៣-ចិត្តវគ្គ

សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។

🔸បុណ្យគឺចោរទាំងឡាយ លួចយកមិនបាន។


☸️៣. ចិត្តវគ្គ មាន​ ១១​ គាថា
១.ផន្ទនំ  ចបលំ  ចិត្តំទុរក្ខំ   ទុន្និវារយំ
ឧជុំ  ករោតិ  មេធាវីឧសុការោវ  តេជនំ ។

👉អ្នកប្រាជ្ញតែងធ្វើចិត្តដែលញាប់ញ័រ ឃ្លេងឃ្លោង រក្សាបានដោយកម្រ ហាមឃាត់បានដោយលំបាក ឲ្យជាចិត្តត្រង់​បាន ដូចអ្នកធ្វើព្រួញ ពត់ព្រួញឲ្យត្រង់ ។

២.វារិជោវ  ថលេ  ខិត្តោឱកមោកតឧព្ភតោ
បរិផន្ទតិទំ  ចិត្តំមារធេយ្យំ  បហាតវេ  ។

👉ចិត្តនេះដែលបុគ្គលលើកឡើង ចាកអាល័យ គឺកាមគុណ ៥ បោះទៅ​ក្នុងវិបស្សនាកម្មដ្ឋាន ដើម្បីលះបង់នូវវដ្តៈជាទីនៅនៃមារ រមែងញាប់ញ័រ ដូចត្រីដែលគេលើកឡើងចាកទីនៅគឺ​ទឹក បោះទៅលើគោក ដូច្នោះឯង ។

៣.ទុន្និគ្គហស្ស  លហុនោយត្ថ  កាមនិបាតិនោ
ចិត្តស្ស  ទមថោ  សាធុចិត្តំ  ទន្តំ  សុខាវហំ  ។

👉ការទូន្មានចិត្តដែលសង្កត់សង្កិន បានដោយលំបាក​ ជាធម្មជាតរហ័ស មានប្រក្រតីធ្លាក់ចុះទៅតាមសេចក្តីប្រាថ្នា ក្នុងអារម្មណ៍ណាមួយ (ការទូន្មានចិត្តដូច្នេះ) រមែងជាគុណញ៉ាំងប្រយោជន៍ឲ្យសម្រេច (ព្រោះថា) ចិត្តដែល​ហ្វឹកហ្វឺនបានហើយ រមែងនាំមកនូវសេចក្តីសុខ ។

៤.សុទុទ្ទសំ  សុនិបុណំយត្ថ  ​កាមនិបាតិនំ
ចិត្តំ  រក្ខេថ  មេធាវីអ ចិត្តំ  គុត្តំ  សុខាវហំ  ។

👉អ្នកមានប្រាជ្ញា គួររក្សាចិត្តដែលឃើញដោយកម្រក្រៃពេក ដែលល្អិតពេកណាស់ មានប្រក្រតីធ្លាក់ចុះទៅតាម​សេចក្តីប្រាថ្នាក្នុងអារម្មណ៍ណាមួយ (ព្រោះថា) ចិត្តដែលគេរក្សាបានហើយ រមែងនាំមកនូវសេចក្តីសុខ ។

៥.ទូរង្គមំ  ឯកចរំអសរីរំ  គុហាសយំ
យេ  ចិត្តំ  សញ្ញមេស្សន្តិមោក្ខន្តិ  មារពន្ធនា  ។

👉អ្នកទាំងឡាយណា នឹងសង្រួមចិត្តដែលទៅឆ្ងាយ ជាចិត្តត្រាច់ទៅតែឯង មិនមានសរីរៈ មានគុហាគឺមហាភូតរូប ៤ ជាទីអាស្រ័យនៅ អ្នកទាំងនោះឯង រមែងរួចចាកចំណងនៃមារ ។

៦.អនវដ្ឋិតចិត្តស្សសទ្ធម្មំ  អវិជានតោ
បរិប្លវប្បសាទស្សបញ្ញា  ន  បរិបូរតិ  ។

👉ប្រាជ្ញា រមែងមិនបរិបូណ៌ដល់បុគ្គលដែលមានចិត្តមិនខ្ជាប់ខ្ជួន មិនដឹងច្បាស់នូវព្រះសទ្ធម្ម មានសេចក្តីជ្រះថ្លា​អណ្តែតទៅ ។

៧.អនវស្សុតចិត្តស្សអនន្វាហតចេតសោ
បុញ្ញបាបប្បហីនស្សនត្ថិ  ជាគរតោ  ភយំ ។

👉ភ័យរមែងមិនមានដល់បុគ្គល អ្នកមានចិត្តមិនទទឹកដោយរាគៈ មានចិត្តដែលទោសខ្ទាំងខ្ទប់មិនបាន មានបុណ្យ និងបាបបានលះចោលហើយ ភ្ញាក់រឭកជានិច្ច ។

៨.កុម្ភូបមំ  កាយមិមំ  វិទិត្វានគរូបមំ  ចិត្តមិទំ  ថកេត្វា
យោធេថ  មារំ  បញ្ញាវុធេនជិតញ្ច  រក្ខេ  អនិវេសនោ  សិយា  ។

👉បុគ្គលគប្បីដឹងច្បាស់នូវកាយនេះថា ដូចជាឆ្នាំង គប្បីបិទនូវចិត្តនេះឲ្យដូចជាបិទទ្វារនគរ គប្បីច្បាំងនូវមារដោយ​អាវុធ គឺបញ្ញា គប្បីរក្សាទុកនូវធម៌ ដែលខ្លួនឈ្នះហើយ មិនគប្បីជាអ្នកដំអក់នៅ (ក្នុងធម៌នោះ) ឡើយ ។

៩.អចិរំ  វតយំ  កាយោបឋវឹ  អធិសេស្សតិ
ឆុទ្ធោ  អបេតវិញ្ញាណោនិរត្ថំវ  កលិង្គរំ  ។

👉ឱហ្ន៎ មិនយូរប៉ុន្មានទេតើ កាយនេះ មានតែវិញ្ញាណទៅប្រាសហើយ គេនឹងយកទៅបោះបង់ចោល មុខជានឹងដេក​ស្តូកស្តឹងនៅលើផែនដី ដូចជាអង្កត់អុស រកប្រយោជន៍គ្មានឡើយ ។

១០.ទិសោ  ទិសំ  យន្តំ  កយិរាវេរី  វា  បន  វេរិនំ
មិច្ឆាបណិហិតំ  ចិត្តំបាបិយោ  នំ  តតោ  ករេ  ។

👉ចោរក្រឡេកឃើញចោរផងគ្នា ឬក៏បុគ្គលមានពៀរក្រឡេកឃើញបុគ្គលមានពៀរផងគ្នា គប្បីធ្វើនូវសេចក្តីវិនាស​ណាមួយដល់គ្នា ឯចិត្តដែលបុគ្គលតាំងទុកខុសហើយ រមែងធ្វើបុគ្គលនោះ ឲ្យអាក្រក់ក្រៃលែងជាងសេចក្តីវិនាស​នោះទៅទៀត ។

១១.ន  តំ  មាតា  បិតា  កយិរាអញ្ញេ  វាបិ  ច  ញាតកា
សម្មាបណិហិតំ  ចិត្តំសេយ្យសោ  នំ  តតោ  ករេ  ។

👉មាតាបិតា មិនគប្បីធ្វើហេតុនោះបាន ឬជនទាំងឡាយដទៃ ជាញាតិមិនគប្បីធ្វើនូវហេតុនោះបាន ចំណែកខាង​ចិត្ត ដែលបុគ្គលតាំងទុកត្រូវហើយ រមែងធ្វើបុគ្គលនោះ ឲ្យប្រសើរជាងហេតុនោះបាន ។

ចប់ចិត្តវគ្គ

ធម្មបទគាថា​ ២៦​ វគ្គ

ចំនួនអត្ថបទមាន: ៨

១-យមកវគ្គ
២-អប្បមាទវគ្គ
៣-ចិត្តវគ្គ
៤-បុប្ផវគ្គ
៥-ពាលវគ្គ
៦-បណ្ឌិតវគ្គ
៧. អរហន្តវគ្គ
៨. សហស្សវគ្គ

🔸កំណែចុងក្រោយ Last Updated on September 19, 2025 by Johnny ចន្នី

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).