សំដី Posted on May 24, 2025April 11, 2025 by Johnny ចន្នី ចំនួនទស្សនា: 15 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ 🔸គួរធើ្វនូវបុណ្យទាំងឡាយ ដែលនាំសេចក្ដីសុខមកឲ្យ។ សំដី សំដីមួយម៉ាត់មានន័យរាប់ម៉ែត្រប្រាប់អស់រឿងហេតុនាំនូវដំណឹងសំដីនិយាយប្រាយមិនបាច់ប្រឹងន័យលាតសន្ធឹងឆ្ងាយដល់ជើងមេឃ ។សំដីស្តីល្អជាតិចរចំរើនសំដីខ្លៅច្រើននាំនូវសង្វេគសំដីអសុរសនាំមោហ៍អនេកសំដីអួតប្លែកញាតិវែកចំអក ។បំណាច់នឹងហារ ស្វែងពាក្យពិរោះមានន័យអត្ថរសកុំអោយស្តីខកអាណិតមុខមាត់អ្នកស្តីស្ពាយត្រកខ្សំដីហួសខកបាក់មុខនរណា? ។សំដីជាម៉ែត្រនៃការចេះដឹងបំណាច់នឹងប្រឹងស្រដីវាចានិយាយពាក្យថ្លៃន័យវិញពិស្តារញាតិស្តាប់កាលណាបានសារប្រយោជន៍ ៕ និពន្ធដោយៈ អ្នកស្រី កែវ ច័ន្ទបូរណ៍ Keo, Chanbo Share this article: