បទពង្សាវតារខ្មែរ

សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។

🔸ចេះឯងឲ្យក្រែងចេះគេ។


អត្ថបទ បទពង្សាវតារខ្មែរ

Poem in audioស្តាប់សម្លេងច្រៀង

ច្រៀងបែបទី១

ពង្សាវតារខ្មែរ

១.ខ្មែរអើយ ចូរចាំជាក់ថាតាមសាវតារជាតិខេមរា
ធ្លាប់តែថ្កើងទឹកដីខ្មែរធំទូលំទូលាយសព្វសាយរុងរឿង
គេឯងតែងលើកតម្កើងតម្កល់ជាតិយើងចាត់ទុកឡើងជាជាតិច្បង។
២.អារ្យធម៌ខ្ពង់ខ្ពស់ឆើតឆាយបានចេញផ្សព្វផ្សាយគ្រប់ទិសទាំងឡាយ
ចុងបូព៌ាសាសនាសិល្បៈចម្លាក់វិចិត្រគំនិតសិក្សា
តន្ត្រីទស្សនវិជ្ជាព្រះពុទ្ធសាសនាជាគោលការណ៍ខ្មែរផ្សាយទៅ។
៣.ខ្មែរអើយចូរស្តាប់សាវតារដែលបានចរចាបញ្ជាក់ប្រាប់ថា
ពូជខ្មែរថ្កើងតាំងចិត្តឲ្យ​មាំខិតខំប្រឹងវេញ1វេញ
កិរិយាសព្ទ
ត្របាញ់បញ្ចូលធ្លុង
វេញខ្សែ ។ វេញគំនិតគ្នា (ព.ប្រ.) រួមគំនិតគ្នាតែមួយ (ដូចគេវេញខ្សែបញ្ចូលធ្លុង) ។
បញ្ចេញតម្កើង
តម្លៃនៃជាតិខ្មែរយើងឲ្យ​បានរុងរឿងជាថ្មីឡើងតាមសាវតារ៕
ច្រៀងបែបទី២


បទនេះនិពន្ធ​ដោយៈ សាស្រ្តាចារ្យនួនកន (១៩៣៤ – ២០០២) នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និពន្ធនៅថ្ងៃទី ១២ខែកញ្ញា ១៩៥៨។

🔸កំណែចុងក្រោយ Last Updated on January 26, 2026 by Johnny ចន្នី

Footnotes-សម្គាល់ៈ

  • 1
    វេញ
    កិរិយាសព្ទ
    ត្របាញ់បញ្ចូលធ្លុង
    វេញខ្សែ ។ វេញគំនិតគ្នា (ព.ប្រ.) រួមគំនិតគ្នាតែមួយ (ដូចគេវេញខ្សែបញ្ចូលធ្លុង) ។
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).