សាធុជន
បទពាក្យប្រាំបួន
សាធុជនស្រលាញ់បុណ្យងាយធ្វើបុណ្យ | ឯទុជ៌ន1ចិត្តទម្រន់ធ្វើពុំកើត |
បើបាបវិញគេធ្វើងាយពុំញញើត | អ្នកប្រាជ្ញឆើតធ្វើពុំកើតព្រោះខ្ពើមបាប ៕ |
- ទុជ៌ន
(ទុជ៌ន់ ឬ ទុរៈជន់)
នាមសព្ទ
(សំ.; បា. ទុជ្ជន) ជនអាក្រក់, ជនចិត្តអាក្រក់ (មនុស្សចិត្តអាក្រក់) ។ ប្រើដូចជា គុ. ក៏បាន
មនុស្សទុជ៌ន គឺមនុស្សដែលមានចិត្តអាក្រក់ពីកំណើត; ច្រើនសរសេរក្លាយជា ទុរជន ។ ↩︎
និពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
វត្តឧណ្ណាលោម ថ្ងៃពុធ ទី២៤ ខែកក្កដា គ.ស. ១៩៦៨ ព.ស. ២៥១២
🔸Last Updated កំណែចុងក្រោយ on November 10, 2024
Facebook Comments