បំណាច់នឹង…

បំណាច់នឹង…

បំណាច់នឹងរៀនរៀនអោយចេះក្បង់យកតម្រេះជួយខ្លួនឯង
បំណាច់នឹងសេពគួរគិតឈ្វេងសេពប្រាជ្ញជាក់ស្តែងស្រង់វិជ្ជា ។
បំណាច់នឹងមានអោយមានសីលជ្រះអស់មន្ទិលពៀរវេរា
មិនសាងទុច្ចរិតលើ ខ៉្នែងអ៊ា1គ្នាឯងមាននេះល្អជានាមាខ្ពស់ ។
បំណាច់ស្រដីស្តីសមហេតុស្តីនូវប្រភេទនាំអត្ថរស
អ្នកផងបានស្តាប់គាប់គ្មានទាស់ស្តីពាក្យពិរោះរសខ្លឹមសារ ។
បំណាច់នឹងហុចកុំសូញសាញហុចហើយកុំទាញស្រង់ចុងការ
ហុចនេះមិនហៅមានសទ្ធាចំពោះញាតិការដោយស្មោះស្ម័គ្រ ។
បំណាច់ចង់ល្អអោយល្អចិត្តបេះដូងសុក្រិតឥតអប្បលក្ខណ៍
បំណាច់នៅស្ងៀមចេះស្តាប់ជាក់ពិចារណ៍ជ្រៅរាក់ដឹងសេចក្តី ។
បំណាច់នឹងក្រអោយចេះស៊ូព្យាយាមផ្តាច់ប្តូរចាកអវិចី
ក្រព្រោះសុចរិតព្រះប្រណីអ្នកស្រុកប្រុសស្រីគង់យល់ហេតុ ។
បំណាច់នឹងចេះអោយគេកោតចែកការពិសោធន៍គ្រប់ប្រភេទ
ចេះរៀនចេះស្តាប់ចេះសង្កេតចេះដឹងច្រៀកហែកចែកគ្នារៀន ។
បំណាច់ប្រព្រឹត្តអោយសុចរិតរក្សាសុក្រិតមិនបំពាន
គន្លងសីលធម៌ជាធរមានជីវិតច្បាស់មានសុភមង្គល ៕
កែវ ច័ន្ទបូរណ៍

និពន្ធដោយអ្នកស្រី កែវ ច័ន្ទបូរណ៍ Keo, Chanbo

សម្គាល់ៈ

  • 1
    គ្នាឯង
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).