នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
អ្នកសុំតែងតែទាស់ចិត្តអ្នកឱ្យ ការសុំហ្នឹងហើយនាំបែកមិត្ត។ 🕯️ធម្មាចារ្យ ឆឹង កាន
អនិសង្សកតញ្ញូ
បទពាក្យប្រាំពីរ
| កតញ្ញូជាតួកុសលធម៌ | ល្អល្អះបវរកតវេទី |
| គួរកូនប្រុសស្រីលៃសំភី | តាមតួនាទីកុំទាក់ទើរ ។ |
| បុត្រណាតបស្នងត្រង់ប្រពៃ | បុត្រនោះថ្លាថ្លៃពេញប្រសើរ |
| អានិសង្សផ្តល់ផលមិនស្ទាក់ស្ទើរ | ផ្តល់ដល់អ្នកធ្វើបួនប្រការ ។ |
| ទីមួយកុសលមូលតា | ចាត់ជាឫសគល់នៃកុសលា |
| កតញ្ញូលោកផ្គូប្រៀបភស្តុធា | ឯព្រៃព្រឹក្សាប្រៀបកុសល ។ |
| ទីពីរឈ្មោះថាបធានតា | ចាត់ជាប្រធាននៃកុសល |
| ជាបារមីធម៌ទ្រតម្កល់ | ឱ្យសម្រេចផលយ៉ាងស្តុកស្តម្ភ ។ |
| ទីបីបុញ្ញាភិវឌ្ឍនោ | ចម្រើនហែរហូរមកឧបត្ថម្ភ |
| បុណ្យស័ក្តិកិត្តិយសខ្ពស់ស័ក្តិសម | ការងារតូចធំផ្គុំឱ្យផល ។ |
| ទីបួនសម្បត្តិមិច្ឆន្តា | ជួយញ៉ាំងប្រាថ្នាសម្រេចដល់ |
| លាភយសសរសើរសុមង្គល | ផុតក្តីកង្វល់ស្គាល់តែបុណ្យ ។ |
| បុណ្យធំជាងគេគឺកត្តញ្ញូ | បុណ្យដឹងគុណគ្រូថាមានគុណ |
| មានឧបការៈដ៏លើសលន់ | ហើយបានធ្វើបុណ្យតបលោកវិញ៕ |

និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ
វត្តគិរីសោភា (កូនសត្វ), ថៃ្ងទី១៧ ខែឧសភា ឆ្នាំ២០០៨


🔸កំណែចុងក្រោយ Last Updated on April 18, 2025 by Johnny ចន្នី






