ព្យញ្ជនៈខ្ជាក់សេចក្តី

សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។

🔸ងប់នឹង​ល្បែងតែង​ហិនហោច។


ព្យញ្ជនៈខ្ជាក់សេចក្តី

បទកាកគតិ

ក កើតកំណប់ខ ខំថ្ងៃយប់គ គេងរិះរេ
ឃ ឃើញតម្លៃង ងើបមុនគេមិននៅទំនេរ
រូតរះរករៀន ។
ច ចេះចចារឆ ឈប់ប្រេះឆាជ ជួយជាស្ពាន
ឈ ឈានទៅមុខញ ញឹមអៀនប្រៀនញឹកញាប់ជាប់ញាណ
ញ៉ាំងញាតិញញើត ។
ដ ដាំដោះដូរឋ ឋិតថែគ្រូឌ ឌិនកំណើត
ឍ ធនវឌ្ឍនាណ នាំគ្នាកើតនែបនិត្យល្អឆើត
នោះនឹងមានន័យ ។
ត តបគុណទុកថ ថែម៉ែពុកទ ទៅមុខថ្ងៃ
ធ ធនធំធាត់ន នាំនិស្ស័យនិត្យនៅឋានថ្លៃ
និព្វាននាថនាយ ។
ប បោះបង់បាបផ ផលផ្តល់ឆាប់ព ពិតមិនក្លាយ
ភ ភោគផលផុសម មានសប្បាយមូលមិត្តជិតឆ្ងាយ
មកមានមេត្តា ។
យ យល់គ្នីគ្នារ រស់រមនាល លះលោភា
វ វៀរវិវាទស ស៊ូសិក្សាហ ហាមហ៊ឺហា
ខ្លាចហិនហោច ។
ឡ ឡើងលូតលាស់អ អង់អាចអស់រស់មានប្រយោជន៍
ប្រយែងប្រយ័ត្នស្អាតបាតមិនខ្លោចមិនខ្លាចជាខ្មោច
ប្រយោជន៍យឺនយូរ ។
ព្យញ្ជនៈសាមបីខ្ជាក់ធ្លាក់សេចក្តីមានន័យហៀរហូរ
ដូចខ្ជាក់កំណប់កប់ពីយារយូរគយគន់គិតគូរ
គុណគាប់ពេកក្រៃ ។
វប្បធម៌ភាសាសិល្បៈសាសនាជាតិជាថ្លាថ្លៃ
អាស្រ័យអក្ខរាចារឆ្លាក់ខ្ជាក់ន័យរួមផ្សំការច្នៃ
នៃអ្នកប្រសប់ ។
វប្បធម៌រលត់សូន្យឈឹងដូចយប់ងាយពើបជំពុប
ជួបក្តីអន្តរាយ ។
ខ្ញុំអ្នកសំណេរខិតខំសរសេរមិនថាយប់ថ្ងៃ
ប្រឹងប្រែងប្រុងប្រៀបរៀបចំកែច្នៃផ្ញើជូនចងដៃ
ជូនជនរួមជាតិ ។
សូមសព្វខេមរារួបរួមរក្សាការពារកុំឃ្លាត
លើកស្ទួយវប្បធម៌អក្សរសាស្រ្តជាតិជួយហើយជួយទៀត
ជាតិជាក់ជោគជ័យ ៕


និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ

វត្តចាក់អង្រែក្រោម, ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៩

🔸កំណែចុងក្រោយ Last Updated on April 18, 2025 by Johnny ចន្នី

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).