេទនាដូចពងមាន់ពងទាឡេីយ ។ ពងក្អែកអណ្តែតច្រាសទឹក មានពន្លឺមហិមាគួរអេាយអស្ចារ្យណាស់ ។

  • ពងទី ១ អណ្តែតទៅដល់សត្វមាន់, មាន់រេីសយកទៅរក្សាទុក ។
  • ពងទី ២ អណ្តែតទៅដល់ស្តេចនាគរាជ, ស្តេចនាគរាជរេីសយកទៅរក្សាទុក ។
  • ពងទី ៣ អណ្តែតទៅដល់សត្វអណ្តេីក, អណ្តេីករេីសយកទៅថែរក្សាទុក ។
  • ពងទី ៤ អណ្តែតទៅដល់សត្វគេា, គេារេីសយកទៅថែរក្សាទុក ។
  • ពងទី ៥ អណ្តែតទៅដល់សត្វខ្លា, ខ្លារេីសយកទៅថែរក្សាទុក ។

សត្វទាំង ៥ គឺ មាន់, នាគរាជ, អណ្តេីក, គេា, ខ្លា, ខំយកពងដែលខ្លួនរេីសបាន ទៅទុកថែរក្សាភ្ញាស់ រហូតដល់គំរប់ថ្ងៃ ខែ ពងទាំង ៥ ញាស់ព្រមគ្នា ។ សត្វទាំង៥នេះ ពេលធំឡេីងកាលណា ក៏ប្រែកាឡាជាមនុស្សទាំងអស់ ។ ដេីម្បីធ្វេីខ្លួនឲ្យបានត្រាស់ដឹងជាព្រះពុទ្ធ មនុស្សកាឡាខ្លួនទាំង ៥នាក់ ខំធ្វេីចិត្តអេាយបានបរិសុទ្ធ ខំរក្សាសីល ខំចំរេីនមេត្តាភាវនា អេាយសុក្រឹតមួយថ្ងៃបន្តិចៗ ជាដរាប ។
លុះខំធ្វេីចិត្តឲ្យបានបរិសុទ្ធយូរៗទៅ ឃេីញថាមិនសូវបានផលល្អ មនុស្សទាំង៥ បានលាអ្នកថែរក្សាព្យាបាលខ្លួនចេញទៅធ្វេីធម៌ ។ អ្នកទាំង ៥ បានចេញដំណេីរដំណាលគ្នា ទៅជួបគ្នានៅកន្លែងមួយ ។ អ្នកទាំង៥នាក់ ក៏សន្ទនាសាកសួរគ្នាទៅវិញទៅមកទេីបដឹងថា សុទ្ធតែជាអ្នករក្សាសីលដូចគ្នា ។
អ្នកទាំង ៥ បបួលគ្នាចុះឆ្លងទឹកស្ទឹងទៅត្រេីយម្ខាង តែទឹកស្ទឹងនេាះជ្រៅពេកមិនអាចឆ្លងទៅបាន ក៏នាំគ្នាឈររង់ចាំមេីលក្រែងមានអ្នកណាម្នាក់ គេអុំទូកមក នឹងសុំគេអេាយជួយចំលងទៅត្រេីយស្ទឹងម្ខាង នឹងបានទៅរក្សាសីល ចំរេីនមេត្តាភាវនានៅទីនេាះ ។

ពេលនេាះស្រាប់តែមានស្ត្រីម្នាក់ឈ្មេាះនាង មយីមយា បានរៀបបាយទឹកនំចំនីអាហារជូនមាតាបិតាពិសាររួចហេីយ នាងបណ្តាលចិត្តអេាយទៅរកអុស រកបន្លែ រកផ្លែឈេីធ្វេីជាអាហារជូនមាតាបិតា ហេតុតែសំណាងនាងនឹងបានជាពុទ្ធមាតា ក្នុងភទ្ទកប្បនេះ ។ នាងចាប់ចែវ ច្រវា អុំទូកលឿនស្លេវទៅដល់បុរសទាំង ៥ ដែលនៅឈរចាំតាមផ្លូវនេាះ ។

បុរសទាំង៥ កាលបេីឃេីញនាង មយីមយា អុំទូកមកដល់ស្រែកហៅនាងសុំអេាយនាងជួយចំលងខ្លួនទៅត្រេីយម្ខាង ។ នាង មយីមយា អុំទូកទៅដល់លឺសំរែកហៅ នាងបង្អង់ទូក ។ បុរសទាំង៥ នេាះស្ទុះទៅសួរថា អ្នកនឹងអញ្ជើញទៅណាមកណា សុំចំលងយេីងផង ។ នាងតបថា អ្នកឆ្លងទៅណា ? បុរសនេាះឆ្លេីយថា សុំឆ្លងទៅត្រេីយស្ទឹងម្ខាង ។ នាងសួរទៀតថា អ្នកឆ្លងទៅប្រាថ្នាការអ្វី ? បុរសឆ្លេីយថា នាងអេីយខ្ញុំទាំងនេះ នឹងរកកន្លែងរក្សាសីល ។ នាងសួរទៀតថា អ្នកទៅរកកន្លែងរក្សាសីល តេីប្រាថ្នាជាអ្វី ?

បុរសទាំង៥ ឆ្លេីយថា ប្រាថ្នាអេាយបានត្រាស់ដឹងជាព្រះពុទ្ធ ។ បេីដូចនេាះអ្នកប្រាថ្នាជាព្រះពុទ្ធ ខ្ញុំសុំជាម្តាយអ្នកទាំង៥ ខ្ញុំនឹងសុខចិត្តចំលងអ្នកទាំង៥ ទៅត្រេីយស្ទឹងនាយ ។ ឯបុរសទាំង៥ នេាះត្រេកអរណាស់ ឆ្លេីយតបវិញថា សាធុៗ សំដីនាងពិរេាះពេកហេាង ។
នាង មយីមយា បានចំលងបុរសទាំង៥នេាះ ទៅដាក់ត្រេីយស្ទឹងនាយតាមបំណងបុរសទាំង៥នេាះ ។ ដូចនេះ ទេីបនាង មយីមយា ត្រូវបានជាពុទ្ធមាតាព្រះពុទ្ធទាំង ៥ ព្រះអង្គ ក្នងភទ្ទកប្បនេះ ឯង ។
កាលបេីព្រះពុទ្ធទាំង ៥ព្រះអង្គនេះ បានត្រាស់ដឹងឡេីងក្នុងលេាកព្រះអង្គបាននឹកឃេីញដល់ពាក្យបណ្តាំរបស់សត្វទាំង៥ គឺ មាន់, នាគរាជ, អណ្តេីក, គេា, ខ្លា (ក្នុងសាស្ត្រាស្តេចក្អែកសថារាជសីហ៍) ក្នុងពេលដែលព្រះអង្គមួយអង្គៗ បានលាចេញទៅធ្វេីធម៌ សត្វទាំង៥ បានផ្តាំថាបេីកូនបានត្រាស់ជាព្រះពុទ្ធ សូមអេាយកូនយកឈ្មេាះម្តាយជាអ្នកថែរក្សា ទៅដាក់ជាឈ្មេាះរបស់ខ្លួន ក្នុងពេលដែលកូនបានត្រាស់ដឹងជាព្រះពុទ្ធនេាះឯង ។

លុះជាតិជាទីបំផុត ព្រះអង្គបានត្រាស់ដឹងឡេីងក្នុងលេាក ទេីបយកឈ្មេាះម្តាយជាអ្នកថែរក្សា ទៅដាក់ជាឈ្មេាះខ្លួនតាមបណ្តាំ៖
១. បុរសដែលមាន់ចិញ្ចឹមថែរក្សា ដាក់ឈ្មេាះថា កកុសន្ធេា
២. បុរសដែលនាគរាជចិញ្ចឹមថែរក្សា ដាក់ឈ្មេាះថា កេានាគមនេា
៣. បុរសដែលអណ្តេីកចិញ្ចឹមថែរក្សា ដាក់ឈ្មេាះថា កស្សបេា
៤. បុរសដែលគេាចិញ្ចឹមថែរក្សា ដាក់ឈ្មេាះថា គេាតមេា
៥. បុរសដែលខ្លា រឺរាជសីហ៍ ចិញ្ចឹមថែរក្សា ដាក់ឈ្មេាះថា អរិយមេត្តេយ្យេា (ព្រះសិអារ្យមេត្រី)។

មូលហេតុនេះហេីយ ទេីបបុព្វបុរសខ្មែរ ផ្នែកខាងវិចិត្រករ (ជាងគំនូរ) លេាកយករូបមាន់ ទៅគូរដាក់នៅក្រេាមព្រះពុទ្ធទ្រង់ព្រះនាម កកុសន្ធេា, យករូបនាគរាជ ទៅគូរដាក់នៅក្រេាមព្រះពុទ្ធទ្រង់ព្រះនាម កេានាគមនេា, យករូបអណ្តេីក ទៅគូរដាក់នៅក្រេាមព្រះពុទ្ធទ្រង់ព្រះនាម កស្សបេា, យករូបគេាទៅគូរដាក់នៅក្រេាមព្រះពុទ្ធទ្រង់ព្រះនាម គេាតមេា, យករូបខ្លា រឺរាជសីហ៍ ទៅគូរដាក់ក្រេាមព្រះពុទ្ធទ្រង់ព្រះនាម អរិយមេត្តេយ្យេា (ព្រះសិអារ្យមេត្រី) ទុកជាប្រវត្តិតទៅ រហូតមកដល់សព្វថ្ងៃនេះ ។

ថ្ងៃទី ១៥ មករា ឆ្នាំ ១៩៩៥
រៀបរៀងដេាយ៖ លី សុវីរ

អតីតសាស្ត្រាចារ្យមធ្យមសិក្សា

🔸Last Updated កំណែចុងក្រោយ on July 26, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace