ក្រកិច្ច ក្រកល
បទកាកគតិ
| ក្រកិច្ចក្រកល | ||
| ក្រដឹងក្រយល់ | ក្រវៃច្នៃទាស់ | ទាំងប្រាំនេះសុទ្ធ |
| តែក្រទាំងអស់ | ប្រាជ្ញាស្រួចស្រស់ | ទើបក្រឃ្លាតបាន ។ |
| ខ្វះការអប់រំ | ||
| រមែងច្រឡំ | ខ្លះៗពុំខាន | បើលុះតែខំ |
| អប់រំឱ្យមាន | ការថ្នឹកទើបបាន | រួចផុតចាកក្រ ។ |
| កុំយល់ថាងាយ | ||
| ទោះការសម្ទាយ | សុទ្ធតែកម្រ | លុះតែបានរៀន |
| បានស្តាប់តៗ | ទើបបានការក្រ | ក្លាយជាងាយខ្លះ ។ |
| ទោះកិច្ចតូចទេ | ||
| ខ្វះការរិះរេ | ធ្វើទៅតែងខ្វះ | ទោះធ្វើទៅកើត |
| ក៏មិនស្អាតជ្រះ | ព្រោះពាក្យថាខ្វះ | ផ្ទុយនឹងគ្រប់គ្រាន់ ។ |
| ចំណែកខាងកល | ||
| ឧបាយក្រយល់ | ក៏ច្រើនតែភ័ន្ត្ត | ជួនកាលគំនិត |
| វង្វេងវង្វាន់ | ជួនកាលស្លោស្លន់ | យល់ខុសទទេ ។ |
| បើប្រើតាមកល | ||
| ដែលគិតពុំយល់ | ខ្វះការរិះរេ | ចេះតែស្មានៗ |
| បំពានធ្វេសទ្វេ | ឬតាមតែគេ | នាំខុសជាត្រូវ ។ |
| រីឯការដឹង | ||
| បើគ្មានដំណឹង | ក៏ឥតមានផ្លូវ | ណាប្រាប់ឱ្យដឹង |
| មិងមាំងស្រខូវ | ការខុសឬត្រូវ | ក៏ឥតបានដឹង ។ |
| ការដឹងក៏ក្រ | ||
| បើគ្មានតំណ | តជាដំណឹង | ឥតមានគំនិត |
| ងងឹតសូន្យឈឹង | ហេតុនោះការដឹង | ក៏ឈ្មោះថាក្រ ។ |
| ចំណែកខាងយល់ | ||
| ជាការអំពល់ | មួយដ៏កម្រ | បើគ្រាន់តែដឹង |
| ដោយឮតៗ | ប៉ុន្តែខ្លួនស | ប្រាប់ថាពុំយល់ ។ |
| ដូចគេសួរថា | ||
| តើអ្នករាល់គ្នា | យល់ឬពុំយល់ | រឿងដែលខ្លួនដឹង |
| ដំណឹងសល់វ៉ល់ | ខ្លួនថាពុំយល់ | ខ្ញុំគ្រាន់តែដឹង ។ |
| ហេតុនេះការយល់ | ||
| លុះតែអំពល់ | គិតពេញទំហឹង | បើឥតគំនិត |
| រិះរេជញ្ជឹង | ក៏គ្រាន់តែដឹង | កម្របានយល់ ។ |
| ឯវៃច្នៃទាស់ | ||
| ក្រជាងទាំងអស់ | ព្រោះច្រើនកើលកល | នៅគាំងជ្រងោ |
| ដោយគិតមិនដល់ | ក៏នៅស្រងល់ | ដោះស្រាយពុំរួច ។ |
| នៅពេលជំនុំ | ||
| ឬគេមកជុំ | គេតាំងផ្តើមផ្តួច | គេសួរបញ្ហា |
| ណាមួយក្របួច | ឯងឆ្លើយពុំរួច | នៅធ្មឹងតែម្តង ។ |
| នៅពេលជំនុំ | ||
| ឬគេមកជុំ | គេតាំងផ្តើមផ្តួច | គេសួរបញ្ហា |
| ណាមួយក្របួច | ឯងឆ្លើយពុំរួច | នៅធ្មឹងតែម្តង ។ |
| បើមានប្រាជ្ញា | ||
| រហ័សក្លៀវក្លា | គំនិតហ្មត់ហ្មង | ឆ្លើយបានភ្លាមភ្លែត |
| ត្រដែតកន្លង | អ្នកសួរឥតសង | សួរសបវិញទៀត ។ |
| ហេតន៉ោះបានជា | ||
| ចាស់លោកពោលថា | ការណ៍នេះចង្អៀត | កម្រមានអ្នក |
| ឈ្លាសវៃឆ្លាក់ឆ្លៀត | គេសួរថែមទៀត | ពុំអាចឆ្លើយឆ្លង ។ |
| បើរឿងទោះធំ | ||
| អាចនឹងរលំ | ខូចការតែម្តង | ហេតុនោះបានជា |
| ព្រឹទ្ធាចារ្យផង | អ្នកចេះហ្មត់ហ្មង | ពោលទុកថាក្រ ។ |
| ក្រវៃច្នៃទាស់ | ||
| លើសក្រទាំងអស់ | ហៅពេញជាក្រ | លុះតែរៀនពិត |
| ឱ្យបានល្អិតល្អ | នោះទើបក្តីក្រ | នេះឃ្លាតចេញឆ្ងាយ ៕ |

និពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
ថ្ងៃពុធ ទី២៤ ខែកក្កដា ព.ស.២៥១២ គ.ស.១៩៦៨


🔸កំណែចុងក្រោយ Last Updated on April 5, 2025 by Johnny ចន្នី





