បណ្តាំតាមព្យញ្ជនៈ

សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។

អ្នកសុំតែងតែទាស់ចិត្តអ្នកឱ្យ ការសុំហ្នឹងហើយនាំបែកមិត្ត។ 🕯️ធម្មាចារ្យ ឆឹង កាន


បណ្តាំតាមព្យញ្ជនៈ

បទភុជង្គលីលា

នេះបទភុជង្គលីលាសូមចាប់ចងជាឃ្លោងឃ្លាមួយថ្មី។
បំណងចងក្រងសេចក្តីផ្តាំជនប្រុសស្រីស្តីតាមព្យញ្ជនៈ ។
សាមសិបបីតួជាធ្នាក់ផ្សែផ្សំផ្គុំស្រៈស្រាក់ជាឃ្លោងឃ្លា។
ចុងជួនភុជង្គលីលាកំណាព្យកាព្យា ។ជូនជាសេចក្តី  
ក កើតកំណើតប្រុសស្រីកាន់កាប់ការអ្វី ។កុំបីកិច្ចកល់  
ខ ខំសន្សំកុសលខិតខំខ្វាយខ្វល់ផ្តល់ផលជាបុណ្យ ។
គ គេងគិតគូរគយគន់រិះរេរកគុណទុនគង់គប្បី ។
ឃ ឃាត់ចិត្តគិតអប្រិយឃោរឃៅព្រៃផ្សៃ ឃាត់ ។គប្បីឃាំង  
ង កុំងប់ងល់ជ្រុលបទងីងើភ្លើភ្លាត់ប្រយ័ត្នងាប់ងាយ។
ច ចូរចរចារួសរាយចាត់ចែងចែកចាយឱ្យញាតិចូលចិត្ត ។
ឆ ឆោតកុំចោទបញ្ឆិតឆាឆៅផៅមិត្រ ឆា ។ពិតឆាប់ប្រេះ  
ជ ជួយស្ទួយជាតិសាសនាជួបជុំញាតិសាជាតិជាក់ជោគជ័យ ។
ឈ ឈប់ឈូឆរលើដីឈានឈោងលកលៃឈប់បង្ហូរឈាម ។
ញ ញឹមញញែមស្ងប់ស្ងៀមញញឹមបែបត្រៀមញញើតសន្តាន ។
ដ ដេកដើរដឹងដើមដានដឹងដល់ប្រមាណដឹងឱ្យដល់ដប់ ។
ឋ ឋិតជិតឋានសុខស្ងប់ភថែថួនឱ្យជាប់ឆាប់បានសួគ៌ឋាន ។
ឌ ឌឺបញ្ឈឺដើមដានដៀមដាមបូរាណបាត់បង់ឧត្តម ។
ឍ មានធនធានស្តុកស្តម្ភធូរធារសន្សំនាំឱ្យធំធាត់ ។
ណ អ្នកណាមួយអំណត់អ្នកនោះប្រាកដនឹងបានចំណាន ។
ត តបគុណកុំតឹងតានតបតាមលំអាននឹងបានសុខា ។
ថ ថែរក្សាមេបាផលពិតថ្លៃថ្លាឋិតថេរយូរយារ ។
ទ ទប់ទោសទាស់ទែងគ្នាទៅតាមធម្មាទើបជាផូរផង់ ។
ធ ធនធូរធារគង់វង់ធានាយូរលង់ព្រោះគ្រងរក្សា ។
ន នាំអ្នកណានឹកនានឹកគុណធម្មាអ្នកនោះនឹងថ្លៃ ។
ប បោសបំបាត់ចង្រៃបោះបង់ព្រៃផ្សៃបានបុណ្យធំណាស់ ។
ផ ផឹកផិតផាយផ្តេសផ្តាសផ្ដេកផ្ដួលចោលផ្ទះជះផលសៅហ្មង ។
‌‌ព ពោលពាក្យពេចន៍ពិតត្រង់ពូជពង្សផូរផង់ ពេញពិតប្រពៃ ។
ភ ភូតនាំជួបភិតភ័យអប្បអន់សំដីស្តីគេលែងស្តាប់ ។
ម មានមេត្តាជាទ្រព្យមានច្បាប់ទម្លាប់មិត្តរាប់មូលមីរ ។
យ យល់ស្គាល់តួនាទីហើយមិនយាយីញក់ញីក្បួនច្បាប់។
រ រស់មានសណ្តាប់ធ្នាប់រម្យទមសុភាពរាបទាបរាក់ទាក់ ។
ល លះលោភលន់លួចលាក់លូកលាន់ឥតល័ក្ខណ៍ជាក់លឿនលូតលាស់។
វ វាងវិវាទទោសទាស់វៀរវង្វេងឈ្លោះយសនឹងវឌ្ឍនា ។
ស ស៊ូប្តូរនឹងសិក្សាស៊ូសព្វសញ្ញាប្រាកដសុខសាន្ត ។
ហ ហាត់លត់ពត់ដំប្រាណហ៊ឺហាសាមាន្យអស់ ។ហាមគ្រប់ទាំង  
ឡ ឡើងថ្កើងបុណ្ស័ក្តិយសសូមកុំឡេះឡោះនោះមិនល្អឡើយ ។
អ ឱនលំទោនអង្គអើយបើអង់អាចហើយអង្គកុំអួតអាង ។
ក ខ គ ឃ ឈរតាងទុកជាតំណាងតាងជាបណ្តាំ ។
បំណងប៉ុនប៉ងផ្តែផ្តាំចំណុចចុចចាំចំណាំព្យញ្ជនៈ ។
ផ្សែផ្សំផ្គួបផ្គុំផ្តុំស្រៈចែកជាឃ្លាវគ្គជាក់ជាមានន័យ ។
ជួយជាជំនួយស្មារតីជូនជនប្រុសស្រីលៃតាមចំណេះ ។
ចំណារចារមកប៉ុណ្ណេះសូមសង្ខេបស្លេះចប់ប៉ុណ្ណេះហោង ៕


និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ

វត្តខេមររតនារាម, ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៧

🔸កំណែចុងក្រោយ Last Updated on April 18, 2025 by Johnny ចន្នី

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).