ខ្សិប Posted on May 14, 2025April 11, 2025 by Johnny ចន្នី ចំនួនទស្សនា: 12 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ 🔸តិះដៀលខ្លួនឯងដោយហេតុណា មិនគួរធើ្វហេតុនោះឡើយ។ ខ្សិប មិនអោយគេឮខំឈ្ងោកខ្សិបបបូរមាត់ខ្ជិបសៀងខ្សោយៗខ្សិបតែមួយពាក្យបែកមួយរយបង្ហើរឆ្ងាយហើយដល់ជើងមេឃ ។ម្នាក់ខ្សិបម្នាក់ស្តាប់ម្នាក់លួចផ្ទៀងម្នាក់ទៀតមិចមៀងពួនត្រងត្រេកចង់ដឹងគេខ្សិបរឿងចម្លែកម្នាក់ទៀតកេះញែកសុំដឹងផង ។ខ្សិបរឿងក្អែកមួយជួយកើនដប់ខ្សិបផ្សាយឆ្ងាយសព្វដល់ប្អូនបងនាំគ្នាខ្សិបតលាន់រំពងខ្សិបឮឆ្ងាយហោងមិនបាច់ប្រឹង ។ច្នេះមានរឿងអ្វីកុំឡូឡារឿងតូចក្រូចឆ្មារចង់ពង្រឹងយើងខ្សិបគ្នាវិញរឿងទាំងហ្នឹងតូចក្លាយជង្គ្រឹងរឹងមិនលែង ។ខ្សិបរឿងថែជាតិថែសាសនារឿងប្រៀនសាស្ត្រាល្អចិញ្ចែងប្រដៅខ្សិបៗថ្នមសម្លេងកុំជ្រុលកំហែងគំហកខ្លាំង ។ថ្នមពាក្យសំដីពេលស្តីប្រាប់កូនច្បាស់ប្រឹងស្តាប់ពេញកម្លាំងកុំធ្លោយឡូឡាលាន់ក្ឌុងក្ឌាំងក្រែងកូនប្រឆាំងស្អប់លែងបៀត ។ខ្សិបដោយស្រទន់យន់កាយកលខ្សិបពាក្យនិមលល្អវរនាថខ្សិបរឿងចំរើនកើនមិនឃ្លាតផ្សាយដល់ផៅញាតិពេញកម្ពុជា ៕ និពន្ធដោយៈ អ្នកស្រី កែវ ច័ន្ទបូរណ៍ Keo, Chanbo Share this article: