ច្បាប់មាតាបិតាសង្គ្រោះកូន ៥ យ៉ាង Posted on October 20, 2024October 7, 2024 by Johnny ចន្នី ចំនួនទស្សនា: 152 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ 🔸បុគ្គល កុំគប្បីធ្វើប្រយោជន៍ខ្លួនឲ្យវិនាសព្រោះប្រយោជន៍របស់អ្នកដទៃ។ ច្បាប់មាតាបិតាសង្គ្រោះកូន ៥ យ៉ាង បទពាក្យប្រាំពីរ ទី១-ត្រូវឃាត់កូនទាំងឡាយកុំឱ្យខ្វល់ខ្វាយក្នុងការបាបសម្លាប់លួចប្លន់នាំដុនដាបអំពើបាបឃាត់ឱ្យបាន ។ទី២-ត្រូវនាំកូនធ្វើបុណ្យអំពើជាគុណគាប់កល្យាណទានសីលជាដើមដែលនាំប្រាណបានសុខក្សេមក្សាន្តឥតទុក្ខភ័យ ។ទី៣-នាំកូនរៀនសិល្បសាស្ត្រឱ្យចេះដឹងច្បាស់ទាំងប្រុសស្រីរៀនទាំងផ្លូវធម៌ផ្លូវលោកិយកុំឱ្យសល់អ្វីសព្វវិជ្ជា ។ទី៤-ត្រូវរៀបកូនប្រុសស្រីឱ្យមានស្វាមីឬភរិយាសមគួរដល់ជាតិធនវ័យវាកុំឱ្យខុសគ្នានាំអភ័ព្វ ។ទី៥-ត្រូវបែងចែកធនធានតាមដែលខ្លួនមានឱ្យគួរគាប់ឱ្យកូនបានធ្វើជាដើមទ្រព្យជាកេរ្តិគួរគាប់បំផុតអើយ ៕ ប្រភពៈ ទស្សនាវដ្តី កម្ពុជសុរិយា ឆ្នាំ១៩៤៤ (ចម្លងតាមច្បាប់ដើមទាំងអក្ខរាវិរុទ្ធ) Share this article: