សេចក្តីដកស្រង់ជាសម្រាយសុទ្ធងាយចងចាំ «មង្គល៣៨ប្រការ»
- កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ (អសេវនា ចពាលានំ )
- កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ (បណ្ឌិតានញ្ច សេវនា )
- កិរិយាបូជាដល់បុគ្គលដែលគួរបូជា (បូជា ចបូជនីយានំ )
- កិរិយារស់នៅក្នុងប្រទេសដ៏សមគួរ (បដិរូបទេសវាសោ ច )
- ភាវៈនៃអ្នកបានធ្វើបុណ្យទុកហើយក្នុងកាលមុន ( បុព្វេ កតបុញ្ញតា )
- កិរិយាតម្កល់ខ្លួនទុកដោយប្រពៃ (អត្តសម្មាបណីធិ ច )
- ភាវៈជាបុគ្គលបានស្តាប់បានរៀនសូត្រចេះដឹងច្រើន (ពាហុសច្ច )
- សេចក្តីឆ្លៀវឆ្លាតប៉ិនប្រសប់ក្នុងសិល្បៈទាំងពួង ( សិប្បៈ )
- វិន័យដែលបុគ្គលបានសិក្សាហើយដោយប្រពៃ ( វិនយោ ច សុសិក្ខិតោ )
- វាចាដែលបុគ្គលពោលដោយប្រពៃ ( សុភាសិតា ច យា វាចា )
- កិរិយាបម្រើ ឬ ទំនុកបម្រុងមាតា (មាតា ឧបដ្ឋានំ )
- កិរិយាបម្រើ ឬ ទំនុកបម្រុងបិតា (បិតុ ឧបដ្ឋានំ )
- កិរិយាសង្គ្រោះបុត្រ និងភរិយា (បុត្តទារស្សសង្គហោ )
- ការងារទាំងឡាយដែលមិនច្របូកច្របល់ ( អនាកុលា ចកម្មន្តា )
- កិរិយាបរិច្ចាគទាន (ទានំ )
- ១៦. កិរិយាប្រព្រឹត្តធម៌ដ៏ប្រសើរ (ធម្មចរិយា )
- កិរិយាសង្គ្រោះញាតិទាំងឡាយ ( ញាតកានញ្ច សង្គហោ )
- កិរិយាប្រកបការងារទាំងឡាយដែលមិនមានទោស ( អនវជ្ជានិ កម្មានិ )
- ១៩. កិរិយាមិនត្រេកអរក្នុងបាបនិងកិរិយាវៀរចាកបាប ( អារតី វិរតីបាបា )
- សេចក្តីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង ( មជ្ជបានា ច សញ្ញាមោ )
- ការមិនប្រមាថក្នុងធម៌ទាំងឡាយ ( អប្បមាទោ ចធម្មេសុ )
- កិរិយាគោរពចំពោះបុគ្គលដែលគួរគោរព ( គាររោ ច )
- កិរិយាប្រព្រឹត្តបន្ទាបខ្លួន( និវាតោ ច )
- សេចក្តីសណ្តោសត្រេកអរចំពោះរបស់ដែលមាន (សន្តុដ្ឋី ច )
- ភាពជាអ្នកដឹងឧបការគុណដែលអ្នកដទៃធ្វើហើយដល់ខ្លួន ( កតញ្ញូតា )
- កិរិយាស្តាប់នូវធម៌តាមកាល ( កាលេន ធម្មស្សវនំ )
- សេចក្តីអត់ធ្មត់ (ខន្តិ ច )
- ភាវៈនៃបុគ្គលដែលទូន្មានប្រៀនប្រដៅបានដោយងាយ (សោវចស្សតា )
- កិរិយាបានឃើញ បានជួបនូវសមណៈទាំងឡាយដែលមានឥន្ទ្រីយ៍ស្ងប់រំងាប់ហើយ(សមណានញ្ច ទស្សនំ )
- កិរិយាសន្ទនាសាកសួរនូវធម៌តាមកាល (កាលេនធម្មសាកច្ឆា)
- សេចក្តីព្យាយាមដុតនូវបាបធម៌ ( តបោ ច )
- កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ (ព្រហ្មចរិយញ្ច )
- កិរិយាឃើញនូវអរិយសច្ចធម៌ទាំងឡាយ(បរិយសច្ចាន ទស្សនំ )
- កិរិយាធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វានដោយបញ្ញាដ៏ខ្ពង់ខ្ពស់ ( និព្វានសច្ឆិរិយា ច )
- ចិត្តនៃបុគ្គលដែលមិនញាប់ញ័រដោយលោកធម៌ ( ផុជ្ឋស្ស លោកធម្មេហិចិត្តំយស្ស ន កម្បតិ )
- ចិត្តនៃបុគ្គលមិនសោយសោកចំពោះអារម្មណ៍ (អសោកំ )
- ចិត្តដ៏បរិសុទ្ធ ស្អាតចាកកិលេស ( វីរជំ )
- ចិត្តក្សេមក្សាន្ត (ខេមំ)
ប្រភពៈ វិគីភីឌា

🔸កំណែចុងក្រោយ Last Updated on February 21, 2025 by Johnny ចន្នី
Facebook Comments