8-ថនៈ/ថនា
រៀមសូមអែបនែបនៅនិត្យជិតថនា នៃកញ្ញាថ្លាវរលក្ខណ៍ភក្ត្រល្អឯក
សូមក្រមុំកុំខេរខឹងប្រឹងប្រកែក សូមរំលែកចែកដាក់ទានមានផលច្រើន ។
————————
ថនៈ/ថនា (ថៈន៉ៈ/ថៈន៉ា) ន. (បា. ថន; សំ. ស្ដន) ដោះ, កន្សោមដោះ ។ ច្រើនប្រើក្នុងពាក្យកាព្យ
ថនិកសត្វ (ថៈនិកៈ-) (បា. សំ.) ពួកសត្វដែលភេទញីមានដោះបំបៅកូនដូចជា ស្វា, ឆ្មា ជាដើម ។
ប្រភពៈ វ. ជ.ណ. ទំព័រ ៣៨៥
រួបរួមដោយតាអារាមប៊យ
១៨ កុម្ភៈ ១៨
🔸Last Updated កំណែចុងក្រោយ on March 26, 2023
Facebook Comments