នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
អ្នកសុំតែងតែទាស់ចិត្តអ្នកឱ្យ ការសុំហ្នឹងហើយនាំបែកមិត្ត។ 🕯️ធម្មាចារ្យ ឆឹង កាន
កំណប់ព្យញ្ជនៈ
បទពាក្យប្រាំពីរ
| កំណប់កប់នៅក្នុងព្យញ្ជនៈ | គ្រប់ឃ្លោងឃ្លាវគ្គជាក់ថ្លៃថ្លា |
| បើអ្នកណាមួយព្រួយឧស្សាហ៍ ភ។ | អ្នកនោះឈ្មោះថាពេញមានលា |
| លាភយសកើតព្រោះមកពីប្រឹង | វិជ្ជាចេះដឹងថ្លឹងខ្ពស់ទាប |
| បាបបុណ្យគុណទោសតាមរបៀប | រាបទាបរាក់ទាក់មិនទើសទាស់ |
| នាងអ្នកណាមួយព្រួយនឹកនា | កំណាព្យកាព្យាឃ្លាពីរោះ |
| រណ្តំណែងណងន័យខ្ពង់ខ្ពស់ | អ្នកនោះឈ្មោះថាមានកំណប់ ។ |
| កំណប់កប់នៅក្នុងព្យញ្ជនៈ | មិនជ្រៅមិនរាក់តាមប្រសប់ |
| កែច្នៃលៃលករកគុណគាប់ | នឹងបានជាទ្រព្យជាប់អាត្មា ។ |
| ក កើតកំណើតជាកូនខ្មែរ | គោត្រកូលពូកែកាន់កិច្ចការ |
| កែកុនកាប់គាស់ស្រស់កាយា | ក្រុងស្រែចំការថ្លាផូរផង់ ។ |
| ខ ខំសន្សំសេចក្តីល្អ | ខ-ខិតជិតធម៌ល្អឥតហ្មង |
| មិនខុសខូចខិលខកខាតផង | ខិតខំផ្សំផ្សងប៉ងសុខា ។ |
| គ គេងគិតគូរគុណគួរគាប់ | គងជាប់គយគន់គុណមេបា |
| ឧបជ្ឈាយ៍ជាគ្រូបាអាចារ្យ | ផ្តល់ត្រៃសិក្ខាសរណគមន៍ ។ |
| ឃ ឃាត់សង្កត់ចិត្តឃោរឃៅ | ឃុបឃិតឃាតខ្លៅផ្លូវមិនឃុំ |
| ឃាឃាំងបាំងបាបបានភិរម្យ | ឃើញខុសត្រូវកុំឃុបឃិតអី ។ |
| ង ងើបកុំងើយងាកងីងើ | ងក់ងោកភ្លីភ្លើស្ទើរស្មើក្ស័យ |
| ងោកងុយងងឹតពិតមិនថ្លៃ រ។ | ងាយងាប់ក្សិណក្ស័យមិនមានងា |
| ច ចារចាត់ចែងចូរចូលចិត្ត | ចែកចាយជួយមិត្រពិតមេត្តា |
| ចាស់ៗចាប់ចិត្តជាប់ចិន្តា | លោកចែចង់ថាចេះជួយគ្នា ។ |
| ឆ ឆាប់ឈូសឆាយចិត្តឆេវឆាវ | ឆោតខ្លៅឆាឆៅទៅប្រេះឆា |
| ឆាប់ឆក់យកឆត្រមកការពារ | កុំឱ្យឆន្ទាឆាបឆេះខ្លួន ។ |
| ជ ជួយលើកស្ទួយជាតិសាសនា | ជូនជាតិខេមរាឱ្យជាប់ជួន |
| ជជែកជញ្ជឹងដឹងជាតិខ្លួន | ជឿជាក់មាំមួនជាតិជោគជ័យ ។ |
| ឈ ឈប់ឈូឆរបង្ហូរឈាម | ឈានឈោងតោងនាមពីរោះល្បី |
| ឈូសឆាយឈឺឆួលចោលចូលដី ឆៅ។ | ឈរឈានឃ្មាតឃ្មីឈប់ឆោត |
| ញ ញឹមញញែមឱ្យញឹកញាប់ | ញ៉ាំងញាណដឹងជាប់រាប់ញាតិផៅ |
| ញ៉ិកញ៉កញ៉ាំញើដើរតាមផ្លូវ | ចាស់លោកប្រដៅកុំញឹកញាប់ ។ |
| ដ ដើរឬដេកដឹងដើមដាន | ដឹងដល់ប្រមាណដូចដឹងដប់ |
| ដាំដុះដោះដូរគួរប្រសប់ | ដាក់ដុសទម្លាប់ឱ្យឧត្តម ។ |
| ឋ ឋិតជិតឋានបានថ្នមថែ | រក្សាពុកម៉ែស្រែបុណ្យធំ |
| ថែមថយប្រៀបធៀបមាសប៉ុនភ្នំ | ថាធំប៉ុនគុណមិនធន់ឡើយ ។ |
| ឌ ឌុនឌឺដងដៀមដាមគ្នា | ឌុកដាន់ចណ្ឌាដេកដីហើយ |
| ប្រឌិតដុតដាលដាក់ដល់ត្រើយ ដោះដូរ។ | ដាស់តឿនលឿនស្បើយគួរ |
| ឍ ធនធូរធារហៀរធំធាត់ | ធនធានមិនក្សត់អត់ដេកថ្នូរ |
| គ្រប់ធុនតូចធំផ្គុំសំបូរ | ធូរធារជន់ជោរមកពីខំ ។ |
| ណ ណាត់ណែនាំអ្នកណាណាស់ | ណេះណោះចោះច្បាស់កុំបន្លំ |
| ណែនណនណាំនួនឱ្យសួនសម សា។ | ណេះណោះណិមណុមនាំណាស់ |
| ត តបស្នងគុណកុំតឹងតាន | តបតាមលំអានពីដូនតា |
| តបតោងតាមច្បាប់ត្រាប់សាសនា | តាក់តែងចែងថាត្រូវតបគុណ ។ |
| ថ ថែរក្សាកេរ្តិ៍ម៉ែពុក | ថែថួនថតទុកលោកថែមុន |
| ថាវរៈឋិតថេរព្រោះមានទុន | ថាមពលផលគុណទាំងទ្វេហា ។ |
| ទ ទប់ទុក្ខទោសទាស់ទែងគ្នា | ទៅតាមមាគ៌ាជាសញ្ញា |
| ទោរទន់ទាក់ទងតាមមេត្តា | ទោះទាស់ម្តេចម្តាទើបទំនង ។ |
| ធ ធន់អត់ធ្មត់ធាត់ធម្មា | ធនធានធូរធារធំធេងផង |
| ធាតុធម៌បរិសុទ្ធល្អឥតហ្មង | ធានាផូរផង់ខ្ពង់ខ្ពស់ក្រៃ ។ |
| ន អ្នកណាមួយនៅនឹងន | នែបនិត្យនឹកធម៌ល្អថ្លាថ្លៃ |
| នួននាងអ្នកនោះនឹងមានន័យ | ដូចនិលចរណៃនាំនាថនៅ ។ |
| ប បានបោះបង់បាបបៀតបៀន | បែបបទឈ្លានពានបំបាត់ទៅ |
| បោកបោសសំអាតគ្រឿងហ្មងសៅ | បំបែររកផ្លូវទៅស្ងប់ស្ងៀម ។ |
| ផ ផឹកផិតផាយមិនស្មោះត្រង់ | ផលមិនផូរផង់កុំព្យាយាម |
| ផលិតភោគផលត្រូវតែត្រៀម | ផស្សាហារទាមបៀមជាប់កាយ។ |
| ព ពោលពាក្យពេចន៍ពេញពិតត្រង់ | ពាំនាំពូជពង្សពិតស្រស់ស្រាយ |
| ពាក្យពិតបណ្ឌិតលោកបរិយាយ ថ្កាន។ | ស្លាប់កាយកេរ្តិ៍ឈ្មោះខ្ពស់ថ្កើង |
| ភ ភូតមិនពិតនាំភិតភ័យ | ភូតច្រើនចង្រៃអសោចិ៍ប្រាណ |
| ភាវនាទានសីលទើបសំខាន់ | ភាគផលភោគមានផែនភពថ្មី ។ |
| ម មានមេត្តាករុណាមិត្រ | មូលមកស្នេហ៍ស្និទ្ធស្ម័គ្រភក្តី |
| មានមេត្តាធម៌ជាបារមី | សន្តោសប្រណីមិនរើសមុខ ។ |
| យ យកយោគយល់មកជាយាន | យកមកជាស្ពានជួយទំនុក |
| យឹងយោងអ្នកយ៉ាប់ខ្វះក្តីសុខ | យាយីដោយទុក្ខមកយូរយារ ។ |
| រ រស់រុងរឿងថ្កើងដោយយស | កេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់ព្រោះទ្រព្យា |
| កុំភ្លេចរួសរាយរាក់ទាក់គ្នា | ដល់អ្នកកំព្រារស់រងកម្ម ។ |
| ល លះលោភលន់លបលួចលាក់ ស្រាំ | លូកលាន់ទាន់ជាក់លក្ខណ៍ប្រេះ |
| លាក់លៀមលលេងលង់ខែឆ្នាំ យ។ | លោកផ្តាំលឿនលះមិនល្អឡើ |
| វ វាងវិវាទឈ្លោះវឹកវរ | វីវក់វ័ណ្ឌ-ក–វង្វេងត្រើយ |
| វិបត្តិវិលវល់មិនល្អឡើយ | វៀចហើយវាងវៃច្នៃវិវឌ្ឍន៍ ។ |
| ស ស៊ូសន្សំសព្វសញ្ញា | ស៊ូសូត្រសិក្សាស្ថាបនារដ្ឋ |
| ស៊ូសាងសង្គមឱ្យធំធាត់ | ស៊ូសាងបែបបទទៅសួគ៌ឋាន ។ |
| ហ ហ៊ានលះបងស្រោចស្រង់ជាតិ | ហ៊ានការពារញាតិដោយក្លាហាន |
| មិនខ្លាចហិនហោចខ្លោចខ្លួនប្រាណ | ក្លាហានជួយជាតិញាតិបានស្បើយ |
| ឡ ឡើងខ្ពង់ខ្ពស់កុំភ្លេចទាប ត្រើយ | ឡើងដោយសុភាបស្គាល់កោះ |
| ឡើងខ្ពស់ឡេះឡោះមិនល្អឡើយ | ឡើងហើយកុំឡប់ងាប់នឹងម៉្យាង។ |
| អ អង្គទ្រង់នាមអ្នកអង់អាច | អង្គមានអំណាចកុំអួតអាង |
| អង្គអាចអស់បុណ្យអស់សំណាង ល។ | អង្គត្រូវប្រឹងសាងបុណ្យទានសី |
| ក ខ គ ឃ ឃើញកំណប់ | ង ងើបពីកប់គយគន់មើល |
| ច ឆ ជ ឈ ឈូឆរផ្អើល | ញ ញឹមមៀងមើលមុខមាំមួន ។ |
| ដ ឋ ឌ ឍ ដុះធនធាន ក្បួន | ណ ណាត់ព្រាងលានជាច្បាប់ |
| ត ថ ទ ធ ថែទ្រព្យធន | ន នឹងនាំខ្លួនឱ្យមានន័យ ។ |
| ប ផ ព ភ ភប់ប្រសប់ | ម មកជាទ្រព្យគាប់ប្រពៃ |
| យ រ ល វ វិវឌ្ឍថ្លៃ | ស សូន្យចង្រៃដ្បិតសិក្សា ។ |
| ហ ឡ លើកឡើងលែងឡេះឡោះ | ហ ហំហួនខ្ពស់ឈ្មោះសង្ហា |
| អ អង្គអាចរាជរីកប្រាជ្ញា | អស់អត្ថខ្លឹមសារសូមបញ្ចប់ ។ |
| កំណប់កប់កៀកកិតបង្កើយ | កកាយឡើងហើយគួរប្រសប់ |
| កែច្នៃលៃលកមកជាទ្រព្យ | សម្បត្តិគុណគាប់ជាប់ខ្លួនចុះ ។ |
| ខ្ញុំអ្នកសំណេរស្មេរចងក្រង | សូមអភ័យផងបើមានខុស |
| បើបានជាលាភលាក់ទុកចុះ | បែរបើបានខុសកុំយកអី ។ |
| សូមយកត្រង់ណាថាត្រឹមត្រូវ | បើចាកចែវផ្លូវមិនប្រពៃ |
| សូមចោលឱ្យឆ្ងាយកុំមមៃ | មេត្តាអភ័យទោសផងណា ។ |
| ចែកជូនកំណប់ចប់ប៉ុណ្ណេះ | សូមស្លេះសង្ខេបឈប់ចចារ |
| ចាប់យកគម្របគ្របប៉ាកកា | ដាក់ពីហត្ថាត្រឹមណេះហោង ៕ |

និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ
វត្តចាក់អង្រែក្រោម, ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៤


🔸កំណែចុងក្រោយ Last Updated on April 18, 2025 by Johnny ចន្នី






