នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸ចេះឯងឲ្យក្រែងចេះគេ។
អរហន្តវគ្គ
មាន ១០ គាថា
☸️៧. អរហន្តវគ្គ មាន ១០ គាថា
| ១. | គតទ្ធិនោ វិសោកស្ស | វិប្បមុត្តស្ស សព្វធិ |
| សព្វគន្ថប្បហីនស្ស | បរិឡាហោ ន វិជ្ជតិ ។ |
👉សេចក្តីក្តៅក្រហាយ រមែងមិនមានដល់អ្នកដែលមានផ្លូវឆ្ងាយ បានទៅដល់ហើយ មិនមានសេចក្តីសោក រួចស្រឡះចាកធម៌ទាំងពួង (មានខន្ធជាដើម) មានកិលេសជាគ្រឿងចាក់ស្រែះទាំងពួងលះបង់ហើយ ។
| ២. | ឧយ្យុញ្ជន្តិ សតីមន្តោ | ន និកេតេ រមន្តិ តេ |
| ហំសាវ បល្លលំ ហិត្វា | ឱកមោកំ ជហន្តិ តេ ។ |
👉ព្រះខីណាស្រពទាំងឡាយ មានស្មារតី រមែងខ្វល់ខ្វាយ [ ក្នុងគុណដែលខ្លួនបានហើយ ឬក្នុងឈាននិងវិបស្សនា ដោយកិច្ច គឺរំពឹង ចូល ចេញ អធិដ្ឋាន ឬពិចារណាមិនសម្រាក ] លោកមិនត្រេកអរក្នុងទីនៅអាស្រ័យ លះបង់ចោលស្រឡះនូវអាល័យទាំងអស់ ដូចហង្សលះបង់ភក់ហើរទៅ ដូច្នោះឯង ។
| ៣. | យេសំ សន្និច្ចយោ នត្ថិ | យេ បរិញ្ញាតភោជនោ |
| សុញ្ញតោ អនិមិត្តោ ច | វិមោក្ខោ យេស គោចរោ | |
| អាកាសេវ សកុន្តានំ | គតិ តេសំ ទុរន្នយោ ។ |
👉ពួកជនណា មិនមានសេចក្តីសន្សំ ពួកជនណា កំណត់ដឹងភោជនហើយ ជនណា មានសុញ្ញតវិមោក្ខ អនិមិត្ត-វិមោក្ខ និង (អប្បណិហិតវិមោក្ខ) ជាគោចរ គតិគឺដំណើររបស់ពួកជននោះៗ គេកម្រដឹងបាន ដូចដំណើរនៃពួកសត្វស្លាបព្ធដ៏អាកាស ដូច្នោះ ។
| ៤. | យស្សាសវ បរិក្ខីណា | អាហារេ ច អនិស្សិតោ |
| សុញ្ញតោ អនិមិត្តោ ច | វិមោក្ខោ យស្ស គោចរោ | |
| អាកាសេវ សកុន្តានំ | បទន្តស្ស ទុរន្នយំ ។ |
👉ជនណា អស់អាសវៈហើយ ទាំងមិនអាស្រ័យ (តណ្ហា និងទិដ្ឋិ) ក្នុងអាហារ ជនណា មានសុញ្ញតវិមោក្ខ អនិមិត្ត-វិមោក្ខ និង (អប្បណិហិតវិមោក្ខ) ជាគោចរ ដានជើងរបស់ជននោះ គេកម្រដឹងបាន ដូចដានជើងនៃពួកសត្វស្លាបព្ធដ៏អាកាស ដូច្នោះ ។
| ៥. | យស្សិន្ទ្រិយានិ សមថង្គតានិ | អស្សា យថា សារថិនា សុទន្តា |
| បហីនមានស្ស អនាសវស្ស | ទេវាបិ តស្ស បិហយន្តិ តាទិនោ ។ |
👉ឥន្ទ្រិយទាំងឡាយ របស់អ្នកណា ដល់នូវការស្ងប់រម្ងាប់ ដូចសេះដែលនាយសារថី ហ្វឹកហ្វឺនល្អហើយ សូម្បីទេវតាទាំងឡាយ ក៏ស្រឡាញ់អ្នកនោះឯង ដែលជាអ្នកមានមានះលះបង់ហើយ មិនមានអាសវៈ ជាបុគ្គលមានចិត្តនឹងធឹង មិនញាប់ញ័រ ។
| ៦. | បឋវីសមោ នោ វិរុជ្ឈតិ | ឥន្ទខីលូបមោ តាទិ សុព្វតោ |
| រហទោវ អបេតកទ្ទមោ | សំសារោ ន ភវន្តិ តាទិនោ ។ |
👉ភិក្ខុមានចិត្តដូចផែនដី មិនក្រោធ មានវត្តល្អ មានចិត្តនឹងធឹងដូចសសរគោល មានចិត្តថ្លា ដូចអន្លង់ប្រាសចាកភក់ សង្សារទាំងឡាយរបស់ភិក្ខុបែបនោះ រមែងមិនមាន ។
| ៧. | សន្តំ តស្ស មនំ ហោតិ | សន្តា វាចា ច កម្ម ច |
| សម្មទញ្ញា វិមុត្តស្ស | ឧបសន្តស្ស តាទិនោ ។ |
👉ចិត្តស្ងប់ វាចាស្ងប់ និងកាយកម្មស្ងប់ រមែងមានដល់លោកអ្នកដែលមានចិត្តផុតស្រឡះហើយ ព្រោះដឹងដោយប្រពៃ ជាអ្នកស្ងប់រម្ងាប់មានគោលជំហររឹងប៉ឹង ។
| ៨. | អស្សទ្ធោ អកតញ្ញូ ច | សន្ធិច្ឆេទោ ច យោ នរោ |
| ហតាវកាសោ វន្តាសោ | ស វេ ឧត្តមបោរិសោ ។ |
👉ជន ( អ្នកស្វែងរកកាម ) រមែងមិនត្រេកអរក្នុងព្រៃដែលគួររីករាយទេ ព្រះខីណាស្រពដែលមានរាគៈទៅប្រាសហើយ ទើបត្រេកអរក្នុងព្រៃនោះ ព្រោះលោកជាអ្នកមិនស្វែងរកកាម ។
| ៩. | គាមេ វា យទិ វា រញ្ញេ | និន្នេ វា យទិ វា ថលេ |
| យត្ថ អរហន្តោ វិហរន្តិ | តំ ភូមិរាមណេយ្យកំ ។ |
👉ព្រះអរហន្តទាំងឡាយនៅក្នុងទីណា ទោះជាស្រុកក្តី ព្រៃក្តី ទីទាបក្តី ទីទួលក្តី ទីនោះៗឯងគឺជាភូមិឋានមនោរម្យ។
| ១០. | រមណីយានិ អរញ្ញានិ | យត្ថ ន រមតី ជនោ |
| វីតរាគោ រមេស្សន្តិ | ន តេ កាមគវេសិនោ ។ |
👉ជន (អ្នកស្វែងរកកាម) រមែងមិនត្រេកអរក្នុងព្រៃដែលគួររីករាយទេ ព្រះខីណាស្រពដែលមានរាគៈទៅប្រាសហើយ ទើបត្រេកអរក្នុងព្រៃនោះ ព្រោះលោកជាអ្នកមិនស្វែងរកកាម ។
ចប់អរហន្តវគ្គ

ធម្មបទគាថា ២៦ វគ្គ
ចំនួនអត្ថបទមាន: ៨


🔸កំណែចុងក្រោយ Last Updated on September 19, 2025 by Johnny ចន្នី

