កូនត្រូវដឹងថា Posted on March 13, 2025March 13, 2025 by Johnny ចន្នី ចំនួនទស្សនា: 25 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ 🔸រនាបបាក់យករនាបជួស សំដីជ្រុលជ្រួសជួសមិនបានឡើយ។ ធម៌រមែងរក្សាឱ្យយើងមានសេចក្តីសុខ តែធម៌នឹងមករក្សាយើងមិនបានឡើយ បើយើងមិនចូលទៅរកធម៌ទេនោះ ។ ប្រៀបដូចជាអាហារ នឹងមកឱ្យយើងឆ្អែតមិនបានដោយពិត បើយើងមិនទៅបរិភោគនូវអាហារនោះទេ ។ យ៉ាងណាមិញ ធម៌ក៏យ៉ាងនោះដែរ បើយើងមិនយកមកបដិបត្តិទេ ធម៌ក៏ជួយអ្វីយើងមិនបានឡើយ ដូច្នេះ ក្នុងការដែលយើងនឹងមាននូវសេចក្តីសុខសេចក្តីចម្រើនទៅបាននោះ ក៏ព្រោះតែយើងបានបដិបត្តិនូវធម៌ហ្នឹងឯង ។ ធម៌ជារបស់ចាំបាច់ក្រៃលែងជាងអាហារ ក្រៃលែងជាងខ្យល់អាកាស និងក្រៃលែងជាងអ្វីៗទាំងអស់ ព្រោះធម៌ធ្វើឱ្យជីវិតយើងមានគុណតម្លៃ ។ រៀបរៀងដោយ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស Share this article: