ចិត្តវគ្គ-៣៥ Posted on May 29, 2025April 21, 2025 by Johnny ចន្នី ចំនួនទស្សនា: 7 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ 🔸រនាបបាក់យករនាបជួស សំដីជ្រុលជ្រួសជួសមិនបានឡើយ។ 🔸គាថាទី⟦៣៥⟧ ទុន្និគ្គហស្ស លហុនោយត្ថ កាមនិបាតិនោចិត្តស្ស ទមថោ សាធុចិត្តំ ទន្តំ សុខាវហំ ។ ☸️ការទូន្មានចិត្តដែលសង្កត់សង្កិន បានដោយលំបាក ជាធម្មជាតរហ័ស មានប្រក្រតីធ្លាក់ចុះទៅតាមសេចក្តីប្រាថ្នា ក្នុងអារម្មណ៍ណាមួយ (ការទូន្មានចិត្តដូច្នេះ) រមែងជាគុណញ៉ាំងប្រយោជន៍ឲ្យសម្រេច (ព្រោះថា) ចិត្តដែលហ្វឹកហ្វឺនបានហើយ រមែងនាំមកនូវសេចក្តីសុខ ។ Share this article: