| បរាភវន្ដំ បុរិសំ មយំ | បុច្ឆា ម គោតមំ |
| ភវន្ដំ បុដ្ឋុមាគម | កឹ បរាភវតោ មុខំ ។ |
| យើងខ្ញុំទាំងឡាយមកសូមទូលសួរ | នូវហេតុដែលគួរចម្រើនវិនាស |
| ប្រុសស្រីក្នុងលោកសន្និវាស | ដែលនឹងវិនាសសាបសូន្យចាកគុណ ។ |
| ឆ្ពោះព្រះគោតមព្រះអង្គមានបុណ្យ | មេត្តានិមន្តសម្តែងឱ្យទាន |
| ធម្មជាតិដូចម្តេចដែលជាប្រធាន | នាំសត្វឱ្យមានសេចក្តីវិនាស ។ |
| សុវិជានោ ភវំ ហោតិ | សុវិជានោ បរាភវោ |
| ធម្មកាមោ ភវំ ហោតិ | ធម្មទេស្សី បរាភវោ ។ |
| អ្នកដែលចម្រើនតថាគតស្គាល់ងាយ | អ្នកដែលអន្តរាយតថាគតស្គាល់ពិត |
| អ្នកប្រាថ្នាធម៌ល្អិតល្អក្នុងចិត្ត | ហើយខំប្រព្រឹត្តនឹងបានចម្រើន |
| អ្នកដែលទ្រុស្តធម៌ស្អប់ធម៌ឥតកើន | ឥតកើនចម្រើនវិនាសទៅមុខ ។ |
| ឥតិ ហេតំ វិជានាម | បឋមោ សោ បរាភវោ |
| ទុតិយំ ភគវា ព្រូហិ | កឹ បរាភវតោ មុខំ ។ |
| យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង | វិនាសនេះឯងព្រោះហេតុដូច្នោះ |
| ក្តីវិនាសនេះបើរាប់សង្គ្រោះ | វិនាសនោះឈ្មោះទី១ទាន់ហន់ ។ |
| បពិតព្រះអង្គព្រះនាមភគវន្ត | សូមទ្រង់និមន្តសម្តែងឱ្យទាន |
| វិនាសទី២អ្វីជាប្រធាន | នាំសត្វឱ្យមានសេចក្តីវិនាស ។ |
| អសន្តស្ស បិយា ហោន្តិ | សន្តេន កុរុតេ បិយំ |
| អសតំ ធម្ម រោចេតិ | តំ បរាភវតោ មុខំ ។ |
| អ្នកដែលស្រលាញ់ពេញចិត្តស្នេហា | តែនឹងមនុស្សណាអសប្បុរស |
| តែងមិនស្រលាញ់ពេញចិត្តទាំងអស់ | និងអ្នកសប្បុរសមកធ្វើជាមិត្រ ។ |
| សេចក្តីស្រលាញ់ពេញចិត្តគំនិត | ហើយទៅគប់មិត្រអសប្បុរស |
| គាប់ចិត្តក្នុងធម៌ឬមួយរបស់ | ហេតុនោះទាំងអស់នាំឱ្យវិនាស ។ |
| ឥតិ ហេតំ វិជានាម | ទុតិយោ សោ បរាភវោ |
| តតិយំ ភគវា ព្រូហិ | កឹ បរាភវតោ មុខំ ។ |
| យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង | វិនាសនេះឯងព្រោះហេតុដូច្នោះ |
| ក្តីវិនាសនេះបើរាប់សង្គ្រោះ | វិនាសនោះឈ្មោះទី២ទាន់ហន់ ។ |
| បពិត្រព្រះអង្គព្រះនាមភគវន្ត | សូមទ្រង់និមន្តសម្តែងឱ្យទាន |
| វិនាសទី៣អ្វីជាប្រធាន | នាំសត្វឱ្យមានសេចក្តីវិនាស ។ |
| និទ្ទាសីលី សភាសីលី | អនុដ្ឋាតា ច យោ នរោ |
| អលសោ កោធបញ្ញាណោ | តំ បរាភវតោ មុខំ ។ |
| អ្នកដេកច្រើនមួយនិយាយច្រើនមួយ | និងអ្នកឥតព្រួយឥតគិតប្រឹងប្រែង |
| អ្នកខ្ជិលច្រអូសមិនមានខ្នះខ្នែង | ខឹងច្រើនសម្តែងឱ្យគេឃើញបាន ។ |
| ហេតុធម៌ទាំងនោះមិនជាកល្យាណ | នាំឱ្យខកខានខាតខូចប្រយោជន៍ |
| មានជាប្រធានតិចច្រើនដោយហោច | នាំបង់ប្រយោជន៍ហើយឱ្យវិនាស ។ |
| ឥតិ ហេតំ វិជានាម | តតិយោ សោ បរាភវោ |
| ចតុត្ថំ ភគវា ព្រូហិ | កឹ បរាភវតោ មុខំ ។ |
| យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង | វិនាសនេះឯងព្រោះហេតុដូច្នោះ |
| ក្តីវិនាសនេះបើរាប់សង្គ្រោះ | វិនាសនោះឈ្មោះទី៣ទាន់ហន់ ។ |
| បពិត្រព្រះអង្គព្រះនាមភគវន្ត | សូមទ្រង់និមន្តសម្តែងឱ្យទាន |
| វិនាសទី៤អ្វីជាប្រធាន | នាំសត្វឱ្យមានសេចក្តីវិនាស ។ |
| យោ មាតរំ បិតរំ វា | ជិណ្ណកំ គតយោព្វនំ |
| បហុសន្តោ ន ភរតិ | តំ បរាភវតោ មុខំ ។ |
| នរជនណាមានទ្រព្យធនធាន | ហើយខ្លួនមិនបានចិញ្ចឹមរក្សា |
| មាតាបិតាដែលចាស់ជរា | ហេតុនោះទៅជានាំឱ្យវិនាស ។ |
| ឥតិ ហេតំ វិជានាម | ចតុត្ថោ សោ បរាភវោ |
| បញ្ចមំ ភគវា ព្រូហិ | កឹ បរាភវតោ មុខំ ។ |
| យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង | វិនាសនេះឯងព្រោះហេតុដូច្នោះ |
| ក្តីវិនាសនេះបើរាប់សង្គ្រោះ | វិនាសនោះឈ្មោះទី៤ទាន់ហន់ ។ |
| បពិត្រព្រះអង្គព្រះនាមភគវន្ត | សូមទ្រង់និមន្តសម្តែងឱ្យទាន |
| វិនាសទី៥អ្វីជាប្រធាន | នាំសត្វឱ្យមានសេចក្តីវិនាស ។ |
| យោ ព្រាហ្មណំ សមណំ វា | អញ្ញំ វាបិ វនិព្វកំ |
| មុសាវាទេន វញ្ចេតិ | តំ បរាភវតោ មុខំ ។ |
| ជនបញ្ឆោតព្រាណ្មណ៍ឬពួកសមណៈ | ពួកស្មូមឬអ្នកដ៏ទៃៗ |
| ដោយមុសាវាទឃ្លាតពាក្យប្រពៃ | នោះប្រធាននៃសេចក្តីវិនាស ។ |
| ឥតិ ហេតំ វិជានាម | បញ្ចមោ សោ បរាភវោ |
| ឆដ្ឋមំ ភគវា ព្រូហិ | កឹ បរាភវតោ មុខំ ។ |
| យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង | វិនាសនេះឯងព្រោះហេតុដូច្នោះ |
| ក្តីវិនាសនេះបើរាប់សង្គ្រោះ | វិនាសនោះឈ្មោះទី៥ទាន់ហន់ ។ |
| បពិត្រព្រះអង្គព្រះនាមភគវន្ត | សូមទ្រង់និមន្តសម្តែងឱ្យទាន |
| វិនាសទី៦អ្វីជាប្រធាន | នាំសត្វឱ្យមានសេចក្តីវិនាស ។ |
| បហុតវិត្តោ បុរិសោ | សហិរញ្ញោ សភោជនោ |
| ឯកោ ភុញ្ជតិ សាទូនិ | តំ បរាភវតោ មុខំ ។ |
| បុរសអ្នកមានទ្រព្យធនធានច្រើន | មាសប្រាក់ចម្រើននិងគ្រឿងអាហារ |
| លបលាក់របស់ដែលឆ្ងាញ់ពិសា | ស៊ីម្នាក់ឯងជាសេចក្តីវិនាស ។ |
| ឥតិ ហេតំ វិជានាម | ឆដ្ឋមោ សោ បរាភវោ |
| សត្តមំ ភគវា ព្រូហិ | កឹ បរាភវតោ មុខំ ។ |
| យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង | វិនាសនេះឯងព្រោះហេតុដូច្នោះ |
| ក្តីវិនាសនេះបើរាប់សង្គ្រោះ | វិនាសនោះឈ្មោះទី៦ទាន់ហន់ ។ |
| បពិត្រព្រះអង្គព្រះនាមភគវន្ត | សូមទ្រង់និមន្តសម្តែងឱ្យទាន |
| វិនាសទី៧អ្វីជាប្រធាន | នាំសត្វឱ្យមានសេចក្តីវិនាស ។ |
| ជាតិត្ថទ្ធោ ធនត្ថទ្ធោ | គោត្តត្ថទ្ធោ ច យោ នរោ |
| សញ្ញាតឹ អតិមញ្ញេតិ | តំ បរាភវតោ មុខំ ។ |
| អ្នកដែលប្រកាន់ជាតិទ្រព្យត្រកូល | ហើយមិនប្រមូលសាច់ញាតិសន្តាន |
| មើលងាយញាតិខ្លួនដោយអាងខ្លួនមាន | នោះជាប្រធានសេចក្តីវិនាស ។ |
| ឥតិ ហេតំ វិជានាម | សត្តមោ សោ បរាភវោ |
| អដ្ឋមំ ភគវា ព្រូហិ | កឹ បរាភវតោ មុខំ ។ |
| យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង | វិនាសនេះឯងព្រោះហេតុដូច្នោះ |
| ក្តីវិនាសនេះបើរាប់សង្គ្រោះ | វិនាសនោះឈ្មោះទី៧ទាន់ហន់ ។ |
| បពិត្រព្រះអង្គព្រះនាមភគវន្ត | សូមទ្រង់និមន្តសម្តែងឱ្យទាន |
| វិនាសទី៨អ្វីជាប្រធាន | នាំសត្វឱ្យមានសេចក្តីវិនាស ។ |
| ឥត្ថីធុត្តោ សុរាធុត្តោ | អក្ខធុត្តោ ច យោ នរោ |
| លទ្ធំ លទ្ធំ វិនាសេតិ | តំ បរាភវតោ មុខំ ។ |
| ជនអ្នកប្រព្រឹត្តល្បែងបីប្រការ | ល្បែងស្រីល្បែងស្រាល្បែងភ្នាល់ទាំងឡាយ |
| ធ្វើទ្រព្យខ្លួនមានឱ្យអន្តរាយ | ការល្បែងទាំងឡាយនោះនាំវិនាស ។ |
| ឥតិ ហេតំ វិជានាម | អដ្ឋមោ សោ បរាភវោ |
| នវមំ ភគវា ព្រូហិ | កឹ បរាភវតោ មុខំ ។ |
| យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង | វិនាសនេះឯងព្រោះហេតុដូច្នោះ |
| ក្តីវិនាសនេះបើរាប់សង្គ្រោះ | វិនាសនោះឈ្មោះទី៨ទាន់ហន់ ។ |
| បពិត្រព្រះអង្គព្រះនាមភគវន្ត | សូមទ្រង់និមន្តសម្តែងឱ្យទាន |
| វិនាសទី៩អ្វីជាប្រធាន | នាំសត្វឱ្យមានសេចក្តីវិនាស ។ |
| សេហិ ទារេហិ អសន្តុដ្ឋោ | វេសិយាសុ បទុស្សតិ |
| ទុស្សតិ បរទារេសុ | តំ បរាភវតោ មុខំ ។ |
| ប្រុសមិនត្រេកអរនឹងប្រពន្ធខ្លួន | ហើយទៅជាប់ជួននឹងស្រីពេស្យា |
| ទ្រុស្តនឹងប្រពន្ធកូនជននានា | ហេតុនោះទៅជានាំឱ្យវិនាស ។ |
| ឥតិ ហេតំ វិជានាម | នវមោ សោ បរាភវោ |
| ទសមំ ភគវា ព្រូហិ | កឹ បរាភវតោ មុខំ ។ |
| យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង | វិនាសនេះឯងព្រោះហេតុដូច្នោះ |
| ក្តីវិនាសនេះបើរាប់សង្គ្រោះ | វិនាសនោះឈ្មោះទី៩ទាន់ហន់ ។ |
| បពិត្រព្រះអង្គព្រះនាមភគវន្ត | សូមទ្រង់និមន្តសម្តែងឱ្យទាន |
| វិនាសទី១០អ្វីជាប្រធាន | នាំសត្វឱ្យមានសេចក្តីវិនាស ។ |
| អតីតយោព្វនោ បោសោ | អានេតិ តិម្ពរុត្ថនឹ |
| តស្សា ឥស្សា ន សុបតិ | តំ បរាភវតោ មុខំ ។ |
| បុរសមានវ័យដែលចាស់ហួសពេក | ហើយមានតម្រេកដោយក្តីតណ្ហា |
| នាំយកស្រីក្មេងមកធ្វើភរិយា | ហេតុនោះទៅជានាំឱ្យវិនាស ។ |
| ឥតិ ហេតំ វិជានាម | ទសមោ សោ បរាភវោ |
| ឯកាទសមំ ភគវា ព្រូហិ | កឹ បរាភវតោ មុខំ ។ |
| យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង | វិនាសនេះឯងព្រោះហេតុដូច្នោះ |
| ក្តីវិនាសនេះបើរាប់សង្គ្រោះ | វិនាសនោះឈ្មោះទី១០ទាន់ហន់ ។ |
| បពិត្រព្រះអង្គព្រះនាមភគវន្ត | សូមទ្រង់និមន្តសម្តែងឱ្យទាន |
| វិនាសទី១១អ្វីជាប្រធាន | នាំសត្វឱ្យមានសេចក្តីវិនាស ។ |
| ឥត្ថី សោណ្ឌី វិកិរណី | បុរិសំ វាបិ តាទិសំ |
| ឥស្សរិយស្មឹ ឋបេតិ | តំ បរាភវតោ មុខំ ។ |
| បុរសតាំងស្រីអ្នកលេងខ្ជះខ្ជាយ | ឬស្រីទាំងឡាយតាំងបុរសនោះ |
| ដែលជាអ្នកលេងខ្ជះខ្ជាយដូច្នោះ | អំពើទាំងនោះនាំឱ្យវិនាស ។ |
| ឥតិ ហេតំ វិជានាម | ឯកាទសមោ សោ បរាភវោ |
| ទ្ធាទសមំ ភគវា ព្រូហិ | កឹ បរាភវតោ មុខំ ។ |
| យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង | វិនាសនេះឯងព្រោះហេតុដូច្នោះ |
| ក្តីវិនាសនេះបើរាប់សង្គ្រោះ | វិនាសនោះឈ្មោះទី១១ទាន់ហន់ ។ |
| បពិត្រព្រះអង្គព្រះនាមភគវន្ត | សូមទ្រង់និមន្តសម្តែងឱ្យទាន |
| វិនាសទី១២អ្វីជាប្រធាន | នាំសត្វឱ្យមានសេចក្តីវិនាស ។ |
| អប្បភោគោ មហាតណ្ហោ | ខត្តិយេ ជាយតេ កុលេ |
| សោ ច រជ្ជំ បត្ថយតិ | តំ បរាភវតោ មុខំ ។ |
| ជនណាកើតក្នុងត្រកូលជាក្សត្រ | អ្នកខ្សត់សម្បត្តិហើយប្រាថ្នាធំ |
| ចង់បានជាស្តេចសោយរាជ្យស្តុកស្តម្ភ | ហេតុនោះនឹងនាំឱ្យវិនាស ។ |
| ឯតេ បរាភវេ លោកេ | បណ្ឌិតោ សមវេក្ខិយ |
| អរិយទស្សនសម្បន្នោស | លោកំ ភជតេ សិវំ ៕ |
| ជនជាបណ្ឌិតគំនិតប្រសើរ | បានឃើញដំណើរនៃហេតុវិនាស |
| ដល់សត្វក្នុងលោកសន្និវាស | គេចពីវិនាសគប់រកចម្រើន ៕ |
| បរាភវសុត្តំ និដ្ឋិតំ |









