ប្រជុំកងធម៌


ធម៌ជាពួក ឬ មាតិកាធម៌ ធម្មទានដោយ ព្រះភិក្ខុ កៅ ពុទ្ធា

👉ពួក២

បុគ្គលអស្ចារ្យ ២ ពួក

១- ព្រះសម្មាសម្ពុទ្ធ

២- ស្តេចចក្រពត្តិ ៕

បុគ្គលរកបានដោយកម្រ ២ ពួកៈ

១- បុព្វការី អ្នកធ្វើឧបការៈមុន

២- កតញ្ញូកតវេទី អ្នកដឹងឧបការៈ ដែល គេធ្វើហើយ ធ្វើតបចំពោះគេវិញ ៕

ភូមិរបស់សប្បុរស ២ យ៉ាងៈ

១- កតញ្ញូ ដឹងឧបការគុណ ដែលគេធ្វើ មកលើខ្លួន

២- កតវេទី ធ្វើឧបការគុណតប ចំពោះ គេវិញ ៕

លោកបាលធម៌ ២ យ៉ាងៈ

១- ហិរិ សេចក្តីខ្មាសអៀនបាប

២- ឱត្តប្ប សេចក្តីខ្លាចក្រែងបាប ៕

ការបូជា មាន ២ យ៉ាងៈ

១- អាមិសពូជា បូជាដោយអាមិស

២- ធម្មបូជា បូជាដោយធម៌ ៕

ធម៌មានឧបការៈគុណមាន ២ យ៉ាងៈ

១- សតិ សេចក្តីរលឹកបាន

២- សម្បជញ្ញៈ សេចក្តីដឹងខ្លួន ៕

ធម៌ធ្វើឱ្យល្អ ២ យ៉ាងៈ

១- ខន្តី សេចក្តីអត់ធន់

២- សោរច្ចៈ សេចក្តីស្ងប់ស្ងៀម ៕

ការធ្វើទានមាន ២ យ៉ាង

១- អាមិសទាន ការឱ្យដោយអាមិស

២- ធម្មទាន ការឱ្យដោយធម៌៕

បញ្ញាមាន ២ យ៉ាងៈ

១- លោកិយប្បញ្ញា ប្រាជ្ញារបស់លោកិយជន

២- លោកុត្តរប្បញ្ញា ប្រាជ្ញារបស់អរិយបុគ្គល

ជរាមាន ២ យ៉ាងៈ

១- អប្បដិច្ឆន្នជរា ជរាដែលមិនកំបាំងភ្នែក

២- បដិច្ឆន្នជរា ជរាដែលកំបាំងភ្នែក ៕

មរណៈមាន ២ យ៉ាងៈ

១- អកាលមរណៈ ស្លាប់ក្នុងកាលមិនគួរ

២- កាលមរណៈ ស្លាប់ក្នុងកាលគួរ ៕

👉ពួក៣

ហេតុនាំឱ្យកើតព្រះពុទ្ធសាសនា ៣ យ៉ាងៈ

១- សេចក្តីភ័យខ្លាច

២- សេចក្តីខ្វះខាត

៣- សេចក្តីត្រូវការ ៕

វិន័យបិដកមានឫសគល់ ៣ យ៉ាងៈ

១- សីល ការសង្រួមកាយវាចា

២- សមាធិ ការអប់រំចិត្ត

៣- បញ្ញា ការបណ្តុះបញ្ញា ៕

សុត្តន្តបិដកមានឫសគល់ ៣ យ៉ាងៈ

១- ទាន ការធ្វើអំណោយ

២ សីល ការសង្រួមកាយវាចា

៣- ភាវនា ការចម្រើនបញ្ញា ៕

អភិធម្មបិដកមានឫសគល់ ៣ យ៉ាងៈ

១- លោភ សេចក្តីលោភ

២- ទោស សេចក្តីក្រោធ

៣- មោហ សេចក្តីវង្វេង ៕

ហេតុនាំឱ្យកើតបញ្ញា ៣ យ៉ាងៈ

១- បញ្ញាកើតអំពី ការគិត

២- បញ្ញាកើតអំពី ការស្តាប់

៣- បញ្ញាកើតអំពី ការភាវនា ៕

ត្រៃកូដធម៌មាន ៣ យ៉ាងៈ

១- សច្ច ការស្មោះត្រង់ ទៀងត្រង់

២- កត្តញ្ញូ ការដឹងគុណ

៣- ខន្តី ការអំណត់ ការអត់ធន់ ៕

បុញ្ញកិរិយាវត្ថុមាន ៣ យ៉ាងៈ

១- ទានមយៈ ការឱ្យទាន

២- សីលមយៈ ការរក្សាសីល

៣- ភាវនាមយៈ ការចម្រើនភាវនា ៕

សុចរិតធម៌មាន ៣ យ៉ាងៈ

១- កាយសុចរិតប្រព្រឹត្តល្អដោយកាយ

២- វចីសុចរិត ប្រព្រឹត្តល្អវាចា

៣- មនោសុចរិត ប្រព្រឹត្តល្អដោយចិត្ត ៕

👉ពួក៤

គុណរបស់សីល មាន ៤ យ៉ាងៈ

១- កាយវិវេគ កាយស្ងប់

២- អទោស មិនមានទោស

៣- អនិច្ចានុបស្សនា ឃើញអនិច្ចលក្ខណៈ ក្នុងសង្ខារ

៤- អនញ្ញតញ្ញស្សាមីតន្ទ្រិយៈ ឃើញអរិសច្ច ៤ ដែលមិនធ្លាប់ឃើញ គឺសោតាបត្តិមគ្គចិត្ត ៕

គុណរបស់សមាធិ ៤ យ៉ាងៈ

១- ចិត្តវិវេគ ចិត្តស្ងប់

២- អលោភ មិនលោភលន់

៣- ទុក្ខានុបស្សនា ឃើញទុក្ខលក្ខណៈ ក្នុងសង្ខារ

៤- អញ្ញិន្ទ្រិយ ឃើញអរិសច្ច ៤ ដែលមិនធ្លាប់ឃើញ គឺមគ្គចិត្ត ផលចិត្ត ៣ ៕

គុណរបស់បញ្ញា ៤ យ៉ាងៈ

១- ឧបធិវិវេគ ស្ងប់កិលេស

២- អមោហៈ មិនវង្វេង

៣- អនត្តានុបស្សនា ឃើញអនត្តលក្ខណៈ ក្នុងសង្ខារ

៤- អញ្ញាតាវិន្ទ្រិយ ឃើញច្បាស់អរិសច្ចទាំង ៤ សព្វគ្រប់គ្មានសេសសល់ គឺអរហត្តផលចិត្ត ៕

ជីវិតឧត្តមមាន ៤ យ៉ាងៈ

១- កម្ម មានការងារ

២- វិជ្ជា មានវិជ្ជា

៣- សីល មានសីល

៤- ធម្ម មានធម៌ ៕

សមធម៌មាន ៤ យ៉ាងៈ (ធម៌ដែលប្រព្រឹត្តទៅស្មើគ្នា)

១- សមស្សទ្ធា ជាអ្នកមានសទ្ធាស្មើគ្នា

២- សមសីលា ជាអ្នកមានសីលស្មើគ្នា

៣- សមចាគា ជាអ្នកមានចាគៈស្មើគ្នា

៤- សមប្បញ្ញា ជាអ្នកមានបញ្ញាស្មើគ្នា ៕

ព្រហ្មវិហារមាន ៤ យ៉ាងៈ

១- មេត្តា សេចក្តីប្រាថ្នាចង់ឱ្យដទៃបានសុខ

២- ករុណា សេចក្តីអាណិតគិតជួយចង់ឱ្យ អ្នកដទៃរួចចាកទុក្ខ

៣- មុទិតា សេចក្តីត្រេកអរតាមក្នុងវេលា ដែលគេបានល្អ

៤- ឧបេក្ខា សេចក្តីតាំងចិត្តជាកណ្តាល មិនមានទោមនស្ស ឬ សោមនស្ស ក្នុងវេលា ដែលឃើញគេបានសេចក្តីវិបត្តិ ៕

👉ពួក៥

វិន័យបិដក មាន ៥ គម្ពីរៈ

១- អាទិកម្ម មានអាទិសង្ខេបថា អា

២- បាចិត្តិយ មានអាទិសង្ខេបថា បា

៣- មហាវគ្គ មានអាទិសង្ខេបថា

៤- ចុល្លវគ្គ មានអាទិសង្ខេបថា ចុ

៥- បរិវារ មានអាទិសង្ខេបថា

សុត្តន្តបិដក មាន ៥ គម្ពីរៈ

១- ទីឃនិកាយ មានអាទិសង្ខេបថា ទី

២- មជ្ឈិមនិកាយ មានអាទិសង្ខេបថា

៣- សំយុត្តនិកាយ មានអាទិសង្ខេបថា សំ

៤- អង្គុត្តរនិកាយ មានអាទិសង្ខេបថា អំ

៥- ខុទ្ទកនិកាយ មានអាទិសង្ខេបថា ខុ

បុញ្ញសម្បទា ៥ យ៉ាងៈ

១- អរោគ្យសម្បទា ដល់ព្រមដោយមិនមានរោគ

២- ភោគសម្បទា ដល់ព្រមដោយមានភោគសម្បត្តិ

៣- សីលសម្បទា ដល់ព្រមដោយការមានសីល

៤- ទិដ្ឋិសម្បទា ដល់ព្រមដោយការមានប្រាជ្ញា

៥- ញាតិសម្បទា ដល់ព្រមដោយមានញាតិច្រើន ៕

វត្ថុតាងព្រះពុទ្ធសាសនា ៥ យ៉ាងៈ

១- ព្រះបដិមា

២- ព្រះស្តូប

៣- ព្រះសិរីរិកធាតុ

៤- ព្រះត្រៃបិដក

៥- ព្រះពោធិព្រឹក្ស ៕

ម្លប់ មាន ៥ យ៉ាងៈ

១- រុក្ខស្សឆាយា ម្លប់ដើមឈើ

២- មាតាបិតុឆាយា ម្លប់មាតាបិតា

៣- អាចរិយាឆាយា ម្លប់គ្រូឧបជ្ឈាយាចារ្យ

៤- រាជាឆាយា ម្លប់ព្រះរាជា ឬ រដ្ឋាភិបាល

៥- ពុទ្ធឆាយា ម្លប់ព្រះពុទ្ធសាសនា ៕

ពលី មាន ៥ យ៉ាងគឺៈ

១- មាតាបិតាពលី គោរព ឬបូជា មាតាបិតា

២- បុត្តភរិយាពលី គោរព ឬបូជា បុត្រភរិយា

៣- ញាតិពលី គោរព ឬបូជាបងប្អូនញាតិ សន្តាន

៤- រាជពលី គោរព ឬបូជា ព្រះរាជា ឬ រដ្ឋាភិបាល

៥- ទេវតាពលី គោរព ឬបូជាទេវតា ៕

👉ពួក៦

គារវតា៦យ៉ាងៈ

១- ពុទ្ធគារវតា គោរពព្រះពុទ្ធ

២- ធម្មគារវតា គោរពព្រះធម៌

៣- សង្ឃគារវតា គោរពព្រះសង្ឃ

៤- សិក្សាគារវតា គោរពការសិក្សារៀនសូត្រ

៥- អប្បមាទគារវតា គោរពសេចក្តីមិនប្រមាទ

៦- បដិសណ្ឋារគារវតា គោរពបដិសណ្ឋារ ៕

នាយកធម៌ៈ

១- ខមា គោរពព្រះពុទ្ធ

២- ជាគរិយ ការភ្ញាក់រលឹកជាប្រចាំ

៣- ឧដ្ឋាន ការឧស្សាហ៍ព្យាយាម

៤- សំវិភាគ ការចែករំលែក

៥- ទយា សេចក្តីអាណិតអាសូរ

៦- ឥក្ខនា ការរំពឹងមើលមិនបណ្តែតបណ្តោយ ៕

ទ្វាររបស់ប្រយោជន៍៦យ៉ាងៈ

១- អារោគ្យ ការមិនមានរោគ

២- សីល ការប្រព្រឹត្តរៀបរយល្អ

៣- ពុទ្ធានុម័ត ការយល់តាមធម៌ព្រះពុទ្ធ

៤- សុត្ត ការស្តាប់ការរៀនសូត្រធម៌វិន័យ

៥- ធម្មានុវត្តិ ការប្រព្រឹត្តតានធម៌

៦- អលីនតា ភាពនៃការមិនខ្ជឹលច្រអូស មិនដំអក់ចំពោះការងារទាំងឡាយ ៕

សារាណីយធម៌៦យ៉ាងៈ

១- មេត្តាកាយកម្ម មានកាយប្រកបដោយមេត្តា

២- មេត្តាវចីកម្ម មានវាចាប្រកបដោយមេត្តា

៣- មេត្តានោកម្ម មានចិត្តប្រកបដោយមេត្តា

៤- ទាន ចែករំលែកទ្រព្យឱ្យជាទាន

៥- សីល រក្សាសីលឱ្យល្អបរិសុទ្ធ

៦- បញ្ញា មានសេចក្តីយល់ត្រូវតាមផ្លូវធម៌ ៕

👉ពួក៧

អភិធម្មបិដកមាន៧គម្ពីរៈ

១- សង្គណិ មានអាទិសង្ខេបថា សំ

២- វិភង្គ មានអាទិសង្ខេបថា វិ

៣- ធាតុកថា មានអាទិសង្ខេបថា ធា

៤- បុគ្គលប្បញ្ញត្តិ មានអាទិសង្ខេបថា បុ

៥- កថាវត្ថុ មានអាទិសង្ខេបថា

៦- យមកៈ មានអាទិសង្ខេបថា

៧- មហាបដ្ឋាន មានអាទិសង្ខេបថា

ចំណង៧ប្រការៈ

១- រាគពន្ធនំ ចំណងគឺរាគៈ

២- ទោសពន្ធនំ ចំណងគឺទោសៈ

៣- មោហពន្ធនំ ចំណងគឺមោហៈ

៤- មានពន្ធនំ ចំណងគឺមានៈ

៥- ទិដ្ឋិពន្ធនំ ចំណងគឺទិដ្ឋិ

៦- កិលេសពន្ធនំ ចំណងគឺកិលេស

៧- ទុច្ចរិពន្ធនំ ចំណងគឺទុច្ចរិត ៕

អរិយទ្រព្យ៧យ៉ាងៈ

១- សទ្ធាធនំ ទ្រព្យគឺសទ្ធា

២- សីលធនំ ទ្រព្យគឺសីល

៣- ហិរិធនំ ទ្រព្យគឺសេចក្តីខ្មាសបាប

៤- ឱត្តប្បធនំ ទ្រព្យគឺសេចក្តីខ្លាចបាប

៥- សុតធនំ ទ្រព្យគឺការបានឮស្តាប់ច្រើន

៦- ចាគធនំ ទ្រព្យគឺការលះបង់

៧- បញ្ញាធនំ ទ្រព្យគឺបញ្ញា ៕

ភ្លើង៧ប្រការៈ

១- រាគគ្គិ ភ្លើងគឺរាគៈ

២- ទោសគ្គិ ភ្លើងគឺទោសៈ

៣- មោហគ្គិ ភ្លើងគឺមោហៈ

៤- អាហុនេយ្យគ្គិ ភ្លើងគឺអហុនេយ្យបុគ្គល

៥- គហបតគ្គិ ភ្លើងគឺបុគ្គលជាម្ចាស់ផ្ទះ

៦- ទក្ខិណេយ្យគ្គិ ភ្លើងគឺទក្ខិណេយ្យបុគ្គល

៧- កដ្ឋគ្គិ ភ្លើងគឺឧស ៕

👉ពួក៨

អរិយមគ្គ៨យ៉ាងៈ

១- សម្មាទិដ្ឋិ ការយល់ឃើញត្រូវ គឺការយល់ត្រូវតាមផ្លូវអរិយសច្ច

២- សម្មាសង្កប្ប ការត្រិះរិះដើម្បីរំដោះខ្លួនចេញចាកកាម

៣- សម្មាវាចា ការពោលវាចារត្រូវ គឺវាចាវៀរចាកវចីទុច្ចរិត៤

៤- សម្មាកម្មន្តៈ ការធ្វើការងារត្រូវ គឺការងារវៀរចាកទុច្ចរិត៣

៥- សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ គឺវៀរចាកការចិញ្ចឹមជីវិតក្នុងផ្លូវខុស

៦- សម្មាវាយាមៈ ការព្យាយាមត្រូវ គឺការព្យាយាមលះនូវអកុសលជាដើម

៧- សម្មាសតិ ការរលឹកត្រូវ គឺការរលឹកក្នុងសតិប្បដ្ឋាន៤ជាដើម

៨- សម្មាសមាធិ ការតាំងចិត្តត្រូវ គឺតាំងចិត្តចម្រើនក្នុងឈានទាំង៤ជាដើម ៕

លោកធម៌៨យ៉ាងៈ

១- លាភោ ការទទួនលបាននូវលាភសក្ការៈ

២- អលាភោ ការមិនទទួលបាននូវលាភសក្ការៈ

៣- យសោ ការទទួលបាននូវយសស័ក្តិ

៤- អយសោ ការមិនទទួលបាននូវយសស័ក្តិ

៥- និន្ទា ការជួបប្រទះនូវការតិះដៀល ឬការបន្ទោសបង្អាប់

៦- បសំសោ ការទទួលនូវការសរសើរ

៧- សុខ ការទទួលបាននូវសេចក្តីសុខ

៨- ទុក្ខ ការជួបប្រទះនូវសេចក្តីទុក្ខ ៕

👉ពួក៩

មលធម៌៩យ៉ាងៈ

១- កោធៈ សេចក្តីក្រេវក្រោធ

២- មក្ខៈ រមឹលគុណ ឬលុបគុណ

៣- ឥស្សា ច្រណែនឈ្នានីស ឫស្យាគេ

៤- មច្ឆរិយៈ សេចក្តីកំណាញ់

៥- មាយា ការបិទបាំងទោសកំហុស

៦- សាថេយ្យៈ សេចក្តីអំនួតអួតអាង

៧- មុសា ការនិយាយកុហកបោកប្រាស់

៨- បាបិច្ឆៈ សេចក្តីប្រាថ្នាលាមក (លោភលន់)

៩- មិច្ឆាទិដ្ឋិ សេចក្តីយល់ឃើញខុស ចាកផ្លូវធម៌ ៕

👉ពួក១០

ទសពិធរាជធម៌១០យ៉ាងៈ

១- ទាន ការធ្វើអំណោយទាន ដល់ប្រជារាស្ត្រទូទៅមិនរើសមុខ

២- សីល ការរក្សាសីល (សីល៥ឬសីល៨) ឱ្យបានល្អបរិសុទ្ធជានិច្ច

៣- បរិច្ចាគ ការបរិច្ចាគទ្រព្យសម្បត្តិ ជូនជាសាធារណៈប្រយោជន៍

៤- អជ្ជវ ការមានអធ្យាស្រ័យដ៏ត្រឹមត្រូវ ក្នុងផ្លូវសុច្ចរិតយុត្តិធម៌

៥- មទ្ទវ ការមានអធ្យាស្រ័យដ៏ទន់ភ្លន់ ចំពោះសង្គមមនុស្សទូទៅ

៦- តប ការមានសេចក្តីព្យាយាមកំចាត់នូវសេចក្តីអាក្រក់គ្រប់យ៉ាង

៧- អក្កោធ ការមិនមានសេចក្តីក្រេវក្រោធ ចំពោះប្រជារាស្ត្រទូទៅ

៨- អវិហឹសារ ការមិនមានសេចក្តីបៀតបៀនចំពោះប្រជារាស្ត្រទូទៅ

៩- ខន្តី ការចេះអត់ធន់ចំពោះព្រឹត្តិការណ៍ផ្សេងៗ ដែលកើតឡើង

១០- អវិរោធ ការមិនធ្វើនូវសេចក្តីខុសចាកហេតុដ៏ត្រឹមត្រូវ គឺមិនរំលោភបំពានច្បាប់ ៕

🔸Last Updated កំណែចុងក្រោយ on August 10, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).