រឿង​ទន្សាយ​និង​ផ្លែ​ព្នៅ

មាន​សត្វ​ទន្សាយ​មួយ ទៅ​ដេក​នៅ​ក្រោម​ដើម​ព្នៅ ទៀប​ទី​ជើង​ដំបូក​មួយ ថ្ងៃ​នោះ​មាន​ផ្លែ​ព្នៅ​មួយ​ទុំ ដល់​ពេល​ក៏​ជ្រុះ​ធ្លាក់​ចាក​ទង​ដល់​ដី សព្ទ​សូរ​ឮ​ប្រោក​ខ្ទរ​ព្រៃ ។ ឯ​ទន្សាយ​ឮ​ហើយ ក៏​ភិតភ័យ​ដោយ​គិត​ថា​ផែនដី​ស្រុត ទើប​ស្ទុះ​ក្រោក​រត់​ចេញ​ទៅ​ដោយ​កំលាំង​ផ្អើល បោល​បោះ​ផ្លោះ​ទៅ​ដល់​សំណាក់​នៃ​គោ​ៗ ក៏​ស្រែក​សួរ​ថា “ទន្សាយ​អើយ ចៅ​រត់​ខ្លាំង​ម្ល៉េះ តើ​ដោយ​មាន​ការ​អ្វី ? ទន្សាយ​ប្រាប់​ថា “បង​គោ​អើយ ! ផែនដី​ស្រុត​ហើយ…

ធម៌ដែលគ្រហស្ថត្រូវប្រព្រឹត្ត

សិស្ស. សូមទានមេត្តាប្រោស ពាក្យសុភាសិតប្រដៅថា ឲ្យវៀរក្ដីរកស៊ីក្នុងការមិច្ឆាជីវៈ ឲ្យរកស៊ីតាមផ្លូវសម្មាជីវៈ ផ្លូវមិច្ឆាជីវៈនោះដូចម្ដេចផ្លូវសម្មាជីវៈនោះដូចម្ដេច ?គ្រូ. ឱ ផ្លូវមិច្ឆាជីវៈនោះ គឺប្រកបការរកស៊ីខុសគន្លងធម៌ មានលក់ដូរគ្រឿងសស្ត្រាប្រហារជីវិតសត្វជាដើម មានលក់ដូរថ្នាំបំពុលជាបរិយោសាន ព្រមទាំងប្រព្រឹត្តធ្វើជាបន្ទាល់កោង ទាំងឆឆក់កុហកគេដោយឧបាយដោយគំនិតកោងផ្សេង ៗ ការរកស៊ីខុសគន្លងធម៌នោះ ហៅថាមិច្ឆាជីវៈ គឺចិញ្ចឹមជីវិតខុសនឹងទទួលទុក្ខទោមនស្សផ្សេង ៗ ឯការរកស៊ីជាផ្លូវសម្មាជីវៈនោះ…