មិនដល់អញ!

សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។

🔸បុគ្គល កុំគប្បីធ្វើប្រយោជន៍ខ្លួនឲ្យវិនាសព្រោះប្រយោជន៍របស់អ្នកដទៃ។


មិនដល់អញ!

អស្មិមានះចរិតខ្មែរ (ខ្លះៗ)តែងគិតថាគេមិនដល់អញ
ចេះមួយសៀវភៅអួតត្របាញ់ស្តីក្លាមុខខ្លាញ់ឆ្ងាញ់អំនួត ។
សីលប្រាំចាំបានគ្មានចន្លោះស្រណោះប្រព្រឹត្តខុស ខុសត្រួត
មាត់វិញក្អេងក្អាងចាងភរភូតដឹងមួយពន្លូតអួតដឹងដប់ ។
ហុតទឹកខំប្រឹងសម្លឹងកាកហុចមួយចង់ផាកបកត្រឡប់
រកលាភចូលវិញទ្វេជាដប់ស្រវាឆក់ទ្រព្យមិនដល់អញ ។
កុំជោរមកប្រាប់ថាអញខ្វះអញមានខ្លាំងណាស់គួរស្រឡាញ់
មុខដូចអ្នកវិញមិនដល់អញកុំខ្នាញ់មកបៀតឆ្លៀតប្រាប់អី ។
នេះហើយចរិតពិតបច្ចុប្បន្នខ្មែរយន់គំនិតគិតអប្រិយ
មិនចេះយោគយល់អធ្យាស្រ័យអញនេះសែនល្បីមិនបាច់កែ ៕
កែវ ច័ន្ទបូរណ៍

និពន្ធដោយៈ អ្នកស្រី កែវ ច័ន្ទបូរណ៍ Keo, Chanbo

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).