ព្រះសម្មាសម្ពុទ្ធជាគ្រូពេទ្យ

២. ព្រះសម្មាសម្ពុទ្ធជាគ្រូពេទ្យ

🔸យប់មួយត្រជាក់ខែរនោចព្រះច័ន្ទនៅតូចរះព្រាងៗ
ជួនភ្លឺជួនល្ងឹតប្រែមិនទៀងពពកមុនភ្លៀងបាំងច័ន្ទបាត់ ។
🔸ភ្លៀងធ្លាក់រន្ទះភ្លឺម្តងៗសូរភ្គរឆ្លើយឆ្លងទាំងយប់ស្ងាត់
មែកស្រល់រេរាំដោយខ្យល់បក់អ្នកភូមិលក់បាត់ក្នុងនិទ្រា ។
🔸ខ្ញុំបើកបង្អួចសម្លឹងមេឃចិត្តនឹកសង្វេគយើងគ្រប់គ្នា
កើតមកត្រូវជួបចាស់ជរាថែមទាំរោគាតាមប្រល័យ ។
🔸សង្វេគនឹងស្លាប់ដូចគល់ឱសកំពុងនៅរស់ប្រែក្សិណក្ស័យ
សង្វេគសត្វលោកខ្លាចទុក្ខភ័័យប៉ុន្តែគ្មានអ្វីអាចជួយបាន ។
🔸សង្វេគម្យ៉ាងទៀតនឹងអ្នកក្ររស់ទាំងត្រដរមិនសុខសាន្ត
សង្វេគអ្នកមានខ្លះក៏បានទុក្ខសោករំខានប្រហែលគ្នា ។
🔸ជីវិតជាទុក្ខព្រោះមិនទៀងរាំងធ្លាក់ដូចភ្លៀងគ្រប់វេលា
ផ្លាស់ខ្នើត រនោចដូចចន្ទ្រាជួនយោលរេរាដូចចុងស្រល់ ។
🔸ដួងខែគង់តែពពកបាំងជួនផ្គរលាន់ខ្លាំងដោយមេខ្យល់
សត្វលោកងុយងោកក្នុងកម្មផលគប្បីស្វែងយល់រសធម្មា
🔸ព្រះធម៌មានគុណយ៉ាងសក្តសិទ្ធព្យាបាលរោគចិត្តឱ្យបានជា
ព្រះពុទ្ធជាគ្រូពេទ្យសួគ៌ាពួកយើងរាល់គ្នាជាអ្នកឈឺ ៕

នាទីកំណាព្យ រៀបរៀងដោយៈ ឧបាសិកា ឱម លក្ខិណា

🔸Last Updated កំណែចុងក្រោយ on July 13, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace