បំណាច់នឹង… Posted on February 8, 2025February 3, 2025 by Johnny ចន្នី ចំនួនទស្សនា: 55 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ 🔸តក់ៗពេញបំពង់។ បំណាច់នឹង… បំណាច់នឹងរៀនរៀនអោយចេះក្បង់យកតម្រេះជួយខ្លួនឯងបំណាច់នឹងសេពគួរគិតឈ្វេងសេពប្រាជ្ញជាក់ស្តែងស្រង់វិជ្ជា ។បំណាច់នឹងមានអោយមានសីលជ្រះអស់មន្ទិលពៀរវេរាមិនសាងទុច្ចរិតលើ ខ៉្នែងអ៊ា1គ្នាឯងមាននេះល្អជានាមាខ្ពស់ ។បំណាច់ស្រដីស្តីសមហេតុស្តីនូវប្រភេទនាំអត្ថរសអ្នកផងបានស្តាប់គាប់គ្មានទាស់ស្តីពាក្យពិរោះរសខ្លឹមសារ ។បំណាច់នឹងហុចកុំសូញសាញហុចហើយកុំទាញស្រង់ចុងការហុចនេះមិនហៅមានសទ្ធាចំពោះញាតិការដោយស្មោះស្ម័គ្រ ។បំណាច់ចង់ល្អអោយល្អចិត្តបេះដូងសុក្រិតឥតអប្បលក្ខណ៍បំណាច់នៅស្ងៀមចេះស្តាប់ជាក់ពិចារណ៍ជ្រៅរាក់ដឹងសេចក្តី ។បំណាច់នឹងក្រអោយចេះស៊ូព្យាយាមផ្តាច់ប្តូរចាកអវិចីក្រព្រោះសុចរិតព្រះប្រណីអ្នកស្រុកប្រុសស្រីគង់យល់ហេតុ ។បំណាច់នឹងចេះអោយគេកោតចែកការពិសោធន៍គ្រប់ប្រភេទចេះរៀនចេះស្តាប់ចេះសង្កេតចេះដឹងច្រៀកហែកចែកគ្នារៀន ។បំណាច់ប្រព្រឹត្តអោយសុចរិតរក្សាសុក្រិតមិនបំពានគន្លងសីលធម៌ជាធរមានជីវិតច្បាស់មានសុភមង្គល ៕ និពន្ធដោយៈ អ្នកស្រី កែវ ច័ន្ទបូរណ៍ Keo, Chanbo Footnotes-សម្គាល់ៈ1គ្នាឯង ↩︎Share this article: