នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸តិះដៀលខ្លួនឯងដោយហេតុណា មិនគួរធើ្វហេតុនោះឡើយ។
យមកវគ្គ
មាន ២០ គាថា
☸️១. យមកវគ្គ មាន ២០ គាថា
| ១. | មនោបុព្ពង្គមា ធម្មា | មនោសេដ្ឋា មនោមយា |
| មនសា ចេ បទុដ្ឋេន | ភាសតិ វា ករោតិ វា | |
| តតោ នំ ទុក្ខមន្វេតិ | ចក្កំវ វហតោ បទំ ។ |
👉ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត (មានចិត្តធំ) សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តត្រូវទោសប្រទូស្ដហើយ ពោលក្ដី ធ្វើក្ដី (នូវទុច្ចរិត) ព្រោះទុច្ចរិតទាំងនោះ ទុក្ខ រមែងជាប់តាមបុគ្គលនោះទៅដូចកង់រទេះវិលតាមដានជើងគោដែលកំពុងអូសទៅ ។
| ២. | មនោបុព្ពង្គមា ធម្មា | មនោសេដ្ឋា មនោមយា |
| មនសា ចេ បសន្នេន | ភាសតិ វា ករោតិ វា | |
| តតោ នំ សុខមន្វេតិ | ឆាយាវ អនុបាយិនី ។ |
👉ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចអំពីចិត្តបើបុគ្គលមានចិត្តជ្រះថ្លាហើយ ពោលក្ដី ធ្វើក្ដី (នូវសុចរិត) ព្រោះសុចរិតទាំងនោះសុខរមែងជាប់តាមបុគ្គលនោះទៅ ដូចស្រមោលអន្ទោលតាមប្រាណ ។
| ៣. | អក្កោច្ឆិ មំ អវធិ មំ | អជិនិ មំ អហាសិ មេ |
| យេ ច តំ ឧបនយ្ហន្តិ | វេរំ តេសំ ន សម្មតិ ។ |
👉ជនទាំងឡាយណា ចងសេចក្តីក្រោធនោះទុកថា អ្នកឯណោះ បានជេរអញ អ្នកឯណោះបានវាយអញ អ្នកឯណោះ បានផ្ចាញ់អញ អ្នកឯណោះបានលួចយកទ្រព្យរបស់អញ ទៅហើយ (ដូច្នេះ) ពៀររបស់ជនទាំងឡាយនោះ មិនរម្ងាប់ឡើយ ។
| ៤. | អក្កោច្ឆិ មំ អវធិ មំ | អជិនិ មំ អហាសិ មេ |
| យេ ច តំ នូបនយ្ហន្តិ | វេរំ តេសូបសម្មតិ ។ |
👉ជនទាំងឡាយណា មិនចងសេចក្តីក្រោធនោះទុកថា អ្នកឯណោះ បានជេរអញ អ្នកឯណោះបានវាយអញ អ្នកឯណោះ បានផ្ចាញ់អញ អ្នកឯណោះបានលួចយកទ្រព្យរបស់អញ ទៅហើយ (ដូច្នេះ) ពៀររបស់ជនទាំងឡាយនោះ ទើបរម្ងាប់បាន ។
| ៥. | ន ហិ វេរេន វេរានិ | សម្មន្តីធ កុទាចនំ |
| អវេរេន ច សម្មន្តិ | ឯស ធម្មោ សនន្តនោ ។ |
👉ពិតមែន តាំងពីកាលណាមក ក្នងលោកនេះពៀរទាំងឡាយមិនរម្ងាប់ដោយពៀរឡើយ ពៀរទាំងឡាយ តែងរម្ងាប់ដោយមិនមានពៀរ នេះជាបវេណីធម៌ ។
| ៦. | បរេ ច ន វិជានន្តិ | មយមេត្ថ យមាមសេ |
| យេ ច តត្ថ វិជានន្តិ | តោ សម្មន្តិ មេធគា ។ |
👉ជនទាំងឡាយដទៃ (ក្រៅអំពីបណ្ឌិត) តែងមិនដឹងខ្លួនថា យើងទាំងឡាយនឹងវិនាសក្នុងកណ្ដាលនៃពួកនេះ ដូច្នេះហើយ ចំណែកជនទាំងឡាយណា ក្នុងពួកនេះ ដឹងខ្លួនថាយើងទាំងឡាយនឹងវិនាសក្នុងកណ្ដាលនៃពួកនេះ ដូច្នេះ ការឈ្លោះប្រកែកទាំងឡាយ រមែងរម្ងាប់អំពីជនទាំងឡាយនោះ។
| ៧. | សុភានុបស្សិំ វិហរន្តំ | ឥន្ទ្រិយេសុ អសំវុតំ |
| ភោជនម្ហិ អមត្តញ្ញុំ | កុសីតំ ហីនវីរិយំ | |
| តំ វេ បសហតី មារោ | វាតោ រុក្ខំវ ទុព្វលំ ។ |
👉បុគ្គលដែលយល់ឃើញនូវអារម្មណ៍ថាល្អ មិនសង្រួមក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន ខ្ជិលច្រអូស មានព្យាយាមធូរថយ កិលេសមាររមែងគ្របសង្កត់ បុគ្គលនោះឯង ដូចខ្យល់ដែលគ្របសង្កត់ដើមឈើទុព្វល ដូច្នោះ ។
| ៨. | អសុភានុបស្សិំ វិហរន្តំ | ឥន្ទ្រិយេសុ សុសំវុតំ |
| ភោជនម្ហិ ច មត្តញ្ញុំ | សទ្ធំ អារទ្ធវីរិយំ | |
| តំ វេ នប្បសហតី មារោ | វាតោ សេលំវ បព្វតំ ។ |
👉ឯបុគ្គល ដែលយល់ឃើញនូវអារម្មណ៍ថាមិនល្អ សង្រួមប្រពៃក្នុងឥន្រ្ទិយទាំងឡាយ ដឹងប្រមាណក្នុងភោជន មានសទ្ធា ប្រារឭព្យាយាម កិលេសមារតែងគ្រប់សង្កត់ បុគ្គលនោះមិនបាន ដូចខ្យល់គ្របសង្កត់ថ្មភ្នំតាន់មិនបានដូច្នោះ ។
| ៩. | អនិក្កសាវោ កាសាវំ | យោ វត្ថំ បរិទហិស្សតិ |
| អបេតោ ទមសច្ចេន | ន សោ កាសាវមរហតិ ។ |
👉អ្នកណា នៅមានទឹកចត់គឺរាគាទិក្កិលេស (ក្នុងសន្ដាន) ជាអ្នកបោះបង់ការទូន្មាននូវឥន្រ្ទិយនិងសច្ចៈ ហើយស្លៀកដណ្ដប់សំពត់កាសាវៈ អ្នកនោះ មិនគូរនឹងស្លៀកដណ្ដប់សំពត់កាសាវៈឡើយ ។
| ១០. | យោ ច វន្តកសាវស្ស | សីលេសុ សុសមាហិតោ |
| ឧបេតោ ទមសច្ចេន | ស វេ កាសាវមរហតិ ។ |
👉លុះតែអ្នកណា មានទឹកចត់គឺរាគាទិក្កិលេស ខ្ជាក់ចោលអស់ហើយ ជាអ្នកមានចិត្តតម្កល់មាំ ក្នុងចតុប្បារិសុទ្ធិសីល ប្រកបដោយការទូន្មាននូវឥន្រ្ទិយនិងសច្ចៈ អ្នកនោះឯង ទើបគួរនឹងស្លៀកដណ្ដប់សំពត់កាសាវៈបាន ។
| ១១. | អសារេ សារមតិនោ | សារេ ចាសារទស្សិនោ |
| តេ សារំ នាធិគច្ឆន្តិ | មិច្ឆាសង្កប្បគោចរា ។ |
👉ជនទាំងឡាយ ដែលយល់ឃើញក្នុងធម៌មានខ្លឹម ថាជាធម៌មិនមានខ្លឹមផងជាអ្នកមានតម្រិះខុសជាអារម្មណ៍ រមែងមិនបាននូវធម៌ដែលមានខ្លឹមឡើយ ។
| ១២. | សារញ្ច សារតោ ញត្វា | អសារញ្ច អសារតោ |
| តេ សារំ អធិគច្ឆន្តិ | សម្មាសង្កប្បគោចរា ។ |
👉ជនទាំងឡាយ ដែលយល់ឃើញនូវធម៌មានខ្លឹម ថាជាធម៌មានខ្លឹមផង យល់ឃើញនូវធម៌គ្មានខ្លឹម ថាជាធម៌គ្មានខ្លឹមផង ជាអ្នកមានតម្រិះត្រូវជាអារម្មណ៍ រមែងបាននូវធម៌ដែលមានខ្លឹម ។
| ១៣. | យថា អគារំ ទុច្ឆន្នំ | វុដ្ឋី សមតិវិជ្ឈតិ |
| ឯវំ អភាវិតំ ចិត្តំ | រាគោ សមតិវិជ្ឈតិ ។ |
👉ផ្ទះដែលប្រក់ខ្ជីខ្ជាហើយ តំណក់ទឹកភ្លៀងរមែងលេចរហូត យ៉ាងណាមិញ ចិត្តដែលបុគ្គលមិនបានអប់រំទុកហើយ រាគៈរមែងចាក់ដោតយ៉ាងនោះឯង ។
| ១៤. | យថា អគារំ សុឆន្នំ | វុដ្ឋី ន សមតិវិជ្ឈតិ |
| ឯវំ សុភាវិតំ ចិត្តំ | រាគោ ន សមតិវិជ្ឈតិ ។ |
👉ផ្ទះដែលប្រក់ល្អហើយ តំណក់ទឹកភ្លៀងរមែងមិនលេចរហូត យ៉ាងណាមិញ ចិត្តដែលបុគ្គលបានអប់រំទុកល្អហើយ រាគៈរមែងមិនចាក់ដោតបាន យ៉ាងនោះឯង ។
| ១៥. | ឥធ សោចតិ បេច្ច សោចតិ | បាបការី ឧភយត្ថ សោចតិ |
| សោ សោចតិ សោ វិហញ្ញតិ | ទិស្វា កម្មកិលិដ្ឋមត្តនោ ។ |
👉គ្គលអ្នកធ្វើបាប តែងសោកស្ដាយក្នុងលោកទាំងពីរ គឺសោកស្ដាយក្នុងលោកនេះ១ ក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងសោកស្ដាយ ក្ដៅក្រហាយព្រោះឃើញអំពើសៅហ្មងរបស់ខ្លួន ។
| ១៦. | ឥធ មោទតិ បេច្ច មោទតិ | កតបុញ្ញោ ឧភយត្ថ មោទតិ |
| សោ មោទតិ សោ បមោទតិ | ទិស្វា កម្មវិសុទ្ធិមត្តនោ ។ |
👉បុគ្គលអ្នកធ្វើបុណ្យទុក រមែងរីករាយក្នុងលោកទាំងពីរ គឺរីករាយក្នុងលោកនេះ ១ រីករាយក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងរីករាយស្រស់ស្រាយ ព្រោះឃើញអំពើបរិសុទ្ធរបស់ខ្លួន ។
| ១៧. | ឥធ តប្បតិ បេច្ច តប្បតិ | បាបការី ឧភយត្ថ តប្បតិ |
| បាបំ មេ កតន្តិ តប្បតិ | ភិយ្យោ តប្បតិ ទុគ្គតិំ គតោ ។ |
👉បុគ្គលអ្នកធ្វើអំពើបាប តែងក្ដៅក្រហាយក្នុងលោកទាំងពីរ គឺក្ដៅក្រហាយក្នុងលោកនេះ ១ ក្ដៅក្រហាយក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងក្ដៅក្រហាយដោយគិតឃើញថា បាបអញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់ទុគ្គតិ ក៏រឹងរឹតតែក្ដៅក្រហាយដ៏ក្រៃលែង ។
| ១៨. | ឥធ នន្ទតិ បេច្ច នន្ទតិ | កតបុញ្ញោ ឧភយត្ថ នន្ទតិ |
| បុញ្ញំ មេ កតន្តិ នន្ទតិ | ភិយ្យោ នន្ទតិ សុគតិំ គតោ ។ |
👉បុគ្គលអ្នកធ្វើបុណ្យទុក រមែងត្រេកអរ ក្នុងលោកទាំងពីរគឺត្រេកអរក្នុងលោកនេះ១ ត្រេកអរក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងត្រេកអរដោយគិតឃើញថា បុណ្យអញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់សុគតិ ក៏រឹងរឹតតែត្រេកអរដ៏ក្រៃលែង ។
| ១៩. | ពហុម្បិ ចេ សហិតំ ភាសមានោ | ន តក្ករោ ហោតិ នរោ បមត្តោ |
| គោបោវ គាវោ គណយំ បរេសំ | ន ភាគវា សាមញ្ញស្ស ហោតិ ។ |
👉បើនរជនពោលពាក្យប្រកបដោយប្រយោជន៍សូម្បីច្រើន តែជាអ្នកប្រមាទមិនធ្វើតាមពាក្យនោះ រមែងជាអ្នកមិនមានចំណែកសាមញ្ញផលឡើយ ដូចអ្នករក្សាគោ កាលរាប់គោប្រគល់ឲ្យអ្នកដទៃហើយ ( ជាអ្នកមិនបានបរិភោគនូវបញ្ចគោរស ) ដូច្នោះឯង ។
| ២០. | អប្បម្បិ ចេ សហិតំ ភាសមានោ | ធម្មស្ស ហោតិ អនុធម្មចារី |
| រាគញ្ច ទោសញ្ច បហាយ មោហំ | សម្មប្បជានោ សុវិមុត្តចិត្តោ | |
| អនុបាទិយានោ ឥធ វា ហុរំ វា | ស ភាគវា សាមញ្ញស្ស ហោតិ ។ |
👉បើនរជនពោលពាក្យប្រកបដោយប្រយោជន៍សូម្បីបន្ដិចបន្ដួច តែជាអ្នកប្រព្រឹត្តនូវធម៌សមគួរដល់ធម៌ បានលះបង់រាគៈទោសៈនិងមោហៈ ជាអ្នកដឹងនូវធម៌ ដែលគួរកំណត់តាមហេតុ មានចិត្តដកផុតអំពីសេចក្ដីសៅហ្មង មិនមានសេចក្ដីប្រកាន់មាំ ក្នុងលោកនេះនិងលោកខាងមុខ នរជននោះ រមែងជាអ្នកបានចំណែកសាមញ្ញផល ។
ចប់យមកវគ្គ

ធម្មបទគាថា ២៦ វគ្គ
ចំនួនអត្ថបទមាន: ៨


🔸កំណែចុងក្រោយ Last Updated on August 17, 2025 by Johnny ចន្នី

