នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸ចេះឯងឲ្យក្រែងចេះគេ។
| ស្រឡាញ់ក៏ស្រឡាញ់ទៅចុះ | ប្រុសស្រីស្រួលស្រុះលុះសីលធម៌ |
| កុំតែស្រឡាញ់ឲ្យវឹកវរ | បង្កអាស្រូវនៅក្នុងស្រុក។ |
| សីលធម៌សង្គមប្រពៃណី | យើងរួមសាមគ្គីរក្សាទុក |
| ខ្មែរស្រឡាញ់ខ្មែរខ្មែរមានមុខ | ខ្មែរយើងមានស្រុកមានវប្បធម៌។ |
| ខ្មែរស្លៀកពាក់ខ្មែរនិយាយខ្មែរ | ខ្មែរមានឪម៉ែអ្នកអង្គរ |
| ខ្មែរមានអរិយធម៌ខ្ពស់បវរ | ខ្មែរមានអក្សររបស់ខ្លួន។ |
| ខ្មែរនាំគ្នាកាន់សាសនាពុទ្ធ | ខ្មែរចិត្តមោះមុតជាតិមាំមួន |
| ខ្មែរមានបិដកភាសាខ្លួន | ខ្មែរមានច្បាប់ក្បួនខ្មែរមានធម៌។ |
| ខ្មែរយើងជាពូជអ្នកល្បាញល្បី | ខ្មែរមានទឹកដីព្រៃអង្គរ |
| ខ្មែរមានប្រាសាទល្បីខ្ទារខ្ទរ | ខ្មែរម្ចាស់អង្គរបន្តថែ។ |
| ខ្មែរមានព្រះសង្ឃខ្មែរមានវត្ត | ខ្មែរមានបែបបទរបស់ខ្មែរ |
| ខ្មែរទទួលស្គាល់គុណឪម៉ែ | ខ្មែរចេះធ្វើស្រែខ្មែរមានបាយ។ |
| ខ្មែរស្រឡាញ់ខ្មែរខ្មែរថែខ្លួន | ខ្មែរជាតិមាំមួនខ្មែរសប្បាយ |
| ខ្មែររួមប្រជុំជាតិទាំងឡាយ | ខ្មែរមានឧបាយកសាងជាតិ។ |
| ខ្មែរធ្វើខ្មែរគិតដល់ខ្លួនឯង | ខ្មែរគិតកោតក្រែងសន្តានញាតិ |
| ខ្មែរថែសាសនាប្រទេសជាតិ | ខ្មែរមិនត្រូវឃ្លាតពីសីលធម៌។ |
| ដូច្នេះខ្មែរត្រូវតែលះបង់ | ចំពោះចំណង់អន្លង់មរណ៍ |
| ច្រណែនឈ្នានីសនាំវឹកវរ | ចង់ឲ្យខ្លូនល្អកុំដៀលគេ។ |
| អក្សរសាស្ត្រវប្បធម៌ប្រពៃណី | នាទីកូនខ្មែរថែឲ្យថេរ |
| ជាតិគេស្រឡាញ់របស់គេ | ខ្មែរត្រូវរិះរេស្រឡាញ់ខ្មែរ។ |
រៀបរៀងដោយ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស


🔸កំណែចុងក្រោយ Last Updated on February 21, 2025 by Johnny ចន្នី








