សន្សំនិងកំណាញ់

សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។

🔸រនាបបាក់យករនាបជួស សំដីជ្រុលជ្រួសជួសមិនបានឡើយ។


សន្សំនិងកំណាញ់

សន្សំមានន័យថាសំចៃតិចតួចលកលៃកុំអោយខ្វះ
ក្រែងថ្ងែមួយដាច់ធ្វើមុខក្រាស់ផ្តេសផ្តាសដើរខ្ចីអស់ផងញាតិ ។
កំណាញ់មានន័យថាមិនអោយមើលបំណាំហើយប្រឹងត្បិតត្បៀត
ឃើញក្រឃើញខ្វះមិនហុចញាតិចិត្តឃ្លាតសប្បុរសអស់សទ្ធា ។
សន្សំគឺលៃសំចៃធនទុកគ្រាន់ប្រើប្រាស់ក្នុងគ្រួសារ
មានភាគរំលែកចែកញាតិការមួយភាគវត្តវ៉ាធ្វើបុណ្យទាន ។
កំណាញ់ស្រោបចិត្តគិតឱបប្រាក់ទូលរែកទុកដាក់ក្នុងវិមាន
ដេករាប់ខ្លាចអស់ពន់ប្រមាណកុំស៊ូឃ្លាតសន្តានកុំឃ្លាតប្រាក់។
ពីរម៉ាត់មានន័យយ៉ាងធំធេងជាក់ស្តែងខុសគ្នាយ៉ាងប្រត្យ័ក្ស
សន្សំមានញាតិរាប់ឥតអាក់កំណាញ់វិញស្លាក់អត់ញាតិក្បៃរ ៕
កែវ ច័ន្ទបូរណ៍

និពន្ធដោយៈ អ្នកស្រី កែវ ច័ន្ទបូរណ៍ Keo, Chanbo

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).