បានមកស្រុកព្រះ

បានមកស្រុកព្រះ

បានមកស្រុកព្រះសប្បាយណាស់ទាំងក្មេងទាំងចាស់គួរជ្រះថ្លា
អ្នកដែលធ្លាប់កាចប្រែរាបសាខឹងខុសយ៉ាងណាចេះអត់ទ្រាំ។
ព្រោះតែព្រះគុណបុណ្យបារមីនៃព្រះជិនស្រីប្រោសរៀបចំ
សម្តែងព្រះធម៌ដ៏ឧត្តមដឹកនាំសត្វលោកឱ្យផុតភ័យ។
ទោះជាបាត់អង្គព្រះទ្រង់ញាណស្តេចទ្រង់និព្វានទៅហើយក្តី
សល់តែព្រះស្តូបព្រះចេតិយយើងខ្ញុំប្រុសស្រីសូមវន្ទា។
សូមថ្វាយបង្គំព្រះពុទ្ធស្ថានដែលមានប៉ុន្មានឋាននានា
លង្កានេប៉ាល់ទាំងឥណ្ឌាយកជាពំនឹងពឹងតទៅ។
បានជាអារម្មណ៍ជាប់ក្នុងចិត្តជាគតិនិមិត្តដិតជាប់នៅ
ហែហមថ្នមចិត្តជាប់តាមផ្លូវក្នុងដំណើរទៅព្រះនិព្វាន។

និពន្ធដោយៈ ឧបាសក គុយ សុធន Kuy, Sothon

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).