ក្រមា

ក្រមា តំបន់ខ្លះហៅជាកន្សែង ជួនខុសកន្លែង ហៅក្រមា យកមកជួតរុំជុំកេសា ចេញចរយាត្រាក្រោមថ្ងៃក្តៅ។ ជួនកាលគេយកមកបង់ក រលាស់ចេញមកបក់មូសទៅ ជួនយកជូតញើសល្អពេកកូវ ជួនរុំខ្លួននៅជួសខោខ្លី។…

ថ្នាំគ្រុនចាញ់

ថ្នាំគ្រុនចាញ់ គ្រុនចាញ់ពេទ្យប្រាប់លេបគីនីន រសជាតិសែនល្វីងខ្ពើមណាស់វ៉ើយ ទោះបីយល់ថាលេបហើយស្បើយ ក៏ចិត្តនៅឡើយខ្ពើមជាតិថ្នាំ ។ លុះបែរប្រទះផ្លែស្វាយទុំ ទន្ទេញរងំទាររកញ៉ាំ បានមួយចំណិតសុំថែមប្រាំ លេបផុតលែងទ្រាំគ្រុនជាថ្មី…

ខ្មែរបីកំណាត់

ខ្មែរបីកំណាត់ ខ្មែរលើខ្មែរក្រោមខ្មែរកណ្តាល នាំគ្នាអុជអាលបំបាត់ឈ្មោះ ខ្មែរមួយអួតអាងប្រឹងឱ្យខ្ពស់ ខ្មែរមួយឱបយសរស់ម្នាក់ឯង ។ ខ្មែរក្រោមកំសត់អស់ទឹកដី ដេកគិតភិតភ័យយំក្តែងៗ ខ្មែរនៅកណ្តាលច្រៀងឥតក្រែង កាត់ជើងដៃឯងសល់តែខ្លួន…

សន្សំនិងកំណាញ់

សន្សំនិងកំណាញ់ សន្សំមានន័យថាសំចៃ តិចតួចលកលៃកុំអោយខ្វះ ក្រែងថ្ងែមួយដាច់ធ្វើមុខក្រាស់ ផ្តេសផ្តាសដើរខ្ចីអស់ផងញាតិ ។ កំណាញ់មានន័យថាមិនអោយ មើលបំណាំហើយប្រឹងត្បិតត្បៀត ឃើញក្រឃើញខ្វះមិនហុចញាតិ ចិត្តឃ្លាតសប្បុរសអស់សទ្ធា…

មិនដល់អញ!

មិនដល់អញ! អស្មិមានះចរិតខ្មែរ (ខ្លះៗ) តែងគិតថាគេមិនដល់អញ ចេះមួយសៀវភៅអួតត្របាញ់ ស្តីក្លាមុខខ្លាញ់ឆ្ងាញ់អំនួត ។ សីលប្រាំចាំបានគ្មានចន្លោះ ស្រណោះប្រព្រឹត្តខុស ខុសត្រួត…

ទាបនិងតឿ

ទាបនិងតឿ ទាបៗមានន័យថាមិនខ្ពស់ តែអាចលូតលាស់ខ្ពស់ទៀតបាន ឃើញឈើនៅទាបស្រោចកុំខាន យូរគង់លូតថ្កានខ្ពស់ជាងមុន ។ ទាបទន់វិជ្ជាអាចរៀនសូត្រ ប្រឹងដកពន្លូតមិនមានស៊ុន ទាបមានឱកាសខ្ពស់ទៀតគ្រាន់ មិនភន្ត័នឹងថ្កល់មួយកន្លែង…

សំដី

សំដី សំដីមួយម៉ាត់មានន័យរាប់ម៉ែត្រ ប្រាប់អស់រឿងហេតុនាំនូវដំណឹង សំដីនិយាយប្រាយមិនបាច់ប្រឹង ន័យលាតសន្ធឹងឆ្ងាយដល់ជើងមេឃ ។ សំដីស្តីល្អជាតិចរចំរើន សំដីខ្លៅច្រើននាំនូវសង្វេគ សំដីអសុរសនាំមោហ៍អនេក សំដីអួតប្លែកញាតិវែកចំអក…

ខ្សិប

ខ្សិប មិនអោយគេឮខំឈ្ងោកខ្សិប បបូរមាត់ខ្ជិបសៀងខ្សោយៗ ខ្សិបតែមួយពាក្យបែកមួយរយ បង្ហើរឆ្ងាយហើយដល់ជើងមេឃ ។ ម្នាក់ខ្សិបម្នាក់ស្តាប់ម្នាក់លួចផ្ទៀង ម្នាក់ទៀតមិចមៀងពួនត្រងត្រេក ចង់ដឹងគេខ្សិបរឿងចម្លែក ម្នាក់ទៀតកេះញែកសុំដឹងផង…