ថ្នាំគ្រុនចាញ់ Posted on June 30, 2025July 1, 2025 by Johnny ចន្នី ចំនួនទស្សនា: 35 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ អ្នកសុំតែងតែទាស់ចិត្តអ្នកឱ្យ ការសុំហ្នឹងហើយនាំបែកមិត្ត។ 🕯️ធម្មាចារ្យ ឆឹង កាន ថ្នាំគ្រុនចាញ់ គ្រុនចាញ់ពេទ្យប្រាប់លេបគីនីនរសជាតិសែនល្វីងខ្ពើមណាស់វ៉ើយទោះបីយល់ថាលេបហើយស្បើយក៏ចិត្តនៅឡើយខ្ពើមជាតិថ្នាំ ។លុះបែរប្រទះផ្លែស្វាយទុំទន្ទេញរងំទាររកញ៉ាំបានមួយចំណិតសុំថែមប្រាំលេបផុតលែងទ្រាំគ្រុនជាថ្មី ។គីនីនដូចពាក្យម៉ែប្រដៅស្តាប់ទៅទាស់ចិត្តត្បិតល្វីងប្រៃពាក្យម៉ែនាំល្អតែមិនខ្ចីស៊ូគ្រុនអោបដៃញ័រញាក់ប្រាណ ។ឯស្វាយទុំផ្អែមជាតិពិសពុលកូនគ្រុនដេកឈ្មុលពន់ប្រមាណបែរធ្មេចមិនជឿពាក្យទូន្មានមិនផឹកទេថ្នាំញ៉ាំស្វាយវិញ ។ជីវិតឈាមរាវដូចជាតិស្វាយក្រេបផ្អែមសប្បាយឥតទោម្នេញទោះបីដឹងថាស្វាយនោះមិញរួចនាំរូបអ្នកវិញគ្រុនមិនជា ។ថ្វីបើគីនីនល្វីងយ៉ាកផឹកបើកូនបែរនឹកតាមមាតាម៉្លេះសមកូនចាកអស់រោគាផុតឈឺអង្គានិងអន្តរាយ!!! ៕ និពន្ធដោយៈ អ្នកស្រី កែវ ច័ន្ទបូរណ៍ Keo, Chanbo Share this article: