កុំស្រឡាញ់អ្នកដ៏ទៃជាងម៉ែកុំឃើញគេថាល្អជាងម្ដាយ

ពំនោលដោយៈ ព្រះគ្រូ សាន់ មនោសារ
សូមក្រើនដល់កូនប្រុសស្រីទាំងអស់គ្រប់ៗប្រាណ
ចូរអ្នកតាំងសន្ដានកុំបានភ្លេចទុក្ខរបស់ម៉ែ។
បើអ្នកអាយុ ២០សូមអ្នកលៃគិតរិះរេ
កាលយើងបានបីខែតើម៉ែយើងធើ្វអ្វីខ្លះ។
ហៃកូនគ្រប់ប្រាណអើយកុំព្រងើយចូររហ័ស
ម៉ែឪនៅលើផ្ទះអ្នករវៀសសន្សំបុណ្យ។
បានម្ហូបចំណីគាប់ជូនគោរពអ្នកមានគុណ
ជូនគាត់ពិសាមុនអ្នកបានបុណ្យជាប្រាកដ។
សំពត់អាវស្លៀកពាក់បើប្រលាក់បោកហាលបត់
រៀបចំល្អម៉ត់ចត់នេះជាវត្តកូនទាំងឡាយ។
ម៉ែពុកមានជម្ងឺរោគយាយីសកលកាយ
ផ្លាស់ប្ដូរបបរបាយចូរខ្វល់ខ្វាយថែរក្សា។
ពេលជាទឹកនោះស្រាលក្នុងពេលកាលមានរោគា
ទឹកស្រាលប្រែក្លាយជាធ្ងន់ហត្ថាលើកពុំបាន។
រវាំងការរាក់ជ្រៅមើលទីនៅទីសំរាន
សំរាមធូលីមានបោសជូតលាងឱ្យស្អាតផង។
សូមអ្នកធើ្វតបគុណប្រសើរលន់ឥតសៅហ្មង
ល្អហើយបានបុណ្យផងត្រង់គន្លងនៃកុសលា។
រីជនអសប្បុរសទោះជាមនុស្សឬទេវតា
សរសើរហើយរក្សាជួយការពាររាល់ថ្ងៃខែ។
បានជាខ្ញុំរំលឹកអាណិតនឹកអស់ឪម៉ែ
នឹកដល់កូនផងដែរសូមរិះរេចារចែងចប់។
តែសូមផ្ដាំចុងក្រោយបើថ្លោះធ្លោយសូមកុំស្អប់
សូមផ្ដាំចាំឱ្យជាប់សូមកុំស៊ីដប់សងមួយ។

កំណាព្យនិពន្ធដោយៈ ធម្មាចារ្យ ឆឹង កាន

🔸Last Updated កំណែចុងក្រោយ on September 13, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace