ច្បាប់កូនប្រតិបត្តិមាតាបិតា ៥ យ៉ាង Posted on October 22, 2024October 10, 2024 by Johnny ចន្នី ចំនួនទស្សនា: 143 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ 🔸គួរធើ្វនូវបុណ្យទាំងឡាយ ដែលនាំសេចក្ដីសុខមកឲ្យ។ ច្បាប់កូនប្រតិបត្តិមាតាបិតា ៥ យ៉ាង បទពាក្យប្រាំពីរ ទី១-ត្រូវចិញ្ចឹមរក្សាមាតាបិតាដោយតបគុណដែលលោកធ្វើមកលើខ្លួនមុនចូរកុំភ្លេចគុណធ្ងន់នោះឡើយ ។ទី២-បើលោកមានការងារត្រូវជួយធ្វើការលោកឱ្យហើយបើការស្ទួនគ្នាជួយឱ្យស្បើយឬជួយឱ្យហើយក៏គួរគាប់ ។ទី៣-រក្សាវង្សត្រកូលចងបាច់ប្រមូលគ្នាឱ្យជាប់ទោះមានទោះក្រត្រូវតែរាប់រក្សាជាតិទ្រព្យកុំឱ្យបាត់ ។ទី៤-បើមានទ្រព្យធនធានដែលលោកឱ្យទានកុំឱ្យខ្ចាត់ធ្វើខ្លួនឱ្យគួរដល់សម្បត្តិមត៌កលោកបាត់ចែកមកឱ្យ ។ទី៥-ត្រូវធ្វើបុណ្យជូនផលផ្សាយជូនទៅដល់លោកញយៗទោះរស់ទោះស្លាប់ត្រូវធ្វើឱ្យកុំភ្លេចគុណឡើយណាកូនអើយ ៕ ប្រភពៈ ទស្សនាវដ្តី កម្ពុជសុរិយា ឆ្នាំ១៩៤៤ (ចម្លងតាមច្បាប់ដើមទាំងអក្ខរាវិរុទ្ធ) Share this article: