អ្នកយាមទ្វារចិត្ត Posted on December 22, 2024December 22, 2024 by Johnny ចន្នី ទស្សនាថ្ងៃនេះ: 18 ៧. អ្នកយាមទ្វារចិត្ត 🔸មេគោអត់ស្បែកតែងទទួលអារម្មណ៍មិនស្រួលគ្រប់មជ្ឈដ្ឋានដោយសត្វផ្សេងៗព្រួតខាំប្រាណបៀតបៀនរំខានឥតឧបមា ។🔸មេគោអត់ស្បែកគឺជាចិត្តតោងទាមជាប់ស្អិតដោយតណ្ហាបើគ្មានសតិប្បដ្ឋានវិបស្សនានៅតែឈឺផ្សាគ្រប់ៗជាតិ ។🔸សត្វផ្សេងចោមខាំគឺកិលេសឱ្យតែប្រហែសបាបជ្រែកជ្រៀតឈ្លានពានតោង ក មិនព្រមឃ្លាតខាំហើយបឺតទៀតលុះស្លាប់ចិត្ត ។🔸មហាក្សត្រតែងមានរាជអង្គរក្សលោកធំគ្រប់ថ្នាក់គង់មានមិត្តនៅចាំការពារថែបាំងបិទអ្នកយាមទ្វារចិត្តគឺសតិប្បដ្ឋាន ៕ នាទីកំណាព្យ រៀបរៀងដោយៈ ឧបាសិកា ឱម លក្ខិណា Facebook Comments Share this article: