សម្តេចសង្ឃ ហួត តាត

ជីវប្រវត្តិសម្តេចព្រះសង្ឃរាជ ហួត តាត

សម្តេច ហួត តាត

សម្តេចព្រះមហាសុមេធាធិបតី
សម្តេចព្រះសង្ឃរាជ គណៈមហានិកាយ
ព្រះនាម ហួត តាត
ព.ស. ២៥១៣ – ២៥១៩
គ.ស. ១៩៦៩ – ៩១៧៥

         ព្រះអង្គប្រសូត នៅថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស. ២៤៣៥ គ.ស. ១៨៩២ នៅភូមិផ្សារឧដុង្គ ខែត្រកំពង់ស្ពឺ បិតានាម ហុក សេង ហៅ ហួត មាតានាម ង៉ែត

         ព្រះជន្មាយុបាន ៧ឆ្នាំ បានទៅរៀនអក្សរសាស្រ្ត លេខនព្វន្ត ក្នុងសំណាក់ ព្រះធម្មឃោសាចារ្យ មាស  ។

         ព្រះជន្មាយុ ១៣ឆ្នាំ បួសជាសមណេរ នៅក្នុងសំណាក់ ព្រះធម្មឃោសាចារ្យ ។ ព្រះអង្គបានសិក្សាព្រះបរិយត្តិធម៌ ក្នុងសំណាក់ព្រះធម្មលីខិត ស៊ូ

         ព្រះជន្មាយុបាន ២១ឆ្នាំ នៅឆ្នាំជូត ព.ស. ១៤៥៦ គ.ស. ១៩១២ បានឧបសម្បទា ក្នុងពទ្ធសីមាវត្តឧណ្ណាលោម ក្នុងសំណាក់សម្តេចព្រះមហាសង្ឃរាជ ព្រះនាម និល ទៀង ជាព្រះឧបជ្ឈាយ៍ ។

         ព្រះជន្មាយុបាន ៥៧ឆ្នាំ នៅឆ្នាំជូត ព.ស. ២៤៩២ គ.ស. ១៩៤៨ ព្រះអង្គបាន ទទួលសមណៈស័ក្តិជា ព្រះពោធិវ័ង្ស

         ព្រះជន្មាយុបាន ៧៣ឆ្នាំ នៅឆ្នាំរោង ព.ស. ២៥០៨ គ.ស. ១៩៦៤ ព្រះអង្គបាន ទទួលសមណៈស័ក្តិជា សម្តេចព្រះពោធិវ័ង្ស តាមព្រះរាជក្រឹត្យ លេខ២៤ រ.វ. ចុះថ្ងៃ ទី២៤ កក្កដា ១៩៦៤ ។

         ព្រះជន្មាយុ ៧៨ឆ្នាំ នៅឆ្នាំរកា ព.ស. ២៥១៣ គ.ស. ១៩៦៩ ព្រះអង្គទទួល សមណស័ក្តិជា មហាសុមេធាធិបតី ព្រះសង្ឃរាជ គណៈមហានិកាយ ពីឯកឧត្តម ចេង ហេង ប្រធានសភាជាតិ ។

         ក្នុងឆ្នាំថោះ ព.ស. ២៥១៩ គ.ស. ១៩៧៥ ព្រះអង្គបានសោយព្រះទីវង្គត ដោយសារស្នាដៃរបបខ្មែរក្រហម យកទៅប្រហារព្រះជន្ម ដោយគ្មានពុទ្ធបរិស័ទណាម្នាក់ បានដឹងថា ព្រះសង្ឃរាជបានសោយព្រះទីវង្គត នៅកន្លែងណាឡើយ ៕៚

ដកស្រង់ចេញពីសៀវភៅ ព្រះរាជប្រពៃណីព្រះមហាក្សត្រ និង សម្តេចព្រះសង្ឃរាជ ព.ស. ២៥៤៧ – គ.ស. ២០០៣

វត្តខេមររតនារាម, ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១០

🔸Last Updated កំណែចុងក្រោយ on June 12, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).