ជីវិតអ្នកក្រ

ខ្ញុំក្រខ្សត់ទ្រព្យរកព្រឹកសម្រាប់ព្រឹក
លុះល្ងាចខ្ញុំនឹកនឹងបានអ្វីចាយ ។
ដំបូលប្រក់មេឃរហែកធ្លុះធ្លាយ
កូនយំទារបាយខ្ញុំស្រក់ទឹកភ្នែក ។
ដីស្រែតិចតួចដូនតាបានចែក
ដីមួយចំណែកត្រូវគេអូសយក ។
សូមជនសប្បុរសមេត្តាលៃលក
ធ្វើជាជំរកឱ្យខ្ញុំរស់ផង ​៕
បទពាក្យ៤

ប្រភព Source: ព្រះតេជព្រះគុណ បណ្ឌិត ហុក សាវណ្ណ

Venerable Doctor Hok Savann
Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).