ដងទង់ខ្ពស់ល្អ Posted on May 17, 2025April 19, 2025 by Johnny ចន្នី ចំនួនទស្សនា: 21 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ សេពគប់ពាល ពាលនាំទៅរកខុស សេពគប់ប្រាជ្ញប្រុស ប្រាជ្ញនាំទៅរកត្រូវ ។ 🕯️សម្តេច ជួន ណាត ដងទង់ខ្ពស់ល្អ ដងទង់ត្រង់ខ្ពស់ចាំងឆ្លុះរស្មីលំអចេតិយនៃព្រះសាស្តាប្រៀបដូចមកុដពេជ្រលំអក្សត្រា ដូចហ្វូងតារាលំអដួងខែ ។ទង់ជាប្រធានអ្នកមានកេរ្តិ៍ឈ្មោះបុណ្យល្អខ្ពង់ខ្ពស់មានទង់នៅក្បែរមើលពីចម្ងាយក៏ឃើញទង់ដែរ ទង់តាមដង្ហែបុណ្យដែលប្រណីត។អ្នកមានសទ្ធាមិនទាន់ខ្លាំងក្លា ឃើញទង់កាលណាជ្រះថ្លាក្នុងចិត្តទង់ឈរតំណាងអ្នកសាងសុចរិត បុណ្យខ្ពង់ខ្ពស់ពិតឥតអាប់រស្មី។អ្នកប្រព្រឹត្តធម៌ធម៌តែងទ្រទ្រង់អ្នកកសាងទង់ខ្ពង់ខ្ពស់ប្រពៃអ្នកអនុមោទនាជាអ្នកឆ្លាតវៃខ្ពង់ខ្ពស់ផុតភ័យជាមួយអ្នកសាង។បើនៅមានជាតិក៏មិនអាប់យសចាប់ភពខ្ពង់ខ្ពស់រស់មានសំណាងសីលទានក៏ធ្វើដងទង់ក៏សាងរក្សាភ័ស្តុតាងខាងសេចក្តីសុខ។ និពន្ធដោយៈ ឧបាសក គុយ សុធន Kuy, Sothon Share this article: