ព្រៃឫស្សី

ព្រៃឫស្សី សូរសព្ទសាសងសរសើរសង្សារ ចង់ចូលចរចាចាប់ចិត្តចាំចង បបោសបីបាច់បើបានបៀតបង ដណ្តឹងដប់ដងដុនដាបដិតដាម។ លួចលាក់លលេងលិចលង់លបលោត រហេតរហូតរហេមរហាម រសាប់រសល់រសេមរសាម   ដឹងដល់ដៀមដាមដោះដៃដេញដោល។…

ដងទង់ខ្ពស់ល្អ

ដងទង់ខ្ពស់ល្អ ដងទង់ត្រង់ខ្ពស់ចាំងឆ្លុះរស្មី លំអចេតិយនៃព្រះសាស្តា ប្រៀបដូចមកុដពេជ្រលំអក្សត្រា ដូចហ្វូងតារាលំអដួងខែ ។ ទង់ជាប្រធានអ្នកមានកេរ្តិ៍ឈ្មោះ បុណ្យល្អខ្ពង់ខ្ពស់មានទង់នៅក្បែរ មើលពីចម្ងាយក៏ឃើញទង់ដែរ  …

សូមពិចារណា

សូមពិចារណា ចំណង់ចង់បានសុខសាន្តមានភព្វ ខំរក្សាទ្រព្យពុំធ្លាប់គិតថា ចំណេះដឹងនិងសតិបញ្ញា ជាអ្នករក្សាឱ្យសុខស្ងប់ពិត។ គួរយកដើមឈើធ្វើជាតួយ៉ាង ជាគ្រឿងសំអាងទុកដាស់តឿនចិត្ត ដើមឈើទ្រាំខ្យល់ទ្រាំនឹងក្តៅពិត  បាំងឱ្យញាតិមិត្តជិតត្រជាក់កាយ។ កុំសង្ឃឹមថាសង្ខារសំខាន់…

ទ្រង់ត្រាស់ដឹង

ទ្រង់ត្រាស់ដឹង កាលព្រះសិទ្ធត្ថដ៏មានបុណ្យ ព្រះជន្មដប់ប្រាំមួយវស្សា ទ្រង់សោយរាជ្យជួសព្រះបិតា គ្រប់គ្រងរដ្ឋាកបិលពស្តុ។ ជាមួយព្រះនាងយសោធរា ពិម្ពាក្សត្រីស្រីល្អស្រស់ ប្រសើរលើសស្រីស្នំទាំងអស់  ប្រកបដោយយសថ្កើងណាស់ណា។ លុះដល់ព្រះជន្មបានគ្រប់ធួន…

ទ្រង់ប្រសូត

ទ្រង់ប្រសូត កាលព្រះសិទ្ធត្ថអម្ចាស់ថ្លៃ ស្តេចចុះចាប់ផ្ទៃនៃព្រះមហា មាយាទេវីពុទ្ធមាតា នៅឆ្នាំរកាពេញបូណ៌មី។ នាខែអាសាឍថ្ងៃព្រហស្បតិ៍ ជារាជឱរសនៃព្រះស្រី សុទ្ធោទនៈរាជម្ចាស់ផែនដី  កបិលពស្តុបុរីរាជសីមា។ ស្តេចទ្រង់ប្រសូតចេញចាកផ្ទៃ…

ដាក់អាយុសង្ខារ-បរិនិព្វាន

ដាក់អាយុសង្ខារ-បរិនិព្វាន អាកាសត្រជាក់ធ្លាក់ជំនោរ តាមព្រែកទឹកហូរសូររងំ ស្រណោះវាលស្រែខែក្អាត់យំ ម៉ែឪនៅជុំសុខសប្បាយ។ ថ្ងៃហើយនិងយប់កន្លងទៅ បន្សល់ទុកនៅរឿងទាំងឡាយ អ្នកស្លាប់បាត់បង់ទាំងរូបកាយ  អ្នករស់ខ្វល់ខ្វាយជាធម្មតា។ អង្គព្រះទ្រង់ញាណមានតេជះ…

បានមកស្រុកព្រះ

បានមកស្រុកព្រះ បានមកស្រុកព្រះសប្បាយណាស់ ទាំងក្មេងទាំងចាស់គួរជ្រះថ្លា អ្នកដែលធ្លាប់កាចប្រែរាបសា ខឹងខុសយ៉ាងណាចេះអត់ទ្រាំ។ ព្រោះតែព្រះគុណបុណ្យបារមី នៃព្រះជិនស្រីប្រោសរៀបចំ សម្តែងព្រះធម៌ដ៏ឧត្តម ដឹកនាំសត្វលោកឱ្យផុតភ័យ។ ទោះជាបាត់អង្គព្រះទ្រង់ញាណ…