អត្ថបទ សហម្បតីព្រហ្មស្តាប់សម្លេងស្មូត (កញ្ញា ភឿន ស្រីពៅ)
សហម្បតីព្រហ្ម
សហម្បតីព្រហ្ម | ឱនបង្គំអារាធនា |
សម្តេចព្រះភគវា | ដោយគាថាយ៉ាងនោះឯង ។ |
ព្រះពុទ្ធទ្រង់អនុកូល | ព្រមទទួលនិងសម្តែង |
ដោយតុណ្ហីភាពថ្លែង | តាមភាវៈគុណករុណា ។ |
ទើបក្រោកចាកទីនោះ | ភក្ត្រាឆ្ពោះព្រៃមិគទា |
យាងចេញចរលីលា | ពីទីនោះដោយព្រះបាទ ។ |
ញ៉ាំងសត្វចូលពុទ្ធចក្រ | មានបញ្ចវគ្គីយ៍ជាអាទិ៍ |
ឱ្យផឹកអម្រឹតជាត | រសនិព្វានតាមធម្មតា ។ |
ចាប់ដើមពីនោះឯង | ទ្រង់សម្តែងធម៌ទេសនា |
ធ្វើពុទ្ធក្រឹត្យា | អស់វស្សាសែសិបប្រាំ ។ |
ពុំថយពុំបន្ធូរ | ប្រយោជន៍យូរអង្វែងឆ្នាំ |
សម្រេចបុញ្ញកម្ម | ដល់សព្វសត្វទាំងភពត្រៃ ។ |
ហេតុនោះឥឡូវនេះ | យើងខ្ញុំនេះសាទរក្រៃ |
បពិត្រព្រះគុណថ្លៃ | សូមនិមន្តប្រោសទេសនា ។ |
អនុគ្រោះពួកបរិស័ទ | ដែលជាប់ខាត់ដោយមោហា |
ឱ្យកើតមានប្រាជ្ញា | ប្រាកដនាទីនេះហោង ៕ |

🔸កំណែចុងក្រោយ Last Updated on July 16, 2024 by Johnny ចន្នី
Facebook Comments